ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ចុះ​កិច្ចព្រមព្រៀង​2​ដើម្បី​ដក​របាំង​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មក​ពី​ប្រទេស​ក្នុង​អាស៊ាន​បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ដើម្បី​ពង្រឹង​ការ​ធ្វើ​សមាហរណកម្ម​វិស័យ​សេវាកម្ម និង​ជំរុញ​ដល់​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​តំបន់ ។ នេះ​ជា​ការ​ប្តេជ្ញា​ទី​១០​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​លើ​សេវាកម្ម (AFAS) ដែល​​ជា​កញ្ចប់​ចុង​ក្រោយ​នៃ​កិច្ចព្រមព្រៀង​ក្នុង​តំបន់ ដើម្បី​កាត់​បន្ថយ​ការ​ហាមឃាត់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេវាកម្ម…

ទីក្រុង​សិង្ហ​បុរី ៖ កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មក​ពី​ប្រទេស​ក្នុង​អាស៊ាន​បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ដើម្បី​ពង្រឹង​ការ​ធ្វើ​សមាហរណកម្ម​វិស័យ​សេវាកម្ម និង​ជំរុញ​ដល់​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​តំបន់ ។

នេះ​ជា​ការ​ប្តេជ្ញា​ទី​១០​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​លើ​សេវាកម្ម (AFAS) ដែល​​ជា​កញ្ចប់​ចុង​ក្រោយ​នៃ​កិច្ចព្រមព្រៀង​ក្នុង​តំបន់ ដើម្បី​កាត់​បន្ថយ​ការ​ហាមឃាត់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេវាកម្ម ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​សិង្ហ​បុរី លោក Chan Chun Sing បាន​និយាយ​ថា ក្រោម​កញ្ចប់​ថ្មី​នេះ សមាជិក​ជា​ប្រទេស​អាស៊ាន​បាន​បង្កើន​ការ​ប្តេជ្ញា​របស់​ពួក​គេ និង​អនុញ្ញាត​ឲ្យ​មានការ​បញ្ចូល​ក្នុង​វិស័យ​សេវាកម្ម​ថ្មី ។

លោក​បាន​បន្ថែម​ថា ៖« វា​មាន​ន័យ​ថា​អ្នក​ផ្តល់​សេវាកម្ម​ក្នុង​អាស៊ាន​ត្រូវ​បាន​ធានា​តាម​ផ្លូវច្បាប់​ថា អាច​ចូល​ក្នុង​ទីផ្សារ​សេវាកម្ម​អាស៊ាន​បាន ខណៈ​ដែល​ជួប​ប្រទះ​នឹង​ឧបសគ្គ​តិច​ជាង​មុន »​។

អ្នក​ផ្តល់​សេវាកម្ម​ដែល​រួម​មាន​ក្រុមហ៊ុន​ក្នុង​ប្រទេស​សិង្ហ​បុរី នឹង​មាន​ភាព​ងាយស្រួល​ជាង​មុន​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​ដែល​ធ្លាប់តែ​ត្រូវ​បាន​បិទ​ជិត​ក្នុង​តំបន់​ដែល​រួម​មាន ការ​ដឹក​ជញ្ជូន​ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក កុំព្យូទ័រ ទូរគមនាគមន៍ ទេសចរណ៍ សេវាកម្ម​សាងសង់ និង​សេវាកម្ម​វិជ្ជាជីវៈ​ជាដើម ។

រដ្ឋមន្ត្រី​ក៏​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​មួយ​ដើម្បី​ធ្វើ​វិ​សោ​ដ​ន​កម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផលិតផល​អាស៊ាន​(ATIGA) ដែល​កាន់តែ​ខិត​ជិត​ដល់​ការ​អនុម័ត​ការ​ផ្តល់​ប័ណ្ណ​បញ្ជាក់​ទូ​ទាំង​អាស៊ាន ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​នាំ​ចេញ​ធ្វើ​ប័ណ្ណ​បញ្ជាក់​ពី​ប្រភព​ដើម​នៃ​ផលិតផល​របស់​ពួក​គេ និង​ទទួល​បានការ​អនុគ្រោះ​ផ្សេង​ៗ​ជាដើម ។

ក្នុង​ឱកាស​នោះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការ​អនុវត្ត​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នាំ​២០១៧-២០១៨ ហើយ​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​ថ្មី​សម្រាប់​ឆ្នាំ​២០១៩-២០២០ ដើម្បី​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​សមាជិក​អាស៊ាន​ទាំង​៦​ចាស់​។

ទន្ទឹម​នោះ រដ្ឋមន្ត្រី​ក៏​បាន​ផ្តល់​គោលការណ៍​សំខាន់​ៗ​សម្រាប់​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​សម្រាប់​​ការ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម (Framework for CLMV Development) ព្រមទាំង​ណែនាំ​ឲ្យ​លេខាធិការដ្ឋាន​អាស៊ាន ខិតខំ​សម្របសម្រួល​ការ​ងារ​នេះ​ជាមួយ​ប្រទេស​ជា​សមាជិក ដោយ​ធ្វើ​យ៉ាងណា​បញ្ចប់សេចក្តី​ព្រាង និង​ដាក់​ជូន​រដ្ឋមន្ត្រី​ពិនិត្យ និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​កំពូល​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ