ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ប្រពន្ធ​ចេះតែរង​់​ចាំមើលផ្លូវ​ប្តី លុះមានគេមកប្រាប់​…ស្លុត​ចិត្ត​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​លើ​ទឹក​ព្រែក​កំពង់បាយ ត្រង់​ចំណុច​ខាងកើត​កីឡា​ទឹក​ចម្ងាយ​ជិត​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​កំពង់​កណ្តាល សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ…

ខេត្តកំពត ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​លើ​ទឹក​ព្រែក​កំពង់បាយ ត្រង់​ចំណុច​ខាងកើត​កីឡា​ទឹក​ចម្ងាយ​ជិត​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​កំពង់​កណ្តាល សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ ២០១៨ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហូ​ង សុ​ជាតិ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ រស់នៅ​ភូមិ​អូ​តូច សង្កាត់​អ​ណ្តូ ង​ខ្មែរ ក្រុង​កំពត ។

ការ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ខាងលើ​នេះ ត្រូវ​បាន​មហាជន​ខ្លះ​ស​ង្ស​យ័​ជន​រង​គ្រោះ​លោតទឹក​សម្លាប់​ខ្លួន​ដោយសារ​មាន​វិបត្តិ​អ្វីមួយ​ក្នុង​គ្រួសារ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​មហាជន​ក្រៅផ្លូវការ​តែ​ប៉ុណ្ណោះ​។
ក្រោយ​ពី​ប្រទះ​ឃើញ​សព ប្រជាពលរដ្ឋ​បាន​រាយ​ការ​ជូន​សមត្ថកិច្ច​ដើម្បី​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ក្រែង ជន​រង​គ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​ឬ ដោយ​ធ្វើ​អត្តឃាត​ខ្លួនឯង​។

លោក​សុខ សា​កាន នាយការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​លើ​ខ្លួនប្រាណ​សព អាច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ស្លាប់ មុន​ពេល​ពិនិត្យ​ជាង​១០០​ម៉ោង ហើយ​នៅ​លើ​ខ្លួន​សព​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៅ​លើ​ករណី​ឃាតកម្ម​នោះ​ទេ សព​អាច​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង ។

ប្រភព​ព័​ត៌​មាន​ពី​ស្ត្រី​ឈ្មោះ ឆ​យ សុ​ប៊ី អាយុ​២៧​ឆ្នាំ ត្រូវជា​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​បាន​ចេញពីផ្ទះ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ ២០១៨ មិនឃើញ​មក​ផ្ទះ​វិញ គាត់​ក៏​ចេះ​តែ​រង់ចាំ​មើលផ្លូវ លុះ​ព្រឹក​ឡើង​មាន​សាច់ញាតិ​ខាង​ប្តី​មក​ប្រាប់​ថា យប់មិញ​ប្តី​នាង​ឯង​ទៅ​ផឹកស៊ី​លើ​ទូក​ទេសចរណ៍​ក្បែរ​មាត់​ព្រែក​រួច​មានរឿង បាន​លោតទឹក​បាត់​ខ្លួន​តាំងពី​យប់​មក​ម៉្លេះ​ ។ ប៉ុន្តែ​គាត់​បាន​មិនដឹង​ថា​ប្តី​របស់​គាត់​មានរឿង​អ្វី​ជាមួយ​អ្នកផឹកស៊ី​​ជាមួយ​គ្នា ឬ​មានរឿង​អ្វី​ជាមួយ​អ្នក​ផ្សេង​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​មិន​បាន​បង្ហើប​ពី​រឿង​របស់​ប្តី​ដែល​កើតឡើង​មុន​ពេល​លោតទឹក​នោះ​ទេ គ្រាន់តែ​បង្ហើប​ប្រាប់​ថា មានរឿង​តែ​ប៉ុណ្ណោះ ហើយ​គាត់​ក៏​មិន​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ដែរ ដោយ​យល់​ថា ប្តី​របស់​គាត់​​ពូកែ​ហែល​ទឹក ហើយ​ម្យ៉ាងទៀត​ទូក​ដែល​ប្តី​បាន​ផឹកស៊ី​​នោះ​ក៏​នៅ​ក្បែរ​ច្រាំង​ផង​ដែរ ដោយគាត់​​គិត​ថាបើ​មានការ​អ្វីមួយ​កើតឡើង​នោះ ប្តី​របស់​គាត់​អាច​ហែល​គេច​ពី​កន្លែង​ទូក​បាន គាត់​ក៏​ចេះ​តែ​នៅ​រង់ចាំ​មើលផ្លូវ និង​ស្តាប់​ដំណឹង​ប្តី​។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នេះ មាន​គេ​មក​ប្រាប់​ថា បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់
អណ្តែត​ទឹក​ព្រែក​នៅ​ចំណុច​កើតហេតុ​ខាងលើ ពេល​នោះ​គាត់​ព្រមទាំង​ក្រុម​គ្រួសារ​ខាង​ប្តី​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ទើប​ដឹង​ថា សព​ជន​រង​គ្រោះ​ពិតជា​ប្តី​របស់​គាត់​ពិតប្រាកដ​មែន​។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួចរាល់ ក៏​បាន​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ជុំវិញ​ករណី​ផឹកស៊ី​​លើ​ទូក​ទេសចរណ៍​នៅ​ក្បែរ​មាត់​ព្រែក​បង្ក​ឲ្យ​មាន​ករណី​ហិង្សា​ដោយសារ​គ្រឿង​ស្រវឹង​តាំងពី​ថ្ងៃ​កើតហេតុ​មក​ដល់​ថ្ងៃនេះ​ម្ចាស់​ទូក​ដែល​លក់​គ្រឿង​ស្រវឹង​នៅ​លើ​ទូក​នោះ​ក៏​ពុំ​បាន​រាយ​ការ​ប្រាប់​សមត្ថកិច្ច​ដែរ​រហូត មក​ដល់​ពេល​នេះ ។ សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​តាមដាន​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​ផឹកស៊ី​ជាមួយ​គ្នា ហើយ​មាន​បញ្ហា បណ្តាល​ឲ្យ​មាន​អ្នក​លោតទឹក​បែប​នេះ ដើម្បី​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ