ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សំណង់​ទារ​ថ្លៃ​វត្ត​ជំពាក់​៣​ម៉ឺន​៥​ពាន់​… ព្រម​សង​មួយ​ម៉ឺន​រួច​គ្នា

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​បន្ទាប់​ពី​មាន​វិវាទ​រវាង​គណៈកម្មការ និង​ចៅ​អធិក​វត្ត ជាមួយនឹង​ជាង​សាងសង់​ព្រះ​វិហារ នៅ​វត្ត​ព្រែក​រាំង ភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​កន្លង​ទៅ ។…

ខេត្តកំពង់ឆ្នាំង ៖​បន្ទាប់​ពី​មាន​វិវាទ​រវាង​គណៈកម្មការ និង​ចៅ​អធិក​វត្ត ជាមួយនឹង​ជាង​សាងសង់​ព្រះ​វិហារ នៅ​វត្ត​ព្រែក​រាំង ភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​កន្លង​ទៅ ។

ពេល​នេះ​ការ​ដោះស្រាយ​ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ជំទាវ អភិបាលរង​ខេត្ត ប្រធាន មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​មានការ​និមន្ត​ចូលរួម​ពី ព្រះ​អនុគណៈ​ស្រុក ព្រះ​អនុគណៈ​ខេត្ត កាលពី​ថ្ងៃ​ទី​២៨ ខែសីហា​កន្លង​ទៅ​នេះ ការ​ដោះស្រាយ​នេះ​គឺ​អាច​ទទួលយក​បាន​ទាំង​សងខាង ។

កន្លង​ទៅ កោះសន្តិភាព ធ្លាប់​ផ្សាយ​ពីរ​លើក​រួច​មក​ហើយ ពី​វិវាទ​រវាង​ចៅអធិការ​វត្ត​ជា​មួយនឹង​ជាង​សាងសង់​វិហារ កាល​ណោះ​រហូត​ដល់​មាន​ភាគី​ម្ខាង​ប្តឹង​សុំ​ដក​ចៅអធិការ​វត្ត​ព្រែក​រាំង ទៀត​ផង ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ជា​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ត គឺ​មាន​ជា​ច្រើន​ភូមិ​បាន​ផ្តិត​មេដៃ​គាំទ្រ​ចៅអធិការ​វត្ត​ឱ្យ​គង់នៅ និង​ដឹកនាំ​កសាង​វត្ត​បន្ត ។

គណៈកម្មការ និង​អាចារ្យវត្ត​ព្រែក​រាំង បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា​នេះ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះ​អនុគណៈ​ស្រុក​-​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ធម្ម​ការ និង​សាសនា​ខេត្ត និង​ដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ ប៉ា​ល់ យឿ​ន អភិបាលរង​ខេត្តកំពង់ឆ្នាំង​ផង ការ​ដោះស្រាយ​ត្រូវ​បាន​បញ្ចប់​ដោយ​ព្រម​ទទួល​បាន​ទាំងអស់​គ្នា បើ​ទោះបី​ក្នុង​ពេល​នោះ ជាង​ធ្វើ​ព្រះ​វិហារ​ទារ​ថ្លៃ​ឈ្នួល​រហូត​ទៅ​ដល់​៣​ម៉ឺន​៥​ពាន់​ដុល្លារ​ក្តី ក៏​ប៉ុន្តែ​វា​មិន​សក្តិ​សម​នៃ​តម្លៃ​ដែល​ជាង​ធ្វើ​បាន​ឡើយ ហើយ​ការ​សម្របសម្រួល​រយៈពេល​ពេញ​មួយ​ថ្ងៃ ទើប​សម្រេច​ទទួលយក​ទាំង​សងខាង គឺ​ខាង​គណៈកម្មការ និង​ចៅអធិការ​វត្ត ព្រម​សង​សំណង​ទៅ​ជាង​ចំនួន​១​ម៉ឺន​ដុល្លារ ប៉ុន្តែ​ការ​សង​ត្រូវ​ចែក​ជា​៤​ដំណាក់​កាល។

ទី​១-​សង​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ចំនួន​២​ពាន់​ដុល្លារ ,​ទី​២-​សង​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​១​ពាន់​ដុល្លារ ,​ទី​៣ -​សង​នៅ​ថ្ងៃ​កឋិនទាន សង​៥​ពាន់​ដុល្លារ និង​ទី​៤-​សង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​បង្ហើយ​គឺ​២​ពាន់​ដុល្លារ ទៀត សរុប​១​ម៉ឺន​ដុល្លារ ។

យ៉ាងនេះ​ក្តី លោកតា​អាចារ្យ គណៈកម្មការ​វត្ត ព្រមទាំង​គ្រូ​ចៅអធិការ​បាន ព្រះ​នាម អ៊ុ​ក ចាន់​ថន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ ប៉ា​ល់ យឿ​ន អភិ​បាលរង​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ធម្មការ និង​សាសនា និង​ថ្លែង​ព្រះ​អំណរ​ព្រះ​គុណ ដល់​ព្រះ​អនុគណៈ​ស្រុក​-​ខេត្ត ដែល​បាន​ជួយ​សម្របសម្រួល​បញ្ចប់រឿង​នេះ​ដោយ​អាច​ទទួល​យក​បាន​ទាំង​សងខាង ។

សូម​រំលឹក​ដែរ​ថា ព្រះ​ភិក្ខុ អ៊ុ​ក ចាន់​ថន បាន​មក​គ​ង្គ​នៅ​វត្ត​ព្រែក​រាំង នៅ​ឆ្នាំ​២០០៩​ចាប់ពី​ពេល​នោះ​មក ព្រះ​អង្គ​បាន​កសាង​វត្ត រីក​ចំរើន​ច្រើន​ណាស់ ដូច​ជា​ចាក់​ដី​រាប់​ម៉ឺន​ដុល្លារ ដើម្បី​កសាង​ព្រះ​វិហារ កសាង​បាន​សាលាឆាន់ កុដិ និង​សម​ទ្ធិ​ផល​មួយ​ចំនួន​ជា​ច្រើន​ទៀត ហេតុនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ត ស្រឡាញ់​ពេញចិត្ត​គ្រប់​ៗ​គ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ