ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរតែ​មិន​ជឿ​! វាល​ខ្សាច់​កែ​ទៅ​ជា​ព្រៃ​យ៉ាង​ក្រាស់ មិនធម្មតា​ទេ (មានវីដេអូ)

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដាំ​ដើមឈើ​មួយ​ដើម​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល​៤០​ឆ្នាំ រហូត​ទាល់តែ​អាច​កែប្រែ​វាល​ខ្សាច់​ទៅ​ជា​ព្រៃ​ក្រាស់​។ កាលពី​ឆ្នាំ​១៩៧៩ លោក…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដាំ​ដើមឈើ​មួយ​ដើម​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល​៤០​ឆ្នាំ រហូត​ទាល់តែ​អាច​កែប្រែ​វាល​ខ្សាច់​ទៅ​ជា​ព្រៃ​ក្រាស់​។

កាលពី​ឆ្នាំ​១៩៧៩ លោក Jadav Payeng គឺជា​យុវជន​ម្នាក់ ដែល​យកចិត្តទុកដាក់​លើ​ការ​ហូរ​ច្រោះ​ដី ដោយសារ​តែ​បែប​នេះ លោក​ក៏​ចាប់ផ្តើម​ដាំ​ដើមឈើ ដើម្បី​ជួយ​ឲ្យ​វា​ទប់​ដី​មិន​ឲ្យ​ហូរ​។

វាល​ខ្សាច់​ដែល​លោក​បាន​កែប្រែ​ប្រើ​រយៈពេល​៤០​ឆ្នាំ​នេះ គឺ​ស្ថិត​នៅ​លើ​កោះ Majuli នៅ​ភាគ​ខាងជើង​នៅ​ប្រទេស​ឥណ្ឌា ដែល​ពេល​នេះ​ព្រៃ​មាន​ទំហំ​ធំ​ជា​ឧទ្យាន​នៅ​ទីក្រុង​ញ៉ូ​វយ​ក​ទៅ​ទៀត​។

អ្នក​ផ្តល់​កំណើត​ឲ្យ​ព្រៃ​រូប​នេះ​បាន​និយាយ​ថា​៖ «​តំបន់​នេះ​មាន​សុទ្ធ​តែព្រៃ​។ ទាំងអស់​ហ្នឹង​សុទ្ធតែ​ខ្ញុំ​ជា​អ្នក​ដាំ​។ ដំបូង​ឡើង​ការ​ដាំ​ពិតជា​ស៊ីពេល​ច្រើន​ណាស់​។ តែ​ពេល​នេះ​គឺ​ស្រួល​ជាង​មុន ដោយសារ​តែ​ខ្ញុំ​បាន​គ្រាប់​ពី​ដើមឈើ​ទាំង​អស់នោះ​ស្រាប់​»​។

នា​ពេល​នេះ មាន​សត្វ​ដំរី សត្វ​ខ្លា និង សត្វ​រមាស​ជា​ច្រើន​ក្បាល បាន​យក​ព្រៃ Majuli ដែល​ធ្លាប់តែ​ជា​វាល​ខ្សាច់​ធ្វើ​ជា​ផ្ទះ​។ ទំហំ​របស់ព្រៃ​ទាំងមូល​នា​ពេល​បច្ចុប្បន្ន​មាន​ទំហំ​ដល់​ទៅ​៥៥០​ហិច​តា ដែល​ធំ​ជាង​ឧទ្យាន​ទីក្រុង​ញ៉ូ​វយ​ក​ដែល​មាន​ទំហំ​ត្រឹម​៣៤១​ហិច​តា​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ William D McMaster

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ