ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ការ​ដក​ពាន​ណូបែល​សន្តិភាព​ពី​លោកស្រី​ស៊ូ​ជី

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ គណៈកម្មាធិការ​ណូបែល​ន័​រ​វែ​ស​កាលពី​ថ្ងៃ​ទី​២៩​សីហា បាន​បដិសេធ​មិន​ដក​ពានរង្វាន់​ណូបែល​សន្តិភាព​ពី​លោកស្រី​ អ៊ូង​សាន់​ស៊ូ​ជី ទោះបី​មាន​របាយការណ៍​របស់​អ​.​ស​.​ប​ស្ដី​ពី​ការ​ប្រល័យពូជសាសន៍​ប្រឆាំង​ពួក​រ៉ូ​ហ៊ីង​យ៉ា​ក្ដី​។ លេខាធិការ​នៃ​គណៈកម្មាធិការ​នោះ​លោក​OLAV NJOLSTAT​ថ្លែង​ថា ពុំ​មាន​បញ្ហា​សម្រាប់​គណៈកម្មាធិការ​ណូបែល​ដក​ពានរង្វាន់​ណូបែល​សន្តិភាព​ពី​លោកស្រី​ស៊ូ​ជី​ឡើយ​។​ លក្ខន្តិកៈ​នៃ​ពាន​ណូបែល​សន្តិភាព​ពុំ​អនុញ្ញាត​ដល់​ការ​ដកហូត​បែប​នេះ​ទេ​។…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ គណៈកម្មាធិការ​ណូបែល​ន័​រ​វែ​ស​កាលពី​ថ្ងៃ​ទី​២៩​សីហា បាន​បដិសេធ​មិន​ដក​ពានរង្វាន់​ណូបែល​សន្តិភាព​ពី​លោកស្រី​ អ៊ូង​សាន់​ស៊ូ​ជី ទោះបី​មាន​របាយការណ៍​របស់​អ​.​ស​.​ប​ស្ដី​ពី​ការ​ប្រល័យពូជសាសន៍​ប្រឆាំង​ពួក​រ៉ូ​ហ៊ីង​យ៉ា​ក្ដី​។

លេខាធិការ​នៃ​គណៈកម្មាធិការ​នោះ​លោក​OLAV NJOLSTAT​ថ្លែង​ថា ពុំ​មាន​បញ្ហា​សម្រាប់​គណៈកម្មាធិការ​ណូបែល​ដក​ពានរង្វាន់​ណូបែល​សន្តិភាព​ពី​លោកស្រី​ស៊ូ​ជី​ឡើយ​។​ លក្ខន្តិកៈ​នៃ​ពាន​ណូបែល​សន្តិភាព​ពុំ​អនុញ្ញាត​ដល់​ការ​ដកហូត​បែប​នេះ​ទេ​។

ក្នុង​របាយការណ៍​មួយ​ដែល​ចោទប្រកាន់​កងទ័ព​មី​យ៉ា​ន់​ម៉ា​ ពី​បទ​ប្រល័យពូជសាសន៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ​សីហា ពួក​អ្នក​ស៊ើប​អង្កេត​ អ​.​ស​.​ប បាន​រិះគន់​លោកស្រី​ស៊ូ​ជី ​ដែល​តាម​ពិតជា​ប្រមុខ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ថា ពុំ​បាន​ប្រើ​ជា​ពិសេស​អំណាច​ខាង​សីលធម៌​របស់​លោកស្រី​ក្នុង​វិបត្តិ​នេះ​។

លោកស្រី​ស៊ូ​ជី​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​កាលពី​ឆ្នាំ​១៩៩១ ខណៈ​លោកស្រី​កំពុង​ជាប់​ឃុំឃាំង​ក្នុងផ្ទះ រួច​ពុំ​បាន​ទៅ​ទទួល​នៅ​ក្រុង​អូ​ស្លូ​ឡើយ ដោយ​ទទួល​២១​ឆ្នាំ​បន្ទាប់​ពី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ