ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​មុន​ស្រីស្រស់ លើក​នេះ​ស្លា.ប់​​ប្រុសម្នាក់​ក្នុង​ចំណោម​២​នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសស្រាល ពេល​ដែល​ជន​រង​គ្រោះ​ទាំង​ពីរ​បាន​ជិះ​ម៉ូតូ​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​នឹង​ខឿន​ចិញ្ចើម​ផ្លូវ​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ចុងស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ត្រើយ​ខាងជើង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសស្រាល ពេល​ដែល​ជន​រង​គ្រោះ​ទាំង​ពីរ​បាន​ជិះ​ម៉ូតូ​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​នឹង​ខឿន​ចិញ្ចើម​ផ្លូវ​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ចុងស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ត្រើយ​ខាងជើង ផ្លូវ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ភឹ​ន សុវណ្ណ​ឧត្តម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជួយ​លក់​ចាប់ហួយ​ម្តាយ​នៅផ្ទះ ស្នាក់​នៅ​ស្រុក​ដូន​កែវ ខេត្តតាកែវ​។ មិត្តភក្តិ​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​ជា​ម្ចាស់​ម៉ូតូ​បាន​រង​របួសស្រាល ឈ្មោះ​ស៊ុត ចាន់​ទ្រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ភ្អា​វ ឃុំ​រនាម ស្រុក​ត្រាំ​ង ខេត្តតាកែវ​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់ ដោយ​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ ចំណែក​បុរស​ម្នាក់​ទៀត​ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GN-៣៧៧៧ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ឆ្លងកាត់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ លុះ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​បាន​ចុះ​ពីលើ​ស្ពាន​អាកាស​គោលបំណង​ទៅ​ស្ពាន​៧​មក​រា ។

ប្រភពដដែល​បានបន្ត​ថា ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​ខ្លាំង​ពេក ទើប​ទប់​ដៃចង្កូត​លែង​ជាប់ បណ្ដាលអោយ​ម៉ូតូ​ជ្រុល​ទៅ​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ ប​ណ្តោ​ល​ឲ្យ​ម៉ូតូ​ហោះ​ផ្ទប់​ទៅ​របាំង​ថ្ម រង​ការ​ខូចខាត​យ៉ាងដំណំ ព្រមទាំង​ធ្វើ​អោយ​បើក​ម៉ូតូ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង និង​អ្នក​អង្គុយ​ខាងក្រោយ​រង​របួសស្រាល ហើយ​ភ្លាម​ៗ​នោះ​ដែរ អ្នក​ទាំង​ពីរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក អ្នក​រង​របួសធ្ងន់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ​នគរបាល​បឹង​សាឡា​ង រង​ចាំ​ម្ចាស់​មក​ទទួលយក​ទៅ វិញ ។ ចំណែក​អ្នក​រង​របួសស្រាល​សមត្ថកិច្ច​នាំ​ទៅ​សួរនាំ​និង​ទាក់ទង​ទៅ​សាច់ញាតិ​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

គួររំលឹក​ថា ស្រី​ស្រស់​លឿន​ម៉្លេះ​​ទៅ​ពន្លះ​ខឿន​ចិញ្ចើម​ផ្លូវ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ