ពាក្យសរសើរបញ្ចើចបញ្ជោរ វាមិនត្រឹមតែជាមេរោគបំផ្លាញសុខភាពផ្លូវចិត្តទាញទម្លាក់បុណ្យកុសលប៉ុណ្ណឹងទេ តែវាថែមទាំងនាំឲ្យមនុស្សលោកជួយខ្លួនឯងមិនរួចចាកអំពីរណ្តៅលាមកទៀតផង ព្រោះតែការវង្វេងនឹងពាក្យសរសើរ ពាក្យបញ្ជោរនេះ ។
ភិក្ខុត្រូវទោសបារាជិកហើយ នៅតែហ៊ានបន្លំខ្លួនធ្វើជាព្រះសង្ឃបន្តទៀត ព្រោះតែខ្លាចបាត់បង់នូវពាក្យសរសើរ និងកិត្តិយស។ បុគ្គលប្រភេទនេះមានបាបកម្មធ្ងន់ធ្ងរណាស់ លុះបែកធ្លាយរាងកាយទៅនឹងទៅកាន់អបាយភូមិមិនខាន។
ទោះជាមានទោសតាមផ្លូវវិន័យធ្ងន់ដល់ម្ល៉ឹងហើយក៏ដោយ តែបុគ្គលនៅតែមិនលះបង់ក៏ដោយសារមួយចំណែកធំព្រោះចង់បានមុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងពាក្យសរសើរនេះឯង ក៏អន្ទងចិត្តអ្នកបួសក្លែងភេទនោះហ៊ានប្រព្រឹត្តអំពើអាក្រក់ផ្សេងៗដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងពេលបច្ចុប្បន្ន គឺមិនគិតពីអនាគតជាតិឡើយ ។
ព្រោះហេតុនោះបានជាអ្នកប្រាជ្ញពោលថា ពាក្យសរសើរគឺជាមាត់ជ្រោះដ៏រអិលបំផុត វាងាយនឹងនាំឲ្យរបូតជើងធ្លាក់បាក់កស្លាប់ណាស់ ចំពោះបុគ្គលប្រមាទ។ ព្រោះហេតុនោះ ទើបយើងត្រូវប្រយ័ត្នឲ្យណាស់ចំពោះមនុស្សដែលជាមិត្តប្លម សរសើរយើងរឿយៗនៅចំពោះមុខសាមីខ្លួន និងមុខមហាជន ។
ចែករំលែកព័តមាននេះ