ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ទោស​ព្រោះ​ស្នេហ៍ ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន !

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​អ្នកទោស​ស្នេហា​ទាំង​ខ្លួន​វ័យក្មេង បន្ទាប់​ពី​រូបគេ​លួងលោម​ក្មេង​ស្រី អាយុ​ក្រោម​១៥​ឆ្នាំ​ម្នាក់​រួម​ភេទ​បាន​សម្រេច​ជា​ច្រើន​ដង ហើយ​ក្រោយមក​ត្រូវ​បាន បែក​ការណ៍​ដឹង​ដល់​ក្រុម​គ្រួសារ ខាង​ស្រី​ក៏​បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​ចាប់ខ្លួន​យុវជន​នេះ ប៉ុន្តែ​ខណៈនោះ​ចាប់​មិន​បាន​ឡើយ ដោយ​យុវជន​រូប​នេះ…

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​អ្នកទោស​ស្នេហា​ទាំង​ខ្លួន​វ័យក្មេង បន្ទាប់​ពី​រូបគេ​លួងលោម​ក្មេង​ស្រី អាយុ​ក្រោម​១៥​ឆ្នាំ​ម្នាក់​រួម​ភេទ​បាន​សម្រេច​ជា​ច្រើន​ដង ហើយ​ក្រោយមក​ត្រូវ​បាន បែក​ការណ៍​ដឹង​ដល់​ក្រុម​គ្រួសារ ខាង​ស្រី​ក៏​បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​ចាប់ខ្លួន​យុវជន​នេះ ប៉ុន្តែ​ខណៈនោះ​ចាប់​មិន​បាន​ឡើយ ដោយ​យុវជន​រូប​នេះ បាន​ព្យាយាម​រត់គេច​ខ្លួន​មិន​ទទួលខុសត្រូវ​ឡើយ​។ ចំណែក​នគរបាល​ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ម្កាក់ តាម​រក​មិនឃើញ និង​ចាប់ខ្លួន​មិន​បាន​បែប​នេះ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត កណ្ដាល រហូត​សាលាដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទើប​តាម​ស្វែងរក​ចាប់ខ្លួន​បាន ក្នុង​ពេល​នេះ​តែ​ម្ដង​។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ យុវជន​សង្ស័យ​ខាងលើ​នោះ​ឈ្មោះ អ៊ឹម បូ​រ៉ា អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ខាងលើ​។ ត្រូវ​បាន​នគរបាល ព្រហ្មទណ្ឌ ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្តិ៍​ម្កាក់​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៣០០ ដក​.​ប​ច​ខ​/១៨ ចុះ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៨ របស់​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល​។ ដោយ​បាន​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

នគរបាល​បាន​និយាយ​ថា យុវជន​ខាងលើ​បាន​ក្លាយ​ខ្លួន​ជា​អ្នកទោស​ស្នេហា​ទាំង​ខ្លួន​វ័យក្មេង​ដោយ​កាលពី​ជិត​១​ឆ្នាំ​មុន​រូបគេ​ទើប​អាយុ​១៨​ឆ្នាំ​បាន​លួងលោម​សុំ​ស្នេហ៍​ពី​ក្មេង​ស្រី​ម្នាក់​អាយុ​ក្រោម​១៥​ឆ្នាំ ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា រហូត​ដល់​នាង ចាញ់​ពាក្យលួងលោម​បាក់ចិត្ត​ស្រឡាញ់​ខ្លួន​យ៉ាង​ងប់ងុល​។ បន្ទាប់​ពី​នាង​ព្រម​ស្រឡាញ់​បាត់​មុខ​មិន​បាន ជន​នេះ​បាន​នាំ​នាង​ទៅ​រួមរ័ក​មេត្រី​យ៉ាង​ផ្អែមល្ហែម យ៉ាង​ត្រេកត្រអាល​នៅ​ក្នុង​គ​ម្ពោ​ធ​ព្រៃ ហើយ​ឡើង​ឋាន​សួគ៌ា បាន​សម្រេច​ជា​បន្តបន្ទាប់​ច្រើន​ដងដោយ​មានការ​យល់ព្រម​ពី​នាង​ដែល​ជា​ដៃគូ​សង្សារ​។

ប្រភព​ដដែល​បាន​បន្ត ទៀត​ថា អ្នក​ទាំង​២​នាក់​តែង​បាន​ស្កាត់​ជួប​រួមរ័ក​គ្នា​នៅ​ក្នុង​គ​ម្ពោ​ធ​ព្រៃ​ក្បែរ​ភូមិ​នោះ​ជា​ញឹកញាប់ ប៉ុន្តែ​ក្រោយ​ពី​អង្ករ ក្លាយជា​បាយ​ទើបត្រូវ​បាន​ក្រុម​គ្រួសារ​ខាង​ក្មេង​ស្រី​បានដឹង និង​តាម​ទាន់​។ បន្ទាប់​មក​បាន​ប្ដឹង​នគរបាល ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​យុវជន​ខាងលើ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ចាប់​មិន​បាន​ឡើយ ដោយ​យុវជន នោះ​បាន​រត់គេច​ខ្លួន បាត់​ស្រមោល​។ ដោយសារ​តែ​គ្មាន​ជម្រើស​ទើប​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង ខេត្តកណ្ដាល ដើម្បី​សុំ​ដីកា​តាម​ចាប់ខ្លួន​យុវ​ជប​នេះ​បន្ត​ហើយ​រហូត​ដល់​ខែឧសភា ឆ្នាំ​២០១៨ ទើប​តុលាកា​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​។ បន្ទាប់​មក​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ក៏​បាន​តាម​រហូត​ដល់​ពេល​នេះ ទើប​ឃើញ​យុវជន​ខាងលើ​វិល​ចូល​ទ្រនំ​ក៏​បាន​ចាប់ខ្លួន​តែ​ម្ដង រួច​ហើយ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ