ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៀត​ហើយ ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ និង​ទឹកប្រាក់​៥​ពាន់​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣១ សីហា ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា និង​ថៃ ៨​នាក់ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ឱ្យ​ឡើង​​ប្រកួត​គ្នា​យក​តំណែង​ជើង​ឯក ដែល​ទទួល​បាន​ខ្សែក្រវាត់​អន្តរជាតិ អម​ដោយ​ទឹកប្រាក់​៥​ពាន់​ដុល្លារ​។…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣១ សីហា ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា និង​ថៃ ៨​នាក់ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ឱ្យ​ឡើង​​ប្រកួត​គ្នា​យក​តំណែង​ជើង​ឯក ដែល​ទទួល​បាន​ខ្សែក្រវាត់​អន្តរជាតិ អម​ដោយ​ទឹកប្រាក់​៥​ពាន់​ដុល្លារ​។

កីឡាករ​កម្ពុជា​៤​រូប បាន​បង្ហាញ​មហិច្ឆតា ចង់បាន​តំណែង​នេះ​យ៉ាង​ខ្លាំង ខណៈ​ដែល​ភាគី​​ខាង​កីឡាករ​ថៃ​ក៏​ត្រូវ​គេ​ដឹង​ថា ​ប្រកាស​ចង់បាន​ដែរ​។ ការ​ប្រកួត​ដែល​បាន​ប្រកាស​ធ្វើ​​ឡើង​នៅ​រៀង​រាល់​សៅ​រ៍ វេលា​ម៉ោង​២​រសៀល​នេះ នឹង​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​៤​រូប​ស្ថិត​នៅ​មួយ​ពូ​ល ហើយ​កីឡាករ​ថៃ ស្ថិត​នៅ​មួយ​ពូ​ល ។

ដោយ​កីឡាករ​ម្នាក់​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ខ្វែង​ពូ​ល​ឱ្យ​គ្រប់​៤​នាក់ ដើម្បី​ជ្រើស​យក​អ្នក​លេខ​១ ​ក្នុង​ពូ​ល​កម្ពុជា និង​អ្នក​លេខ​១​ ក្នុង​ពូ​ល​ថៃឱ្យ​ឡើង​ប្រកួត​គ្នា​យក​ខ្សែក្រវាត់​តែ​ម្ដង​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​អន្តរជាតិ​ រដូវ​កាល​ទី​៧ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ នឹង​មិន​ភ័យ​រឿង​មិន​មាន​កីឡាករ​ថៃ ឬ​មិន​មាន​កីឡាករ​កម្ពុជា ឡើង​ប្រកួត​យក​ខ្សែក្រវាត់​នោះ​ទេ ដោយ​សារ​តែ​ខាង​កម្ពុជា​បាន​សម្រេច​លុប​ចោលការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​រវាង​កីឡាករ​៤​នាក់ ដែល​២​នាក់​មក​ពី​ពូ​ល​កម្ពុជា និង​២​នាក់​មក​ពី​ពូ​ល​ថៃ ហើយ​ជ្រើស​តែ​អ្នក​ខ្លាំង​តំណែង​ពូ​ល​ម្ខាង​ៗ ឱ្យ​ឡើង​ប្រកួត​គ្នា​យក​ខ្សែក្រវាត់​។

លោក​ថា ​អ្នក​រៀបចំ​កម្មវិធី​នឹង​ផ្ដល់​ទឹកប្រាក់​៥​ពាន់​ដុល្លារ​ឱ្យ​អ្នក​ជាប់​ខ្សែក្រវាត់ និង​ទឹក​ប្រាក់​៣​ពាន់​ដុល្លារឱ្យ​អ្នក​លេខ​២ ដោយ​មិន​ទាន់​បញ្ចូល​ការ​ផ្ដល់​នូវ​តម្លៃ​ខ្លួន​រាល់ពេល​កីឡាករ​ម្នាក់​ឡើង​ប្រកួត​សន្សំ​ពិន្ទុ​ផង​។

កីឡាករ​ដែល​ត្រូវ​បាន​ប្រកាស​ថា ​មានឈ្មោះ​ចូលរួម​ប្រកួត​រួម​មាន ៖ កីឡាករ​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ កីឡាករ​សុខ សា​វិ​ន មក​ពី​ក្លិប​ឆ្មា​-​ស​សែន​សុខ​គុន​ខ្មែរ កីឡាករ លី ភា មក​ពី​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង​កីឡាករ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សា​ស្លាប​ដែក ខណៈ​ដែល​សមាសភាព​របស់​កីឡាករ​ថៃ រួម​មាន​កីឡាករ Phat Chhayak Phum កីឡាករ Phat Maha កីឡាករ Phat Ngenthong និង​កីឡាករ Phat Thana ដោយ​ការ​ប្រកួត​ទាំងមូល​នឹង​បញ្ចប់​នៅ​អំឡុង​ចុងឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ