ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​មួយ​ប្រាវ​បាក់​ដើម​ស្វាយ សង្កត់​ទៅ​លើ​រថយន្ត​២​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ចំនួន​ពីរ​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ម៉ាក COROLLA មួយ​គ្រឿង និង​រថយន្ត​ម៉ាក​អា​ព្រូស មួយ​គ្រឿង បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ដែល​ម្ចាស់​បាន​យក​ទៅ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ចំនួន​ពីរ​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ម៉ាក COROLLA មួយ​គ្រឿង និង​រថយន្ត​ម៉ាក​អា​ព្រូស មួយ​គ្រឿង បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ដែល​ម្ចាស់​បាន​យក​ទៅ ចត​ទុក​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ផ្ទះ​មួយ​កន្លែង ខណៈ​ដែល​មេឃ​បម្រុង​នឹង​ភ្លៀង ហើយ​មាន​ខ្យល់ បក់​មួយ​ប្រាវ​ធ្វើ​ឱ្យ​បាក់​ដើម​ស្វាយ​មួយ​ដើម​ដែល​មាន​ទំហំ​ធំ​ល្មម បាក់​សង្កត់ពីលើ ហើយ​ម្ចាស់​បាន​ត្រឹម យក​ទៅ​ធ្វើការ​ជួសជុល​រៀង​ៗ​ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៣០ ខែ សីហា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​២០៥ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២​ម្នាក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​ដែល​រង​ការ​ខូចខាត​នោះ មាន​ទី​១-​រថយន្ត​ម៉ាក COROLLA ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២N-៤៩៣០ និង​ទី​២-​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-៩០៣៧ មួយ​គ្រឿង​។ មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​ម្ចាស់​នាំ គ្នា​បើក​យក​មក​ចត​ទុក​លើ​ចិញ្ចើម​ផ្លូវ​នៅ​ខាង​មុខ​ផ្ទះ​មួយ​កន្លែង​ខាងលើ រួច​ក៏​បាន​នាំ​គ្នា​ទៅ​ចូល​ទៅ​ធ្វើការ នៅ​ក្នុង​សាលារៀន​ឯកជន​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​នេះ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ពួក​គេ​បាន​បើករថយន្ត​យក​មក​ចត​ទុក​ចោល ខាងលើ​រួច​ហើយ មួយសន្ទុះ​ក្រោយមក​ខណៈ​ដែល​ផ្ទៃមេឃ មាន​ពពក​ខ្មៅ​ងងឹត​រក​ភ្លៀង​នោះ ក៏​ស្រាប់តែ​មាន​ខ្យល់​បក់​មក​មួយ​ប្រាវ​យ៉ាង​ខ្លាំង​បណ្តាល​ឱ្យ​បាក់​ដើម​ស្វាយ​មួយ​ដើម ដែល​មាន​ទំហំ​ធំ​ល្មម​ដែល​ដុះ​នៅ​ខាងក្នុង​របង​ផ្ទះ​ខាងលើ បាក់​ត្រឹម​ពាក់កណ្តាល​ធ្លាក់​សង្កត់ មក​លើ​រថយន្ត​ទាំង​ពីរ​គ្រឿង បណ្តាល​ឲ្យ​ក្រពឹត​ដំបូល​ផ្នែក​ខាងលើ​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្តង​។

ភ្លាម​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​ម្ចាស់ផ្ទះ​ខាងលើ ប្រជាពលរដ្ឋ​ដែល​ជា​ច្រើន​នាក់ និង កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​យក​កាំបិត​មក​កាប់​យក​មែក​ស្វាយ និង យក​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​ចេញ​ផង​ដែរ​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បាក់​ដើម​ស្វាយ​មួយ​ដើម សង្កត់ ទៅ​លើ​រថយន្ត​ទាំង​២​គ្រឿង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​ខ្យល់ បក់​មក​ខ្លាំង ហើយ​ដើម​ស្វាយ​មួយ​ដើម​នោះ​ក៏​មាន​សភាព​ពុក​ផង​ដែរ តែ​មិន​បង្ក​ឲ្យ​មាន​អ្នកដំណើរ តាម​ផ្លូវ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង ដែល​រង​ការ​ខូចខាត​បាន​នាំ​គ្នា​បើករថយន្ត​ចេញ​យក​ទៅ​ធ្វើការ​ជួសជុល​រៀង​ៗ​ខ្លួន​អស់​ភ្លាម ៗ​ពី​កន្លែង​កើតហេតុ ដោយ​មិន​បាន​ធ្វើការ​ទាមទារ​សំណង​អ្វី​ឡើយ ព្រោះ​ចំណុច​ខាងលើ​ជា​មុខ ផ្ទះ​របស់​គេ ហើយ​ក៏​មាន​ស្លាក​សញ្ញា​ដាក់​ហាម​ចត​ផង​ដែរ​៕


https://youtu.be/yFcBHXdmdV8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ