ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​រថយន្ត​បុក​រះ​បន្ត​គ្នា​៥​គ្រឿង ខណៈ​ចិន​ម្នាក់​ស្លា.ប់​ពេល​បញ្ជូន​ទៅ​ពេទ្យ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​បន្តកន្ទុយ​គ្នា​នៅ​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​បន្តកន្ទុយ​គ្នា​នៅ​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ ។

របាយ​កាណ៍​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​លើ​វិ​ថី​ផែ ចំណុច​ផ្លូវបំបែក​ប៉ុស្តិ៍​នគរបាល​ប្រចាំ​បញ្ជា​(P៤)​កែង​ស្ថានីយ៍​រថភ្លើង ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ផ្តល់​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក Mitsubishi ពណ៌​លឿង បើកបរ​ដោយ​ឈ្មោះ សេក សា​វុ​ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ហ៊​ង លី​ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ព្រូឡាន​បើកបរ​មក​ពី​ភ្នំពេញ​ចូល​មក​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ល្បឿន​លឿន​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​គូថ​រថយន្ត​ម៉ាក ALPHARD ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AQ-6886 បើកបរ​ដោយ​ឈ្មោះ គង់ គី​ម​ហ៊ុយ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក Highlander ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2M-7631 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ YANG FAGUI ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​ជនជាតិ​ចិន​) កាន់​លិខិតឆ្លងដែន​លេខ 5.0267606 ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ចត​ស្ងៀម​នៅ​មុខ​ផ្ទះ ។

៣-​រថយន្ត​ម៉ាក Hyundai ព​ណ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3534 បើកបរ​ដោយ​ឈ្មោះ ស៊យ សុ​ឃឿ​ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​បើកបរ ទីលំនៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ចត​ស្ងៀម​ដាក់​ទំនិញ​មុខ​ផ្ទះ មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ Liang Cheng Kang ភេទ​ប្រុស អាយុ ២៨​ឆ្នាំ (​ជនជាតិ​ចិន​) កាន់​លិខិតឆ្លងដែន​លេខ​E07959781 ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ។

៤-​រថយន្ត​ដឹក​ស្រា​បៀរ​ម៉ាក Hyundai ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3B-9503 បើកបរ​ដោយ​ឈ្មោះ យាន សុង​ហេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ ទីលំនៅ​ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ ទិស​ដៅ​ស្របគ្នា ។ ៥-​ម៉ូតូ​ម៉ាក Honda C-125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1D-4069 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ម៉េ​ង សុង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ នគរបាល​ចរាចរណ៍ កំពុង​ឈរ​យាម​នៅ​ប៉ុស្តិ៍​ប្រចាំ​បញ្ជា​P៤ ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្តកន្ទុយ​គ្នា​ខាងលើ​បណ្តាល​ឲ្យ បុរស​ជា​ជនជាតិ​ចិន​ឈ្មោះ Liang Cheng Kang ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ដោយឡែក​អ្នក​រង​របួសធ្ងន់​ពីរ​នាក់​មាន​ទី​១-​ឈ្មោះ ម៉េ​ង សុង មន្ត្រី​នគរបាល​ចរាចរណ៍​វេន​ប្រចាំ​បញ្ជា​នៅ​ប៉ុស្តិ៍​ខាងលើ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ និង​ទី​២-​ឈ្មោះ សេក សា​វុ​ធ សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។ ក្រៅពី​នេះ​មាន​អ្នក​រង​របួសស្រាល​ខ្លះ​ទៀត​ផង​ដែរ ។

ក្រោយ​កើតហេតុ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​ទាំងអស់​ខាងលើ​នគរបាល​ចរាចរណ៍​ចាត់ចែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ