ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​បែកបាក់​!​លោក​សម រ​ង្ស៊ី ថា​ធ្វើ​កំណែទម្រង់​ថ្មី​ដោយ​មិន​ស្តាប់​អ្នកគាំទ្រ​លោក​កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស និង​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​បាន​អះអាង​ថា លោក​នឹង​ធ្វើ​កំណែទម្រង់​ថ្មី​លើ​វិ​ថី​នយោបាយ ដោយ​មិន​ចាំបាច់​មានការ​គាំទ្រ​ពី​ក្រុម​អ្នកគាំទ្រ​លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស និង​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​បាន​អះអាង​ថា លោក​នឹង​ធ្វើ​កំណែទម្រង់​ថ្មី​លើ​វិ​ថី​នយោបាយ ដោយ​មិន​ចាំបាច់​មានការ​គាំទ្រ​ពី​ក្រុម​អ្នកគាំទ្រ​លោក កឹ​ម សុខា​ក៏​ដោយ ។ នេះ​បើ​តាម​វិ​ឌី​អូ​ឃ្លី​ប​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

លោក សម រ​ង្ស៊ី បាន​បញ្ជាក់​ថា​«​ខ្ញុំ និង​លោក កឹ​ម សុខា ជា​បិតា​ស្ថាបនិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ យើង​ត្រូវ​តែ​ការពា​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្ពោះទៅ​រក​ជ័យ​ជំនះ គឺ​សង្គ្រោះ​ប្រទេស​កម្ពុជា ពិសេស​នោះ​ក្នុង​ការ​ប្រយុទ្ធ​ដោយ​មិន​ត្រូវ​ឲ្យ​ខ្មែរ​ចាប់​មេ​យើង​បាន​ទេ​»​។ លោក​ក៏​បាន​លើក​ឡើង​ក្នុង​ក្បួន​កងទ័ព​ប្រសិនបើ​ខ្លាំង​ចាប់​បាន​មេទ័ព​នោះ​កូនទាហាន​បាក់​ស្មារតី​មិន​អាច​តបត​បាន​ទេ ។ ឥឡូវនេះ​បើ​មេ​យើង​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​ដូច្នេះ​ឲ្យ​យើង​ត្រូវ​បង្កើត​អ្វី​ដែល​ថ្មី គឺ​ចលនា​សង្គ្រោះ​ជាតិ​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​រំលាយ ហើយ ។ ជាមួយ​គ្នា​នោះ​ដែរ លោក សម រ​ង្ស៊ី បាន​អះអាង​ថា លោក​បាន​ធ្វើការ​ទាក់ទង​ជាមួយ​លោក ប៉ុ​ល ហំ​ម ដើម្បី​បង្កើត​អ្វី​ដែល​ថ្មី​ផង​ដែរ ប៉ុន្តែ​លោក ប៉ុ​ល ហំ​ម អនុប្រធាន​អតីត គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ខ្មែរ​មិន​និយាយ​នោះ​ទេ ។

យ៉ាង​ណា​ក្តី​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​លើក​ឡើង​ទោះបីជា​លោក ប៉ុ​ល ហំ​ម មិន​និយាយ​ដែល​លោក​កំពុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្តី​លោក​ក៏​មាន​អ្នក​ជំនិត​ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប គឺ​លោកស្រី មូរ សុខ​ហួរ និង​លោក អ៊េ​ង ឆៃ​អ៊ា​ង នៅ​ជាមួយ​ក្នុង​ការ ពិភាក្សា​គ្នា​បង្កើត​អ្វី​ដែល​ថ្មី ។ ទោះបីជា​ក្រុម​អ្នកគាំទ្រ​លោក កឹ​ម សុខា មានកូន​ស្រី​គាត់​គឹ​ម ម នោ​វិទ្យា និង​លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ និង​អ្នកមួយ​ចំនួន​ទៀត​មិន​ចូលរួម​ក៏​ដោយ ។

លោក​គូសបញ្ជាក់​ថា​«​យើង​នឹង​ធ្វើ​អ្វី​ដែល​ថ្មី​មិន​អាច​រក្សា​ក្រប​ខណ្ឌ​ចាស់​ដែល​រក្សា​ថ្នាក់ដឹកនាំ​ដដែល​នោះ​ទេ ។ ជាង​នេះ​ខាង​អ្នក​ជិត​ស្និត​ជាមួយ​លោក កឹ​ម សុខា មាន​លោក​ប៉ុ ញ្ញា​ឬ​ទ្ធិ និង​កូនស្រី​គាត់​នាង គឹ​ម មនោ​វិទ្យា គឺ​ធ្វើ​ទម្លាប់​ទៅ​គេ​ថា មិន​បង្កើត​ទេ​ព្រោះ​មាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ធ្វើការ​តាម​នឹង​ទៅ​» ។
លោក សម រ​ង្ស៊ី​បាន​លើក​ឡើង​ថា​«​ទោះបីជា​មាន​ខាង​អ្នកគាំទ្រ​លោក កឹ​ម សុខា មានកូន​ស្រី គាត់ គឹ​ម មនោ​វិទ្យា លោក​យ៉ែ​ម ប៉ុ​ញ្ញា​ឬ​ទ្ធិ មិន​ចង់​បង្កើត​អ្វី​ដែល​ថ្មី​ក៏​យើង​នៅ​តែ​ធ្វើ​ទៅ​មុខ​» ។ អតីត​មេ​បក្ស​ប្រឆាំង​ក៏​បាន​លើក​ឡើង​ថា «​អ្នកមាន​សេរីភាព មិន​អាច​រក្សា​ក្រប​ខណ្ឌ​នៃ​ការ​ធ្វើការ​ដដែល​នោះ​បាន​ទេ ។ អ្នក​ដែល​នៅ​ជិត​ស្និត​លោក កឹ​ម សុខា មាន​លោក ប៉ុ​ញ្ញា​ឬ​ទ្ធិ និង​កូនស្រី​គាត់​នៅ​ដដែល​ទៅ ។ នេះ​ជា​សិទ្ធិ​របស់​គេ​តែ​ខ្ញុំ​ថា​ធ្វើ​មិនកើត​ទេ​ត្រូវ​កែទម្រង់​មិន​គួរ​បិត​បាំង​បាន​ទេ​មិនដឹង​អ្នក​ណា​មេ​មិន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​អ្វី​បាន​ទៀត​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី នេះ ខណៈ​ដែល​លោក កឹ​ម សុខា បាន​នឹង​កំពុង​ជាប់​ពន្ធនាគារ​នៅ​ត្រពាំង​ផ្លុ​ង អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ។ ជាង​នេះ​សំណុំរឿង​លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​កំពុង​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​លើក​ឡើង​ព្រៀប​ដូច​ជា ការ​ចំអក​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​លោក កឹ​ម សុខា ពិសេស នោះ​កូនស្រី​លោក កឹ​ម សុខា លោក យ៉ែ​ម ប៉ុ​ញ្ញា​ឬ​ទ្ធិ ដែល​ជា​អ្នក​ជំនិត និង​លោក កឹ​ម សុខា​ដែល​កំពុង​តស៊ូ​មតិ​ពី​ក្រៅប្រទេស ដើម្បី​ឲ្យ​អន្តរជាតិ​ជួយ​លោក កឹ​ម សុខា ឲ្យ​រួច​ចេញពី​ពន្ធនាគារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ