ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្នែក​ស្ត្រី​ប្ដី​​ញៀន​ថ្នាំ វាយ​ស្ទើរ​ប្រចាំ​គ្មាន​ទេ​សុភមង្គល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​ទារុណកម្ម​ពី​សំណាក់​ប្ដី​ចិត្ដឃោរឃៅ​ដែល​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ចេញ​វាយ​ចូល​វាយ​ធ្វើបាប​រូប​នាង​រាល់ថ្ងៃ​ស្ទើរតែ​គ្មាន​លស់​ពេល​ឡើយ ហើយ​នៅ​ពេល​ចុង​ក្រោយ​នេះ លោក​ប្ដី​បាន​សុំ​លុយ​ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ញៀន​មក​សេព​។ ប៉ុន្តែ​ខណៈនោះ​នាង​ជា​ប្រពន្ធ​គ្មាន​លុយ​ឲ្យ តាម​បំណង​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្ដី​កំណាច​រូប​នេះ​ទាញ​យក​ដំបង​ឈើ​១​កំណាត់ វាយ​សំពង​គ្មាន​ប្រណី…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​ទារុណកម្ម​ពី​សំណាក់​ប្ដី​ចិត្ដឃោរឃៅ​ដែល​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ចេញ​វាយ​ចូល​វាយ​ធ្វើបាប​រូប​នាង​រាល់ថ្ងៃ​ស្ទើរតែ​គ្មាន​លស់​ពេល​ឡើយ ហើយ​នៅ​ពេល​ចុង​ក្រោយ​នេះ លោក​ប្ដី​បាន​សុំ​លុយ​ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ញៀន​មក​សេព​។ ប៉ុន្តែ​ខណៈនោះ​នាង​ជា​ប្រពន្ធ​គ្មាន​លុយ​ឲ្យ តាម​បំណង​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្ដី​កំណាច​រូប​នេះ​ទាញ​យក​ដំបង​ឈើ​១​កំណាត់ វាយ​សំពង​គ្មាន​ប្រណី ទៅ​លើ​ប្រពន្ធ បណ្ដាល​ឲ្យ​នាងរង​របួស​លើ​ខ្លួនប្រាណ​យ៉ាងដំណំ​។

ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល យ៉ាង​ខ្លាំង​ដល់​អ្នក​ភូមិ ហើយ​លោក​មេ​ភូមិ​ក៏​បាន​ជួយ​ហៅ​ទូរស័ព្ទ​ប្ដឹង​ទៅ​នគរបាល​ឲ្យ​ចុះ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន ប្ដី​រូប​នេះ​ទៅ​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​នៅ​ក្នុងភូមិ​ព្រៃ​សណ្ដែក សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្ដី​ដែល​ញៀន​ថ្នាំ​វាយ​ធ្វើបាប​ប្រពន្ធ នោះ​ឈ្មោះ សួង ម៉ុ​ល អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ត្រី ចំណែក​ប្រពន្ធ​ឈ្មោះ ហុង ស្រី​មុំ អាយុ​២១​ឆ្នាំ មុខរបរ​អ្នកលក់​ត្រី​ដែរ អ្នក​ទាំង​មានកូន​ចំនួន​៣​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ និង​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

បុរស​រូប​នោះ​បាន​ប្រើប្រាស់​គ្រឿងញៀន​យូរ​មក​ហើយ​មិនតែប៉ុណ្ណោះ​កន្លង​មក​តែងតែបាន​ធ្វើ​ទារុណកម្ម​វាយ​ធ្វើបាប​ប្រពន្ធ​ជា​ញឹកញាប់​ស្ទើរតែ​គ្មាន​លស់​ពេល​ឡើយ​។ ដោយឡែក​ថ្ងៃ​កើតហេតុ​ជន នេះ​បាន​សុំ​លុយ​ប្រពន្ធ​យក​ទៅ ទិញ​ថ្នាំ​ញៀន​ប៉ុន្តែ​ប្រពន្ធ​គ្មាន​លុយ​ឲ្យ​ទើប​ធ្វើ​ឲ្យ​រូបគេ​ខឹងសម្បារ​ក៏​ស្ទុះ​ទៅ​ទាញ យក​ដំបង​ឈើ​១​កំណាត់​វាយ​សំពង លើ​ប្រពន្ធ​គ្មាន​ប្រណី​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​រង​របួស​ពេញ​ខ្លួន យ៉ាងដំណំ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ភូមិ​ហើយ​លោក​មេ​ភូមិ​ក៏​បាន​នាំ​គ្នា​ខ​ល​ប្ដឹង នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​នោះ​ភ្លាម​ៗ រួច​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ទាំងនេះ​ហើយ​គឺជា​អំណាច​នៃ​គ្រឿងញៀន​ដែល​វា​បាន​បំផ្លាញ អ្វី​ៗ​គ្រប់​បែប​យ៉ាង​របស់​មនុស្ស​ណា​ដែល​បាន​សេព​វា ហើយ​ក៏​ប្រែក្លាយ​មនុស្ស​ពី​ស្លូតបូត​ទៅ​ជា​កាច​សាហាវ លែង​ដឹង​ខុស​ត្រូវ​លេង​ស្គាល់​បាប​បុណ្យ​គុណ​ទោស​អ្វី​ទាំងអស់ ហើយ​រឿងរ៉ាវ​ខាង​កើ​គឺ​ចាត់​ទុក​ថា ជា​រឿង​ទុក្ខ​ស្រី​ប្ដី​ញៀន​ថ្នាំ​ផង​ដែរ​ដែល​ប្ដី​បាន​ចេញ​វាយ​ចូល​វាយ​ប្រពន្ធ​ស្ទើរ​រាល់ថ្ងៃ​តើ​ឯណា​ទៅ​ជា​សុភមង្គល​សម្រាប់​គ្រួសារ​ហើយ​នេះ​បុរស​ជា​ប្ដី​ខាងលើ​មិន​ទាន់​ញៀន​ដល់​ថ្នាក់​បែក​ថ្នាំ​នៅឡើយ​ផង​។ ដូច្នេះ​យុវជន និង​បុរស​ៗ​ទាំង ឡាយ​ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ចរាចរណ៍​គ្រឿងញៀន​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ទាំងអស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ