ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ស្រែក​ហ៊ោ​ខ្លាំង​ឮ​ដល់​ប៉ូលិស​…​ក្របួច​បាន​ទាំង​សំបុក

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ​សីហា ស្ថិត​នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ​ក្នុងភូមិ​អន្លង់​រាំង ឃុំ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ​សីហា ស្ថិត​នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ​ក្នុងភូមិ​អន្លង់​រាំង ឃុំ
ឃ្លាំង​​មាស ស្រុក​ប​វេ​ល ដោយ​ឃាត់ខ្លួន​​អ្នកលេង​៨​នាក់​ និង​ដកហូត​បាន​នូវវ​ត្ថុ​តាង​មួយ​ចំនួន​ផងដែរ ​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា សង្វៀន​បញ្ជល់មាន់​មួយ​​កន្លែង​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប
​វេ​ល ចុះ​បង្ក្រាប​ពេល​ក្រុម​អ្នក​ញៀន​នឹង​ល្បែង​ទាំងនេះ ​កំពុង​ប្រព្រឹត្ត​យ៉ាង​វក់វី​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ​ ។

នៅ​ក្នុង​របាយ​ការ​ណ៍​​សមត្ថកិច្ច ក្រុម​អ្នក​ជល់​មាន់​ទាំង​៨​នាក់ ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះព្រឿ​ង ព្រឹម អាយុ​៥៦​ឆ្នាំ ២-​ឈ្មោះ​កៅ នឿ​ន ភេទប្រុស អាយុ​៤៣​ឆ្នាំ ៣-​ឈ្មោះ​និ​ន ហៅ​ចាន់ ភេទប្រុស អាយុ​៤៧​ឆ្នាំ ៤-​ឈ្មោះប៉ុ​ល សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ៥-​ឈ្មោះ​ឌី សុភាព ភេទប្រុស អាយុ​៤០​ឆ្នាំ ៦-​ឈ្មោះ​សុ​ី​ថា សុភាព ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៧-​ឈ្មោះ​ជុន ណេ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​៨-​ឈ្មោះរូ​ន វិត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​​ល្បែងស៊ីសង​ខាងលើ​ សមត្ថកិច្ច​បាន​រឹបអូស​នូវ​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា មាន់​ជល់​ចំនួន​០៥​ក្បាល​, សង្វៀន​​១ សម្ភារ​​​ឬ​ឧបករណ៍​​សម្រាប់​បម្រើ​ការ​ល្បែងស៊ីសង​នេះ​ ជា​ច្រើន​ទៀត និង​ម៉ូតូ​ចំនួន​១៩​គ្រឿង​ផង​ដែរ ​។

​ករណី​នេះ ​កំលាំង​ជំនាញ​កំពុងកសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​កា​រិយា​ល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ