សម្រាប់អ្នកចូលចិត្តប្រើទូរស័ព្ទ iPhone ប្រសិនបើមានបំណងចង់ប្ដូរថ្មី សូមទាន់ទិញ ប្រយ័ត្នស្ដាយក្រោយ ព្រោះក្រុមហ៊ុន Apple អាចនឹងប្រកាសពី iPhoneថ្មីៗចំនួន៣គ្រឿងនៅខែកញ្ញាខាងមុខនេះ ក្នុងនោះរួមមាន ទូរស័ព្ទ iPhone X ថ្មី, iPhone X ដែលមានទំហំ៦,៥អុីញ និង iPhone ទំហំ៦,១អុីញ ដែលមានតម្លៃសមរម្យ ។
ទូរស័ព្ទ iPhone ទាំងនេះ នឹងមានបច្ចេកវិទ្យា Face ID ដែលអនុញ្ញាតឲ្យអ្នកប្រើដោះសោរដោយគ្រាន់តែប្រើមុខរបស់ខ្លួន ។ លើសពីនេះទៅទៀត របាយការណ៍ពីឆ្នាំមុនបានឲ្យដឹងថា Apple នឹងបង្កើនទំហំថ្មរបស់ពួកគេផងដែរ ហើយពួកវានឹងមាន Modem ថ្មីៗសម្រាប់បច្ចេកវិទ្យា 4G LTE ផងដែរ ។
ប្រព័ន្ធដំណើរការ iOS 12 របស់ Apple ត្រូវបានអនុញ្ញាតឲ្យដំណើរការលើគ្រប់ iPhone ចាប់ពី iPhone 5s ឡើងទៅ ប៉ុន្តែប្រព័ន្ធនេះអាចដំណើរការបានល្អជាងគេលើទូរស័ព្ទថ្មីៗទាំង៣ខាងលើនេះ ។
ជាមួយគ្នានេះផងដែរ ទូរស័ព្ទទាំង៣ម៉ូដែលខាងលើ អាចនឹងមានចំណុចពិសេសៗដែលមិនអាចរកឃើញលើទូរស័ព្ទ iPhone ដទៃ ដូច Animoji លើ iPhone X ជាដើម ។
អ្នកគាំទ្រ Apple ដែលចង់បានទូរស័ព្ទថ្មីទាំងនេះគួរតែរង់ចាំ ហើយអ្នកដែលមិនចង់បានទូរស័ព្ទស៊េរីថ្មីទាំង៣ ក៏គួរតែចាំប៉ុន្មានខែទៀតដែរ ព្រោះតម្លៃ iPhone ស៊េរីមុនៗ អាចនឹងធ្លាក់ចុះ ។
មានសេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា Appleអាចនឹងបញ្ឈប់ការលក់ iPhone X បច្ចុប្បន្ន និងចេញលក់ស៊េរីថ្មីៗទាំងស្រុង ។ បើដូច្នេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ អ្នកអាចនឹងមើលឃើញមានការលក់ iPhone X ដែលប្រើរួចក្នុងតម្លៃសមរម្យមិនខាន ៕
ចែករំលែកព័តមាននេះ