ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​…​សាកសព​លោក​ថៅកែ​អណ្តែត​ឡើង ត្រង់​ចំណុច​ដែល​ក្រឡាប់​ម៉ូតូ​នោះ​សោះ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង ដែល​ជួប​គ្រោះ​អកុសល​ពេល​ជិះ​ម៉ូតូ​ទឹក​ទើប​ទិញ ​ថ្មី ធ្លាក់​ទឹកទន្លេ​លិច​បាត់​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ​នោះបាន​អណ្តែត ​កាលពី​វេលា​ម៉ោង​០៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​សីហា នៅ​ភូមិ​ល្វា…

រាជធានី​ភ្នំពេញ ៖ សព​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង ដែល​ជួប​គ្រោះ​អកុសល​ពេល​ជិះ​ម៉ូតូ​ទឹក​ទើប​ទិញ
​ថ្មី ធ្លាក់​ទឹកទន្លេ​លិច​បាត់​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ​នោះបាន​អណ្តែត ​កាលពី​វេលា​ម៉ោង​០៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​សីហា នៅ​ភូមិ​ល្វា សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា គឺ​អណ្តែត​នៅ​កន្លែង​ដែល​ជិះ​ម៉ូតូ​ទឹក​ក្រឡាប់​លិច​នោះ​តែ​ម្តង ​ដោយ​មិន​បានរ​សាត់អណ្តែត​តាម​ខ្សែទឹក​ហូរ​ទៅ​ណា​ឆ្ងាយ​​ឡើយ ។

សព​លោក ហុ​ក ប៊ុ​ន​ហ៊ុយ ហៅ​តា​ហ៊ុយ អាយុប្រមាណ​៤៧​ឆ្នាំ ជា​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង និង​បច្ចុប្បន្ន​ជា​ថៅកែ​ហាង​គុយទាវមួយ​កន្លែង នៅ​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា បាន​ជួប​គ្រោះថ្នាក់ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថ្ងៃ​ទី​២៦ ខែសីហា នៅ​ទន្លេមេគង្គ​ក្នុងភូមិ​ល្វា សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា ខណៈ​លោក​បើក​ម៉ូតូ​ទឹក​ដែល​ទិញ​ថ្មី លំហែកាយ​តាម​ដង​ទន្លេ ។

នគរបាល​ឱ្យ​ដឹង​ថា នា​ល្ងាច​ថ្ងៃអាទិត្យ​នោះ លោក ហុ​ក ប៊ុ​ន​ហ៊ុយ បាន​បើក​ម៉ូតូ​ទឹក​ដែល​ទើបតែ​ទិញ​ក្នុង​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​លំហែកាយ​តាម​ដង​ទន្លេ តែ​មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ នៅ​ពេល​បើកបរ​លើ​ផ្ទៃ​ទឹក​នោះ ស្រាប់តែ​ក្រឡាប់​ធ្លាក់ទឹក​លិច​បាត់​ទៅ ។ ឯ​ម៉ូតូ​ទឹក​ក៏​បាន​អណ្តែត​តាម​ខ្សែទឹក​ចូល​មក​អែប​ខាង ហើយ​នគរបាល​ក៏​បាន​យក​ទៅ​រក្សា​ទុក ។

ក្រោយមក ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ នាំ​គ្នា​ជួល​ទូក ជួល​អ្នក​រាវរក​អស់​រយៈពេល​៤​ថ្ងៃ​តែ​រក​ពុំ​ឃើញ ស្រាប់តែ​សព​បាន​អណ្តែត​ឡើង​នៅ​កន្លែង​ដែល​កើត​មាន​គ្រោះថ្នាក់​នោះ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា
គឺ​៤​ថ្ងៃក្រោយ​ពី​ជួប​គ្រោះថ្នាក់ ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យតាម​ប្រពៃណី​នៅ​វត្ត​បាក់​ខែង ៕

អត្ថបទសរសេរ ដោយ