ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​លោក​ខាងលិច​គ្មាន​ហេតុផល​អ្វី​រិះគន់​ចិន​នៅ​អាហ្វ្រិក​ឡើយ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ស​ប្តា​ហ៍​ក្រោយ​នេះ​នឹង​បានឃើញ​បណ្តា​មេដឹកនាំ​មក​ពី​ទូ​ទាំង​អាហ្វ្រិក​អញ្ជើញ​មក​ទីក្រុង​ប៉េ​កាំ​ង​ដើម្បី​ចូលរួម​វេទិកា​មួយ​ស្តី​ពី «កិច្ច​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក » ។ ប្រធានបទ​នា​អំឡុង​កិច្ចប្រជុំ​កំពូល​នោះ​គឺ «​ចិន​-​អាហ្វ្រិក ៖…

ទីក្រុង​ប៉េ​កាំ​ង ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ស​ប្តា​ហ៍​ក្រោយ​នេះ​នឹង​បានឃើញ​បណ្តា​មេដឹកនាំ​មក​ពី​ទូ​ទាំង​អាហ្វ្រិក​អញ្ជើញ​មក​ទីក្រុង​ប៉េ​កាំ​ង​ដើម្បី​ចូលរួម​វេទិកា​មួយ​ស្តី​ពី «កិច្ច​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក » ។ ប្រធានបទ​នា​អំឡុង​កិច្ចប្រជុំ​កំពូល​នោះ​គឺ «​ចិន​-​អាហ្វ្រិក ៖ ឆ្ពោះទៅ​រក​សហគមន៍​មួយ​កាន់តែ​ខ្លាំង​ឡើង​ៗ​ជាមួយ​អនាគត​រួម​គ្នា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ »​។ ជា​ថ្មី​ម្តងទៀត នឹង​នាំ​យក​កិច្ច​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​ដាក់​លើ​របៀបវារៈ​អន្តរជាតិ។

សូ​ម្បី​មុន​ពេល​ការ​កោះ​ប្រជុំ​ជំនួប​កំពូល​នេះ បណ្តាញ​ព័ត៌មាន​លោក​ខាងលិច​បាន​ចាប់ផ្តើម​ពិនិត្យពិច័យ​ទំនាក់ទំនង​ចិន​-​អាហ្វ្រិក ។ ក្នុង​អត្ថបទ​ទស្សនៈ​មួយ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​កាសែត «Financial Times»​បាន​លើក​ជា​ទឡ្ហីករណ៍​ថា ការ​ភ្ជាប់​ទំនាក់ទំនង​ចិន​នៅ​អាហ្វ្រិក និង​គំរូ​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ជំរុញ​តាម​រយៈ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន កំពុង​ទទួល​ភាព​បរាជ័យ​ក្នុង​ទ្វីប​មួយ​នេះ ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ការ​ភ្ជាប់​ទំនាក់ទំនង​របស់​ចិន​នៅ​អាហ្វ្រិក ទីក្រុង​ប៉េ​កាំ​ង​បាន​សង្កត់​ធ្ងន់​ថា គ្រាន់តែ​ជា​ការ​ដោះ​ដូរ​វត្ថុធាតុដើម​ជាមួយ​ផលិតផល​ចិន​តែ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​នេះ រឿង​នេះ ត្រូវ​បាន​បំពេញបន្ថែម​តាម​រយៈ​ជំនួយ និង​គម្រោង​វិនិយោគ​ដែល​ត្រូវ​ដោះ​ស្រាយ​តម្រូវការ​របស់​អាហ្វ្រិក​តាម​រយៈ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ។ រហូត​មក​ទល់​ឥឡូវនេះ ចិន​គឺជា​ហិ​រ​ញ្ញិ​ក​ឈានមុខ​គេ​នៃ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាហ្វ្រិក ដែល​គិត​ជា​ធ​ម្យ​មការ​វិនិយោគ​ប្រចាំឆ្នាំ​មាន​ទឹកប្រាក់​រហូត​ដល់​១១,៥​ពាន់​លាន​ដុល្លារ​ពី​ឆ្នាំ​២០១២-២០១៦ ។

ជំនួយ​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​របស់​ចិន​បាន​ជួយ​បំពេញ​កន្លែង​ទំនេរ ដែល​ត្រូវ​បាន​ទុក​ចោល​ដោយ​បណ្តា​ប្រទេស​លោក​ខាងលិច​ដែល​បាន​ស្វែងរក​ការ​ប្រើប្រាស់​ជំនួយ​ដើម្បី​ឥទ្ធិពល​នយោបាយ​ក្នុងស្រុក​នៃ​ប្រជាជាតិ​អាហ្វ្រិក និង​ទាញ​យកជ័យ​ផល​នយោបាយ​ទាំងនោះ ។

មិន​ដូច​លោក​ខាងលិច អ្វី​ដែល​ចិន​បាន​និង​កំពុង​ធ្វើ​នៅ​អាហ្វ្រិក គឺ​មិន​បាន​និយាយ​ត្រឹមតែ​បបូរមាត់​នោះ​ទេ ។ នៅ​ឯ​វេទិកា​មួយ​ឆ្នាំ​២០១៥ ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​សន្យា​ផ្តល់​ទឹកប្រាក់​ចំនួន​៦០​ពាន់​លាន​ដុល្លារ សម្រាប់​ការ​អភិវឌ្ឍ​នៅ​អាហ្វ្រិក​ក្នុង​រយៈពេល​៣​ឆ្នាំ​បន្ទាប់ ។

ចិន​សង្ឃឹមថា នឹង​ជួយ​ឱ្យ​អាហ្វ្រិក​ទទួល​បានការ​អភិវឌ្ឍ​កាន់តែ​ល្អ​ប្រសើរ​តាម​រយៈ​ជំនួយ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ឧស្សាហូបនីយកម្ម តាម​រយៈ​ការ​បង្កើត​ការងារ​ក្នុងស្រុក និង​ការ​កៀងគរ​កម្លាំង​ពលកម្ម​របស់​ខ្លួន ។ ចិន​មិន​ចង់ឱ្យ​បណ្តា​ប្រជា​ជាតិ​នៅ​អាហ្វ្រិក​ចម្លង​គំរូ​របស់​ខ្លួន​ឡើយ ។ ជាង​នេះ​ទៅ​ទៀត ចិន​ឱ្យ​ខ្ចី​បទ​ពិសោធន៍​ការ​អភិវឌ្ឍ​របស់​ខ្លួន ដោយ​ចិន​សង្ឃឹមថា បណ្តា​ប្រជាជាតិ​ទាំងនេះ​អាច​ស្វែងរក​មាគ៌ា​អភិ​វឌ្ឍន៍​ដោយ​ខ្លួនឯង ហើយ​ក្លាយជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ពិភពលោក​ដ៏​ក្មេងខ្ចី​មួយទៀត និង​ជា​រោងចក្រ​សម្រាប់​ពិភពលោក ។

យ៉ាងណា​ក្ដី គោលបំណង​នៃ​គម្រោង​វិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក គឺ​មិនមែន​គិតតែ​អ្នក​ដទៃ​នោះ​ទេ​។ ផ្ទុយ​មក​វិញ ការ​ពង្រឹង​ចំណងទាក់ទង​ជាមួយ​ទ្វីប​នេះ ចិន​កំពុង​តែ​សម្លឹង​មើល​ទីផ្សារ​នាំ​ចូល​ថ្មី​មួយទៀត​សម្រាប់​ទំនិញ និង​ពលកម្ម​ការងារ​របស់​ខ្លួន ព្រមទាំង​ពិនិត្យ​មើល​ស្តង់ដា​បច្ចេកវិទ្យា​ផង​ដែរ ។

ចេញពី​ទស្សនវិស័យ​នេះ ការ​ភ្ជាប់​ទំនាក់ទំនង​របស់​ចិន​ជាមួយ​អាហ្វ្រិក សម​នឹង​ទស្សនៈ នៃ​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ដែល​ចិន​បាន​និង​កំពុងធ្វើការ​លើ​រឿង​នេះ ដោយ​ហៅ​ថា «​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​» នៅ​ពេល​ដែល​ប្រទេស​ទាំងនេះ​ធ្វើការ​រួម​គ្នា​សម្រាប់​ផលប្រយោជន៍​រួម​របស់​មនុស្សជាតិ ។ នេះ​គឺជា​ប្រធានបទ​មួយ​ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​វេទិកា​ខាង​មុខ​ផង​ដែរ ។

របៀប​ដែល​អាហ្វ្រិក​អាច​អភិវឌ្ឍន៍​ខ្លួនឯង​បាន គឺ​មិន​ត្រូវ​ពឹង​អាស្រ័យ​លើ​មជ្ឈដ្ឋាន​ខាង​ក្រៅ ដើម្បី​ធ្វើការ​សម្រេច​នោះ​ឡើយ​។ អ្វី​ដែល​ត្រូវការ គឺ​ការ​គាំទ្រ​ចាំបាច់​សម្រាប់​សម្រួល​ការ​អភិវឌ្ឍ ។ កាលពី​អតីតកាល លោក​ខាងលិច​បាន​ចាត់​ទុក​អាហ្វ្រិក​ជា​កន្លែង​ឆក់​ប្លន់​ដោយ​គ្មាន​ការ​ពិចារណា​ពី​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ឡើយ ។

បច្ចុប្បន្ន​នេះ ប្រទេស​ទាំងនោះ​មិន​អាច​ផ្តល់ អ្វី​ដែល​ចិន​កំពុង​តែ​ផ្តល់​ឱ្យ​ទ្វីបអាហ្វ្រិក​នោះ​ឡើយ ។ ដូច្នេះ​លោក​ខាងលិច គ្មាន​ហេតុផល​សម្រាប់​រិះគន់​ចិន​នៅ​អាហ្វ្រិក​ឡើយ ។

គួរ​រំលឹក​ឡើង​វិញ​បន្តិច​ថា កិច្ចប្រជុំ​កំពូល (​ចិន​-​អាហ្វ្រិក​)​តាម​គម្រោង​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៣-៤ ខែកញ្ញា ឆ្នាំ​២០១៨​ខាង​មុខ ក្នុង​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ