ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ​ឥតប្រយោជន៍​សម​យុទ្ធ​យោធា​រួម​ថ្មី

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩​ សីហា​ថា វា​ជា​ការ​ឥតប្រយោជន៍​ដែល​សហរដ្ឋអាមេរិក​រៀបចំ​ធ្វើ​ដូច​ការ​គ្រោងទុក សម​យុទ្ធ​យោធា​រួម​ដទៃ​ទៀត​ជាមួយ​កូរ៉េ​ខាងត្បូង ដោយ​លោក​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ល្អ​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង ​អ៊ុ​ន​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩​ សីហា​ថា វា​ជា​ការ​ឥតប្រយោជន៍​ដែល​សហរដ្ឋអាមេរិក​រៀបចំ​ធ្វើ​ដូច​ការ​គ្រោងទុក សម​យុទ្ធ​យោធា​រួម​ដទៃ​ទៀត​ជាមួយ​កូរ៉េ​ខាងត្បូង ដោយ​លោក​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ល្អ​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង ​អ៊ុ​ន​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​ JIM MATTIS​ បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៨ ​សីហា​ថា ក្រុង​វ៉ា​ស៊ិន​តោន​ពុំ​មាន​ចេតនា ផ្អាក​សមយុទ្ធ​យោធា​រួម​ឯទៀត​ៗ​ជាមួយ​ក្រុង​សេ​អ៊ូ​ល​ឡើយ បន្ទាប់​ពី​សមយុទ្ធ​គ្រោង​ធ្វើ​នា​ខែ​នេះ​ត្រូវ​បាន​លុប​ចោល ដើម្បី​ជា​ការ​គោរព​កិច្ច​សន្យា​​របស់​លោក​ត្រាំ ចំពោះ​លោក​គី​ម​ជុង ​អ៊ុ​ន នា​ឱកាស​ជួប​គ្នា​កំពូល​នៅ​សិង្ហ​បុរី​។​ ការ​សន្យា​នេះ​របស់​លោក​ត្រាំ​នាំ​ឲ្យ​មានការ​រិះគន់​នានា ហើយ​ចាត់​ទុក​ថា​ ជា​ការ​ធ្វើ​សម្ប​ទាន​​ប្រញាប់​ជ្រុល​ពេក​ចំពោះ​លោក​គី​ម​។

លោក​ត្រាំ​យល់​ថា​ កូរ៉េ​ខាងជើង​រង​ការ​គាបសង្កត់​ខ្លាំង​ពី​ចិន ហើយ​ទន្ទឹម​នឹង​នេះ​ក្រុង​ប៉េកាំ​ង ​បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​ដល់​ក្រុង​ព្យុ​ង​យ៉ាង ជា​ពិសេស​ប្រេងឥន្ធនៈ​ និង​វត្ថុ​ធាតុដើម​។

ទោះបី​យ៉ាងណា​ក្នុង​សេចក្ដី​ប្រកាស​មួយ លោក​ត្រាំ​យល់​ថា ទំនាក់ទំនង​របស់​​លោក​ជាមួយ​លោក​គី​ម​ជុង​ អ៊ុ​ន​ល្អ ​និង​កក់ក្ដៅ​បំផុត ដូច្នេះ​នា​ពេល​បច្ចុប្បន្ន​ពុំ​មាន​ហេតុផល​ណា ដែល​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ល្បែង​សង្គ្រាម​រួម​នេះ​រវាង​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ឡើយ​។ ​ទោះបី​យ៉ាងណា​លោក​អះអាង​ថា សមយុទ្ធ​យោធា​រួម​ថ្មី​ជាមួយ​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន បើ​លោក​ជ្រើសរើស នឹង​ជា​សមយុទ្ធ​ដែល​ធំ​ជាង​ពេល​ណា​ៗ​ទាំងអស់​។

តាម​កាសែត​កូរ៉េ​ខាងត្បូង​ JOONGANG ILBO​ បាន​សរសេរ​នា​ថ្ងៃ​ទី​៣០ ​សីហា​ថា ក្រុង​វ៉ាស៊ិ​ន​តោន ​និង​ក្រុង​សេ​អ៊ូ​ល បាន​ព្រមព្រៀង​គ្នា​ធ្វើ​សមយុទ្ធ​យោធា​រួម​ថ្មី​នា​ខែធ្នូ​ខាង​មុខ ហើយ​កំពុង​សិក្សា​ពី​ទំហំ​របស់​វា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ