កំណាត់​ផ្លូវ​និង​ច្រាំង​ទន្លេសាប​ដែល​បាក់​ដោយ​ទឹកជំនន់​បាន​ស្ថាបនា​រួចរាល់ហើយ​


រាជធានី​ភ្នំពេញ​៖ កំណាត់​ផ្លូវ​ច្រាំង​ទន្លេ​មួយ​ខ្សែ ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកទន្លេ​សាប​ហូរ​បាក់​ផ្តាច់​កាលពី​ពេល​កន្លង​ទៅ ស្ថិត​នៅ​ក្រុម​ទី​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ​នោះ នៅ​ពេល​នេះ​ការដ្ឋាន​ស្ថាបនា​បាន​បញ្ចប់​រួចរាល់​នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ធម្មតា​វិញ​ហើយ ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​មួយ​ខ្សែ​ខាងលើ ដែល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកទន្លេ​សាប​នោះ នៅ​ពេល​នេះ ក្រុម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន និង​មន្ទីរ​ធនធានទឹក និង​ឩ​តុ​និយម​រាជធានី​ភ្នំពេញ បាន​រួម​គ្នា​ចាក់​ថ្ម និង​ច្រក​បាវ​ខ្សាច់​ចាក់​បំពេញ​ច្រាំង​ទន្លេសាប ដែល​បាក់​នេះ​បាន​បញ្ចប់​១០០%​ហើយ ដើម្បី​ជា​ប្រ​យោ​ជ​ន៏​បើក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ជា​ធម្មតា​ឡើង​វិញ ។

គួរ​រំលឹក​ថា ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង ស្ថានភាព​ច្រាំង​ទន្លេ​ដែល​បាក់​ដោយ​ជំនន់​ទឹកទន្លេ​សាប​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួម​គ្នា​ស្ថាបនា​កំណាត់​ផ្លូវ​នេះ​ឡើង​វិញ​ជា​បន្ទាន់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ប្រកប​មុខរបរ​ជា​ធម្មតា​ឡើង​វិញ ។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​រដូវ​ទឹក​ស្រក ឬ​រដូវប្រាំង​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់​មន្ត្រី​ជំនាញ ចុះ​សិក្សា​បច្ចេកទេស​ឲ្យ​បាន​ហ្មត់ចត់​ទៅ​តាម​បទ​ស្ថាន​បច្ចេកទេស ដើម្បី​បុក​ស៊ីវ​ផាយ​ចាក់​បេតុង ធ្វើ​ឲ្យ​ផ្លូវ​នេះ​បាន​រឹង​មាំ​ជាប់​តែ​ម្តង ។

សូម​បញ្ជាក់​ថា កំណាត់​ផ្លូវ​ច្រាំង​ទន្លេ​នេះ តែងតែ​បាក់​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ការ​បាក់​នោះ មិន​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទេ អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ជួសជុល​ជា​បន្តបន្ទាប់ តែ​ឆ្នាំ​នេះ បែរជា​មាន​សភាព​បាក់​ខ្លាំង មិន​អាច​ជួសជុល​បាន ទើប​សាលា​រាជធានី​សម្រេច​ធ្វើការ​ជួសជុល​តែ​ម្តង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ