ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំភ្លឺ​ជុំវិញ​ករណី​ជនសង្ស័យ​​បើកទ្វាររបង​ចូល​លួច​ក្នុងផ្ទះប្រជា​​ពលរដ្ឋ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ជនសង្ស័យចូល​​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​គ្រឿង​នៅ​ភូមិ​ស្ពក​រាជ្យ ​ឃុំ​អណ្ដូង​ស្នាយ កាលពី​យប់​ថ្ងៃ​ទី​២៨ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា​ កន្លង​ទៅ​នេះ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ថា ម្ចាស់​បាន​ភ្លេច​ចាក់សោ​ទ្វាររបង​មុខ​ផ្ទះរួច​មក…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ជនសង្ស័យចូល​​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​គ្រឿង​នៅ​ភូមិ​ស្ពក​រាជ្យ ​ឃុំ​អណ្ដូង​ស្នាយ កាលពី​យប់​ថ្ងៃ​ទី​២៨ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា​ កន្លង​ទៅ​នេះ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ថា ម្ចាស់​បាន​ភ្លេច​ចាក់សោ​ទ្វាររបង​មុខ​ផ្ទះរួច​មក ត្រូវ​បាន​ម្ចាស់​ផ្ទះ​ប្រតិកម្ម​ថា គាត់​មិនបាន​​ភ្លេច​ចាក់សោ​ទ្វាររបង​នោះ​ទេ ។

ទោះជា​យ៉ាងនេះ​ក្តី ភ្នាក់ងារ​កោះសន្តិភាព​បាន​ដកស្រង់​សម្ដី​របស់​លោក​អធិការ​នគរបាល​ស្រុក​រលាប្អៀរ គឺ​លោក​ទឹម ចាន់​ធី តែ​ប៉ុណ្ណោះ ។

ក្រោយ​ពី​មានការ​ប្រតិកម្ម​នេះ​មក ភ្នាក់ងារ​កោះសន្តិភាព​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​លោកស្នងការ​រង​នគរបាល​ខេត្ត​គឺ​លោក​ប៉ុ​ល វុ​ទ្ធី ហើយ​លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួច​មក គឺ​បាន​ចាក់សោ​ទ្វាររបង​ពិតមែន​។ ប៉ុន្តែ​មិនមែន​សោ​សេ​ឡិច​នោះ​ទេ គឺជា​សោ​ធម្មតា​ដែល​អាច​ឆ្កិះ​បាន​។ ជាមួយ​គ្នា​នេះ លោក​បាន​បញ្ជាក់​ថា ថ្វី​ដ្បិតតែ​សោ​ធម្មតា​មែន ប៉ុន្តែ​បើ​គ្មាន​ជំនាញ​នោះ​ទេ ក៏មិន​អាច​ឆ្កឹះ​សោ​នោះ​បាន​ដែរ​។

លោកស្នងការ​រង​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា តាម​ការ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​បាន​ផ្លោះ​របង​ចូល​ទៅ​តាម​ខាង​មុខ ហើយ​ក៏​បាន​លួច​កាច់ក​ម៉ូតូ​ទាំង​៣​គ្រឿង បន្ទាប់​មក​ក៏​បាន​ឆ្កឹះ​សោ​ទ្វាររបង​និង​នាំ​ម៉ូតូ​ចេញ​ទៅ​ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ