ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​វិស័យ​កាន់តែ​មានការ​រីក​ចម្រើន​​ឡើង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាគារ​ស្នាក់​នៅ​របស់​កងទ័ព​១​ខ្នង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ ។…

ខេត្តបាត់ដំបង ៖ អាគារ​ស្នាក់​នៅ​របស់​កងទ័ព​១​ខ្នង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ ។

ដែល​ជា​អំណោយ​លោក សួន បវរ គណ​អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ សុង ផ​ល្លី​ន បវរ​បាន​ធ្វើ​ដំណើរ​រួម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេ​បញ្ជា​យោធភូមិ​ភាគ​ទី​៥ និង​មេបញ្ជាការ​កងពល​លេខ​៥១,៥២ និង​លេខ​៥៣ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០១,៥០២,៥០៣​និង​៥០៤ និង​នាយទាហាន​ទទួល​បន្ទុក​ជំនាញ​មួយ​ចំនួន​ទៀត សរុប​ចំនួន​២១៤​នាក់ ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា​រក​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ទៅ​កាន់​វរ​សេនា​តូច​លេខ​១ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ឈ​ជើង​នៅ​ជួរ​ភ្នំ​ដងរែក ស្ថិត​នៅ​ភូមិ​រហាល​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ជាប់​ព្រំប្រទល់​ជាមួយ​ខេត្តឧត្តរមានជ័យ ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា​ដក​ពិសោធន៍​ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ។

លោក​វរសេនីយ៍ទោ សយ ច្រឹប មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​១ បាន​រាយការណ៍​បង្ហាញ​ទីតាំង​លក្ខណ​ភូមិសាស្ត្រ​ដែល​កំពុង​ឈរជើង និង​ការ​ពង្រឹង​ក្នុង​អង្គភាព​ដែល​បាន​ឈរជើង​ដល់​សព្វ​ថ្ងៃនេះ​មក​អំពី​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ជំរុញ​ឲ្យ​មានគុណ​ភាព​បាន​ល្អ​ប្រសើរ ដែល​កងទ័ព​យើង​អាច​ធានា​បាន​ទាំង​ផ្នែក​ជីវភាព និង​ការ​ស្នាក់​នៅ​កាន់តែ​មាន​លទ្ធផល​ល្អ ។

លោក​ឧត្តមសេនីយ៍ទោ ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​បាន​ថ្លែង​ថា កម្លាំង​ឈរជើង​នៅ​ចំណុច​នេះ​បាន​រួម​សហការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ និង​អាជ្ញាធរ​ស្រុក​ថ្មពួក​ដោយ​ឃើញ​មាន​ភាពល្អ​ប្រសើរ​ឡើង រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ដោយសារ​តែ​មានការ​ធ្វើ​ទស្សន​សិក្សា​លើ​គ្រប់​វិស័យ​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយទៀត ដែល​ពី​មុន​មក ទី​នេះ​ជា​ព្រៃ​សុទ្ធសាធ ឥឡូវ​មាន​អាគារ​ស្នាក់​នៅ​មានផ្ទះ​បាយ រួម​មានការ​ដាំ​ដុះ មាន​ផ្លូវ​កៅស៊ូ​ជាប់​រហូត​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន ជា​ភាព​ងាយស្រួល​ក្នុង​ការ​ការពារ កសាង​ប្រទេស​ជាតិ​រក​ការ​រីក​ចម្រើន​នៅ​តាម​អង្គភាព​ជា​បន្ត​ទៅ​មុខ​ទៀត ។

បន្ទាប់​មក​ចំណាប់អារម្មណ៍ របស់​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ជំរុញ​លើ​វិន័យ និង​សណ្តាប់ធ្នាប់​បន្ថែម​ទៀត ហើយ​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​ថា លោក​បាន​ស្គាល់​ពី​ការ​លំបាក​ជីវិត​កងទ័ព​ច្បាស់​ណាស់ ព្រោះ​លោក​បាន​ហែល​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​មក​ស្ទើរ​ពេញ​មួយ​ជីវិត​លោក​ទៅ​ហើយ តែ​ពេល​នេះ​ជា​ឱកាស​មួយ​ដែល​លោក​អាច​យល់​បាន ត្រូវ​តែ​មានការ​ជួយ​លើកទឹកចិត្ត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​រាល់​បញ្ហា​ដែល​តែងតែ​កើត​មាន​កន្លង​មក បើ​កងទ័ព​មិន​ចេញ​មុខ​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​គោលការណ៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ទេ យើង​ក៏​មិន​អាច​ទទួល​បាន​នូវ​សុខ​សន្តិភាព​បាន​រហូត​ដល់​ថ្ងៃនេះ​ដែរ ។ ក្នុង​ឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​សម្ពោធ​អាគារ​ស្នាក់​នៅ​មួយ​ខ្នង ដែល​ជា​អំណោយ​របស់​លោក និង​លោក​ជា​ទាវ ដោយ​ចំណាយ​ថវិកា​១២៥០០​ដុល្លារ និង​ចូលរួម​កសាង​ទីបញ្ជាការ កងអនុសេនាធំ​លេខ​១ ចំនួន​៥៥០០​ដុល្លារ លើ​ចំនួន​សរុប​១៥០០០​ដុល្លារ និង​ឧបត្ថម្ភ​ការ​រៀបចំ​កម្មវិធី​២​លាន​រៀល​ជា​បន្ត​ទៅ​ទៀត ។

​ក្រោយមក​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ផ្តាំផ្ញើ​ថា ពេល​នេះ​ជា​ឱកាសល្អ​មួយ​ដែល​យើង​ជា​ថ្នាក់ដឹកនាំ​បាន​មក​ជួបជុំ​គ្នា ដើម្បី​ពិនិត្យ​មើល​កន្លែង​នេះ​អំពី​ការ​រីក​ចម្រើន ហើយ​ក៏​ជា​គំរូ​ដល់​អង្គភាព​ផ្សេង​ៗ​ទៀត​ដែរ ក្នុង​ការ​រៀបចំ​អង្គភាព​ឲ្យ​ធានា​បាន​ចំពោះ​ការ​ដឹកនាំ កសាង​អង្គភាព​ដែល​មាន​អង្គភាព​វរ​សេនា​តូច​លេខ​៥១៤ ចំណុះ​ឲ្យ​កងពល​លេខ​៥១ ជា​គំរូ​គេ​ក្នុង​ការ​រីក​ចម្រើន​ប្រមាណ​៣​ឆ្នាំ​កន្លង​មកនេះ ។

លោក​ឧត្តមសេនីយ៍ឯក បាន​បន្ត​ទៀត​ថា ផ្លូវថ្នល់​ចាក់​កៅស៊ូ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​មាន​ស្ទើរ​គ្រប់​ទាំងស្រុង​អស់ហើយ ចាប់ពី​ខេត្តពោធិសាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ ហើយ​កំពុង​បន្ត​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​លក្ខណៈ​ភូមិសាស្ត្រ​សម្បូរ​ព្រៃ​ភ្នំ និង​ជ្រោះ​ជ្រៅ​ជា​ច្រើន​កន្លែង ទើប​ជួប​ការ​លំបាក ហើយ​ក៏​ជា​ភាព​ងាយស្រួល​ដល់​អង្គភាព​មួយ​ចំនួន​ឈរជើង​តាម​ព្រំដែន​អាច​ពង្រឹង​បាន​បន្ថែម​ទៀត​ដែរ ដូច្នោះ​សូម​គ្រប់​កងកម្លាំង​ទាំងអស់ យកចិត្តទុកដាក់​ក្នុង​ការងារ​យក​ស្មារតី​ឆន្ទៈ​បម្រើ​ជាតិ​ដោយ​ស្មោះត្រង់ រួបរួមសាមគ្គី​ផ្ទៃក្នុង គោរព​វិន័យ សណ្តាប់ធ្នាប់ បន្ត​ការ​ដាំ​ដុះ ចិញ្ចឹមសត្វ ដើម្បី​ជួយ​ពង្រឹង​ជីវភាព​ក្នុង​អង្គភាព និង​គ្រួសារ ហើយ​រួម​សហប្រតិបត្តិការ​ពី​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ដើម្បី​ក្តី​សុខ​របស់​ប្រជាជន និង​សង្គម​ជាតិ​យើង​ទាំងមូល​ដែល​កំពុង​មាន​សព្វ​ថ្ងៃនេះ ។

ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ឯក​បាន​ជួយ​ឧបត្ថម្ភ​ការ​កសាង​អាគារ​ទីបញ្ជាការ​កងអនុសេនាធំ​ទី​១ ចំនួន​១​ខ្នង មាន​តម្លៃ​១៥ ០០០​ដុល្លារ ទំ​ហ៊ំ​១៣​ម៉ែត្រ​គុណ​៩​ម៉ែត្រ​បន្ថែម​ទៀត ដោយ​ជួយ​ជា​ថវិកា​ចំនួន​៥៥០០​ដុល្លារ និង​២​លាន​រៀល​ដល់​កម្មវិធី លោក​សួន បវរ អភិបាលខេត្ត ចំនួន​៥៥០០​ដុល្លា លោក​ឧត្តមសេនីយ៍ទោ​ភ្ល​ន់ តារា ចំនួន​៣​ពាន់​ដុល្លារ មេបញ្ជាការ​តាម​កងពល និង​កង​ព្រំដែន​ចំនួន​១១៥០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ