ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឌិត​រឿង​ចោរប្លន់​កុហក​មិត្ត​ស្រី តែបែក​ការណ៍​ត្រឹម​នាង

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ថាំង ជនជាតិ​ចិន​បាន​នាំ​គូស្នេហ៍​នាង​យ៉ាង​ដែល​សេពគប់​គ្នា​រយៈពេល​៣​ខែ ទៅ​ហាង​លក់​រថយន្ត​មួយ​នៅ​ក្រុង​ឈើ​ង​ទូ​ខេត្ត​សុ​ី​ឈួ​ន​ស្រប​តាម​ការ​សន្យា​ដែល​គេ​ធ្លាប់​ប្រាប់​ថា​នឹង​ទិញ​រថយន្ត​ទំនើប​តម្លៃ​៧០០.០០០​យាន់ ឬ​១​សែន​ដុល្លារ​ប្រគល់​ជូន​នាង ។ មុន​នេះ​លោក​ថាំង បាន​អួត​ប្រាប់​គូស្នេហ៍​ថា​គេ​ជា​អ្នកជំនួញ និង​មាន​ចំណូល​ល្អ…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ថាំង ជនជាតិ​ចិន​បាន​នាំ​គូស្នេហ៍​នាង​យ៉ាង​ដែល​សេពគប់​គ្នា​រយៈពេល​៣​ខែ ទៅ​ហាង​លក់​រថយន្ត​មួយ​នៅ​ក្រុង​ឈើ​ង​ទូ​ខេត្ត​សុ​ី​ឈួ​ន​ស្រប​តាម​ការ​សន្យា​ដែល​គេ​ធ្លាប់​ប្រាប់​ថា​នឹង​ទិញ​រថយន្ត​ទំនើប​តម្លៃ​៧០០.០០០​យាន់ ឬ​១​សែន​ដុល្លារ​ប្រគល់​ជូន​នាង ។

មុន​នេះ​លោក​ថាំង បាន​អួត​ប្រាប់​គូស្នេហ៍​ថា​គេ​ជា​អ្នកជំនួញ និង​មាន​ចំណូល​ល្អ ។ ដើម្បី​បង្ហាញ​ថា​ខ្លួន​ជា​បុរស​ដើមទ្រូង​ប្រាំ​ហាត់ ជា​បុរស​គោរព​តាម​ពាក្យ​សន្យា ដែល​តាម​ពិត​គេ​គ្មាន​ប្រាក់​សោះ​នោះ ក៏​រិះរក​វិធីសាស្ត្រ​នាំ​គូស្នេហ៍ និង​បងប្រុស​របស់​នាង​២​នាក់​ទៀត​ទៅ​ហាង​លក់​រថយន្ត​មួយ ។ បន្ទាប់​មក​គេ​កុហក​ថា​ទៅ​យក​ប្រាក់​មក​ប្រគល់​ជូន ។ នៅ​ពេល​ចាកចេញ​គេ​ក៏​ស​ម្តៅ​ទៅ​ផ្សារ​ទំនើប​មួយ​នៅ​ក្បែរ​នោះ និង​បាន​ទិញ​កាំបិត​មួយ​តម្លៃ​​១៥​យាន់ ឬ​២​ដុល្លារ ។

ចេញពី​ផ្សារ​គេ​ក៏​ដើរទៅ​ខាងក្រោយ​រថយន្ត​មួយ​គ្រឿង​យក​កាំបិត​ឆូត​ដៃ ។ រួច​ហើយ​ក៏​ទូរស័ព្ទ​ហៅ​គូស្នេហ៍ ដោយ​ប្រាប់​ថា​ត្រូវ​ចោរប្លន់​ប្រាក់​ចំនួន​៧៥០.០០០​យាន់ ។ ចំណែក​គូស្នេហ៍​បានឮ​ក៏​ស​ម្តៅ​ទៅ​កន្លែង​កើតហេតុ​ជាមួយ​បងប្រុស និង​នាំ​គេ​ទៅ​មន្ទីរពេទ្យ ។
តាម​ការ​សាកសួរ​របស់​ប៉ូលិស​ដឹង​ថា​មាន​លក្ខណៈ​ខុស​ប្រក្រតី​ទាំង​សំដី និង​សកម្មភាព​របស់​គេ ។ ដូច្នេះ​ហើយ​ប៉ូលិស​មើល​វី​ដេ​អូ​ឃ្លី​ប​ឃើញ​ថា​គេ​បាន​ទិញ​កាំបិត និង​គ្មាន​ចោរប្លន់​ទេ ។

លោក​ថាំង​បាន​សារភាព​ថា​គេ​ជា​អ្នក​បង្កើត​គម្រោង​នេះ​ឡើង ហើយ​ក៏​ត្រូវ​ប៉ូលិស​ដាក់គុក​រយៈពេល​១០​ថ្ងៃ និង​ពិន័យ​ប្រាក់​៥០០​យាន់ ឬ​៧២​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ