ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​តែ​មួយ​រៀប​ការ​ជា​ក្រុម​ចំនួន​៣.៨០០​គូ​

5 ឆ្នាំ មុន

ពិធី​រៀប​អាពាហ៍ពិពាហ៍​ជា​ក្រុម​ចំនួន​ជិត​៤.០០០​គូ​រៀបចំ​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ កូនក្រមុំ​-​កំលោះ​ស្ទើរតែ​ទាំងអស់​មិនមែន​ជា​គូស្នេហ៍ ឬ​អាច​មិន​ស្គាល់គ្នា​សោះ​ពី​មុន​មក ព្រោះ​ចាត់​ទុក​ថា ​ជា​ការ​រៀប​ការ​តាម​បំណង​របស់​ព្រះ​ជា​ម្ចាស់ ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​វិហារ​មួយ​ក្នុង​ក្រុង​ហ្គា​ប​ពី​យ៉ុ​ង​ (Gapyeong) ភាគ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល ជា​អាពាហ៍ពិពាហ៍​ជា​ក្រុម​របស់​កូនកំលោះ​-​ក្រមុំ​ចំនួន​៣.៨០០​គូ​ជា​សមា​ជិក​របស់​លទ្ធិ​…

ពិធី​រៀប​អាពាហ៍ពិពាហ៍​ជា​ក្រុម​ចំនួន​ជិត​៤.០០០​គូ​រៀបចំ​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ កូនក្រមុំ​-​កំលោះ​ស្ទើរតែ​ទាំងអស់​មិនមែន​ជា​គូស្នេហ៍ ឬ​អាច​មិន​ស្គាល់គ្នា​សោះ​ពី​មុន​មក ព្រោះ​ចាត់​ទុក​ថា ​ជា​ការ​រៀប​ការ​តាម​បំណង​របស់​ព្រះ​ជា​ម្ចាស់ ។

ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​វិហារ​មួយ​ក្នុង​ក្រុង​ហ្គា​ប​ពី​យ៉ុ​ង​ (Gapyeong) ភាគ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល ជា​អាពាហ៍ពិពាហ៍​ជា​ក្រុម​របស់​កូនកំលោះ​-​ក្រមុំ​ចំនួន​៣.៨០០​គូ​ជា​សមា​ជិក​របស់​លទ្ធិ​ «​មូ​ន​» (Moon) ឬ​សាសនិក​មូ​ន ។ គូស្នេហ៍​ដែល​រៀប​ការ​មិន​ធ្លាប់​ស្រឡាញ់​​គ្នា​ដូច​កូនកំលោះ​-​ក្រមុំ​ទូទៅ គឺជា​ការ​រៀប​ការ​កើតឡើង​ដោយ​ចៃដន្យ និង​ព្រះ​បាន​ប្រទាន ។

សាសនិក​មូ​ន​ជា​អ្នក​រើស​យក​គូស្រករ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​សេចក្ដីសុខ ដោយ​ឆ្នាំ​នេះ​មាន​ចំនួន​៣.៨០០​គូ ជា​សមាជិក​ពី​៦៤​ប្រទេស​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ