ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ឡើង​ព្រលឹង​ចុង​សក់ គ្រាន់តែ​ឃើញ​មក​ហើយ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​ដូច​ហោះ​មក​ដល់​ចំណុច​ផ្លូវកែង​ក៏​បត់​រថយន្ត​ភ្លាម​ៗ​មិន​បន្ថយល្បឿន ហើយ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​រះ​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​ខូច​ចត​ចោល​បង្ក​ឲ្យ​ម្ចាស់​រថយន្ត​រង​គ្រោះ​រង​របួសស្រាល​២​នាក់ ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​នឹង​បង្គោលរបង​អាគារ la siene បណ្តាល​ឲ្យ​បាក់​អស់​២​កង់​ទៀត ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​ដូច​ហោះ​មក​ដល់​ចំណុច​ផ្លូវកែង​ក៏​បត់​រថយន្ត​ភ្លាម​ៗ​មិន​បន្ថយល្បឿន ហើយ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​រះ​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​ខូច​ចត​ចោល​បង្ក​ឲ្យ​ម្ចាស់​រថយន្ត​រង​គ្រោះ​រង​របួសស្រាល​២​នាក់ ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​នឹង​បង្គោលរបង​អាគារ la siene បណ្តាល​ឲ្យ​បាក់​អស់​២​កង់​ទៀត ។ ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែសីហា នៅ​ក្នុង​បរិវេណ​កោះ​ពេជ្រ ផ្លូវ​បេតុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​រង​គ្រោះ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-7017 បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គាត់​បាន​បើករថយន្ត​មាន​គ្នា​៣​នាក់ ស្រី​២​នាក់ នឹង​ប្រុស​ម្នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​នោះ​មក​ដល់​ផ្លូវកែង ដែល​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​គាត់​ក៏​ខូច គឺ​អស់​ភ្លើង​អា​គុយ​ដេរ​មិន​ឆេះ​ទៅ​មុខ​លែង​រួច​គាត់​ក៏​ឈប់​រថយន្ត ហើយ​ទូរស័ព្ទ​ហៅ​រថយន្ត​គ្រួសារ​របស់​គាត់​មក​ជួយ ខណៈ​ពេល​ដែល​ឈរ​ចាំ​ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក Lexus RX400h ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP- 5017 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​មក​ដល់​ក៏​បត់​ភ្លាម​ៗ​មិន​បន្ថយល្បឿន​បាន​ជ្រុល​ចង្កូត​សំដៅ​មក​បុក​រថយន្ត​គាត់ ។

ឃើញ​ដូច្នោះ​ពួក​គាត់​បាន​នាំ​គ្នា​រត់គេច​ភ័យ​ស្លន់ស្លោ​ព្រលឹង​ចុង​សក់ បណ្តាល​ឲ្យ​រង​របួសស្រាល​២​នាក់ ហើយ​រថយន្ត​បង្ក​ក៏​បុក​រថយន្ត​គាត់​ពេញទំហឹង​ចំ​កង់​ក្រោយ​ខាងស្តាំ បណ្តាល​ឲ្យ​បាក់​កាឡេ​កង់​នឹង​ក្រពឹត​រង​ការ​ខូចខាត ហើយ​រថយន្ត​បង្ក​ក៏​ជ្រុល​មក​ខាងឆ្វេង​ទៅ​បុក​នឹង​របង​អគារ La seine បណ្តាល​ឲ្យ​បាក់​អស់​កង់​បន្ថែម​ទៀត ហើយ​ខណៈនោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន បើក​រត់គេច​ខ្លួន​រហូត​ទៅ​ដល់​ស្ពាន​ឥន្ទធនូ​ក៏​ត្រូវ​ខាង​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ឃាត់​ជាប់​ទាំង​រថយន្ត​បង្ក រួម​ទាំង​អ្នកបើកបរ មក​ដោះស្រាយ​គ្នា នៅ​កន្លែង​កើតហេតុ​វិញ ។

ក្រោយ​ឃាត់​រថយន្ត​បង្ក​មក​ដល់​កន្លែង​កើតហេតុ​វិញ ខាង​ក្រុមការងារ​នៅ​កោះ​ពេជ្រ​បាន​ឲ្យ​ភាគី​ទាំង​សង្ខាង​ទៅ​ដោះស្រាយ​គ្នា​នៅ​ការិយាល័យ​ខ្លួន ដោយ​ខាង​ម្ចាស់​រថយន្ត​បង្ក​បាន​ទទួលកំហុស នឹង​ព្រម​សងការ​ខូចខាត​គ្រប់យ៉ាង​ទៅ​ខាង​រថយន្ត​រង​គ្រោះ​នឹង​របង​អាគារ ដោយ​ខាង​រថយន្ត​រង​គ្រោះ​ទាមទារ​សំណង​ទាំង​រថយន្ត​ខូចខាត​ទាំង​ព្យាបាល​របួស​ចំនួន​១៤០០​ដុល្លារ និង​សង​ទៅ​ខាង​របង​អគារ​ចំនួន​៣០០​ដុល្លារ ទាំង​៣​ករណី​សរុប​ទឹកប្រាក់​ដែល​ត្រូវ​សង​អស់​ចំនួន​១៧០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ