ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ក្រុម​ប្រកួត Champions League សម្រាប់ Man City ជា​ផ្លូវការ

5 ឆ្នាំ មុន
  • ភ្នំពេញ

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្រុម​មេឃ​ខៀវ Manchester City នឹង​ជួប​ប្រកួត​ជាមួយនឹង Shakhtar…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្រុម​មេឃ​ខៀវ Manchester City នឹង​ជួប​ប្រកួត​ជាមួយនឹង Shakhtar Donetsk, Lyon និង Hoffenheim នៅ​ក្នុង​ក្រុម F នៃ​ការ​ប្រកួត Champions League ក្នុង​រដូវ​កាល​នេះ ។

ក្រុម​មេឃ​ខៀវ​ដែល​ធ្លាប់​ធ្លាក់​ចេញពី​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ក្រុម Liverpool កាលពី​រដូវ​កាល​មុន ពេល​នេះ​នឹង​ជួប​ជាមួយនឹង Shakhtar ជា​លើក​ទី​ពីរ​នៅ​រដូវ​កាល​ជាប់​ៗ​គ្នា ។
ក្រុម​អ៊ុយ​ក្រែ​ន Shakhtar គឺជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​៥​ផ្សេង​ទៀត​ដែល​បាន​យកឈ្នះ​ក្រុម​របស់​លោក Pep Guardiola (Man City) នៅ​ការ​ប្រកួត Champions League កាលពី​រដូវ​កាល​មុន ។

ក្រុម Man City ដែល​ធ្លាប់​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក៏​បាន​ចាញ់​ក្រុម​អ៊ុយ​ក្រែ​ន​ក្នុង​លទ្ធផល 2-1 ផង​ដែរ​នៅ​ឆ្នាំ​មុន ។ ខាង Man City មិន​ដែល​សោះឡើយ​ជួប​ជាមួយនឹង​ក្រុម Lyon ឬ Hoffenheim ក្នុង​ការ​ប្រកួត​បែប​នេះ​ពី​មុន​មក ។

លោក Guardiola ដែល​ជា​អ្នកចាត់ការ​ក្លិប​នៅ City ធ្លាប់​ឈ្នះ​ពាន Champions League ក្នុង​តំណែង​នេះ កាលពី​ឆ្នាំ​២០០៩ ដោយ​យកឈ្នះ Man Utd និង​ឆ្នាំ​២០១១ កាល​នៅ Barcelona ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ទី​មួយ​ដំបូង​គេ​សម្រាប់ Champions League រដូវ​កាល​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨-១៩ ខែកញ្ញា​ខាង​មុខ​នេះ​ក្នុង​ស្តា​ត Wanda Metropolitano របស់ Atletico Madrid ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ