«​ស្អែក​ដប់ ស្អែក​ម្ភៃ ដល់​២​ឆ្នាំ​» សម្បើម​ស័ក្ត អត់​បាន​លុយ​សម្តែង


រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​លោក​ហង្ស សម្បើម​ស័​ក្ត បាន​ទទូច​ដល់​លោក​អូន ឧស្សាហ៍ ដែល​ជា​អ្នកគ្រប់គ្រង​តួ​សម្តែង​នៅ​ផលិតកម្ម​មហាហង្ស ឲ្យ​ប្រញាប់​ទូទាត់​ថ្លៃ​សម្តែង ដ្បិត​បាន​អូស​បន្លាយពេល​ជិត​២​ឆ្នាំ​មក​ហើយ ។

ការ​អំពាវ​ឲ្យ​ផលិតកម្ម​មហាហង្ស​ទូទាត់​ថ្លៃ​សម្តែង​របស់​ហង្ស សម្បើម​ស័​ក្ត​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តារា​សម្តែង​ស្រី​កញ្ញា​ណា​ក់ ស្រី​ណា ក៏​បាន​កើត​មានរឿង​រ៉ាវ​នេះ​ដូច​គ្នា និង​បាន​ទាមទារ​ឲ្យ​មានការ​ទូទាត់​ជា​បន្ទាន់​ផង​ដែរ ។ ដោយសារ​តែ​គ្មាន​វិធី​ដើម្បី​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​លោក​អូន ឧស្សាហ៍ នោះ​លោក ហង្ស សម្បើម​ស័​ក្ត បាន​ទម្លាយ និង​អំពាវ​តាម​ហ្វេ​ស​ប៊ុ​ក​ជាស​ធារ​ណៈ​ក្នុង​ពេល​ដែល​លោក​នៅ​តែ​មិន​មានការ​ឆ្លើយ​តប​ណាមួយ​នោះ ។

តារា​សម្តែង​ហង្ស សម្បើម​ស័​ក្ត​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​២៩ សីហា ២០១៨ ថា «​ជម្រាបសួរ​បងប្រុស​អូន ឧស្សាហ៍ ខ្ញុំ​ខ​ល​ទៅ​បង​គឺ​ជាប់រវល់​រហូត ហើយ​ខ្ញុំ​បាន​ឆាត​ទៅ​បង​ក៏​គ្មា​ការ​ឆ្លើយ​តប​ដែរ ។ មូលហេតុ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ផុស​ព្រោះ​មិន​មាន​វិធី​ទាក់ទង បង​បាន​សន្យា​បើក​លុយ​បញ្ចប់​៨០%​ក្នុង​រឿង​«​សង្គ្រាម​មរតក​»​ដែល​បាន​ដាក់​បញ្ចាំង​ចប់​បរិបូរណ៍​ហើយ​នៅ​ស្ថានីយ​ទូរ​ទ​ស្សយ៍​មួយ ហើយ​លើក​ថ្ងៃ​ជាមួយ​ខ្ញុំ​៤​ដង​ហើយ ។

ពេល​នេះ​ខ្ញុំ​ត្រូវការ​ប្រើប្រាស់​ចាំបាច់​បើ​បង​បានឃើញ​ហើយ​សូម​ទាក់ទង​មក​ប្អូន​វិញ​ផង​ព្រោះ​គួរតែ​គោរព​សម្តី​ខ្លួនឯង យើង​បាន​ចរចា​គ្នា​ថា​នឹង​បើក​បញ្ចប់ ហើយ​បើ​នៅ​តែ​គ្មាន​ការ​ឆ្លើយ​តប​ពី​បងប្រុស​អូន ឧស្សាហ៍ វា​ត្រូវ​ជម្រុញ​ឲ្យ​ខ្ញុំ​សុំ​ចម្លើយ​ពី​លោក​អគ្គនាយក​ផលិតកម្ម​ដើម្បី​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​។

សន្យា​ម្តង​កន្លះ​ខែ លើក​ទី​២​កន្លះ​ខែ លើក​ទី​៣​កន្លះ​ខែ លើក​ទី​៤​មួយ​ខែ ហើយ​ឡូ​វ​ដល់​ថ្ងៃ​សន្យា​ខ​ល​ទៅ​រាល់ថ្ងៃ​ទូរស័ព្ទ​រវល់​រហូត ហើយ​ឲ្យ​គេ​លើក​ឆាត​តាម​fb​អត់​ឆ្លើយ បើ​គិត​មក​ដល់​ពេល​នេះ​តាំងពី​ថត​រហូត​ដាក់​បញ្ចាំង​ចប់​មក​ដល់​ឥឡូវ​២​ឆ្នាំ​ហើយ ។

ខ្ញុំ​មិនដឹង​ទាក់ទង​តាម​ណា​ទេ​ទើប​«​ផុស​»​ក្រែង​មិត្ត​គាត់​បានឃើញ ហើយ​ឲ្យ​គាត់​ទាក់​ទង​មក​វិញ »​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ទាំង​លោក​អូន ឧស្សាហ៍ និង​ថៅកែ​ផលិតកម្ម​មហាហង្ស​លោក អ៊ិ​ន សុ​ភិន នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ ក្នុង​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ជំពាក់​លុយ​តួ​បាន​កើត​មាន​ជា​បន្តបន្ទាប់​ទៅ​លើ​ផលិតកម្ម​មហា​ហង្ស។

ប្រធាន​សមាគម​ភាពយន្ត​ខ្មែរ​លោក ឆាយ បូ​រ៉ា ធ្លាប់​បាន​លើក​ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នោះ​ថា​បញ្ហា​ផលិតកម្ម​ជំពាក់​លុយ​តួ​នេះ​គឺ​មិន​មាន​ច្រើន​ឡើយ ហើយ​បើ​មាន​គួរតែ​បញ្ចប់ ព្រោះ​តួ​គឺ​រំពឹង​លើ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​សម្តែង ។ បញ្ហា​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​បណ្តា​ផលិតកម្ម​ដទៃ​ទៀត​ដែល​គេ​ធ្វើការ​ទៀងទាត់ និង​ម៉ត់ចត់​ពី​រឿង​លុយកាក់​នេះ ។

ក្នុង​នាម​ជា​ប្រធាន​សមាគម​ភាពយន្ត​ខ្មែរ​លោក​ឆាយ បូ​រ៉ា បាន​ស្នើ​ឲ្យ​ភាគី​ទាំង​សងខាង​ធ្វើ​យ៉ាងណា​ប្រកាន់​ភាព​យុត្តិធម៌​រៀងខ្លួន ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​បាន​ឈាន​ឡើង​បន្ថែម​ទៀត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ