ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឈ្មួញ​សម្រុក​នាំ​គ្នា​ជីក​កកាយ​ដី​ភ្នំ​ដោយ​គ្មាន​ខ្លាចញញើត​នៅ​ខេត្ត​ប៉ៃលិន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ប៉េ​អឹ​ម​ខេត្ត​បាន​សហការ​ជាមួយនឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់​គ្រឿងចក្រ និង​រថយន្ត​ដែល​ជីក​កកាយ​ដី​ភ្នំ ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ប៉េ​អឹ​ម​ខេត្ត​បាន​សហការ​ជាមួយនឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់​គ្រឿងចក្រ និង​រថយន្ត​ដែល​ជីក​កកាយ​ដី​ភ្នំ ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ការ​ចុះ​បង្ក្រាប​នេះ​ដកហូត​រថយន្ត​ដឹក​ដី​ចំនួន​៣​គ្រឿង គ្រឿងចក្រ​ជីក​កកាយ​ដី​ចំនួន​២​គ្រឿង រថយន្ត​ដឹក​គ្រឿងចក្រ​១​គ្រឿង និង​អ្នកបើកបរ​ចំនួន​៤​នាក់ យក​ទៅ​សួរនាំ ។ ហេតុការណ៍​ចុះ​ឃាត់​ម្ចាស់​រថយន្ត និង​រថយន្ត​ដឹក​ដី​នេះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ម្ចាស់​គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​មានឈ្មោះ លី​ន ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ ហើយ​បាន​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​ដឹក​លក់​នៅ​តាម​ភូមិ​ជា​រៀងរាល់ថ្ងៃ បណ្តាល​ឱ្យ​ខូច​ទ្រង់ទ្រាយ​យ៉ាងដំណំ ។ ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​កម្លាំង​ប៉េ​អឹ​ម​ខេត្ត​សហការ​ជាមួយនឹង​ខាង​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​តែ​ម្តង ។ ក្រុម​ឈ្មួញ​ធ្វើការ​ជីក​កកាយ​ដី​ភ្នំ​ដឹក​លក់​នេះ ធ្វើ​ឡើង​ចំនួន​២​កន្លែង​ក្បែរ​គ្នា ទី​១- ស្ថិត​នៅ​ខាងក្រោយ​អនុ​វិទ្យាល័យ​ផ្សារ​ព្រំ ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ និង​ទី​២- ស្ថិត​នៅ​ចំណុច​ដី​ថ្មី ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ។


ប្រភព​បញ្ចា​ក់​ទៀត​ថា បន្ទាប់​ពី​ស្ងាត់​សកម្មភាព​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​ទៅ ស្រាប់តែ​ក្រោយមក​ថ្មី​ៗ​នេះ​ក្រុម​ឈ្មួញ​សម្រុក​នាំ​គ្នា​ជីក​កកាយ​ដី​ភ្នំ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់​អ្វី​នោះ​ឡើយ ខណៈ​ដី​ស្ទើរ​រាប​ក៏​ដូច​ជា ដី​ភ្នំ​នៅ​គ្រប់កន្លែង​នៅ​ក្នុងភូមិ​ខាងលើ មានការ​ឡើងថ្លៃ​យ៉ាង​គំហុក​គួរ​ឱ្យ​កត់សម្គាល់ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ខាង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន​៤​នាក់ យក​ទៅ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ ដើម្បី​សាកសួរ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី ។ រីឯ​រថយន្ត និង​គ្រឿងចក្រ​ជីក​កកាយ​ដី​ទាំងអស់​ត្រូវ​បាន​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ