ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​ផ្លាស់​ប្ដូរ iPhone កុំ​ទាន់​ទិញ​ថ្មី ប្រយ័ត្ន​ស្ដាយក្រោយ

5 ឆ្នាំ មុន

សម្រាប់​អ្នក​ចូល​ចិត្ត​ប្រើ​ទូរស័ព្ទ​iPhone ប្រសិនបើ​មាន​បំណង​ចង់​ប្ដូរ​ថ្មី សូមទាន់​ទិញ ប្រយ័ត្ន​ស្ដាយក្រោយ ព្រោះ​ក្រុមហ៊ុន Apple អាច​នឹង​ប្រកាស​ពី iPhone​ថ្មី​ៗ​ចំនួន​៣​គ្រឿង​នៅ​ខែកញ្ញា​ខាង​មុខ​នេះ ក្នុង​នោះ​រួម​មាន ទូរស័ព្ទ…

សម្រាប់​អ្នក​ចូល​ចិត្ត​ប្រើ​ទូរស័ព្ទ​iPhone ប្រសិនបើ​មាន​បំណង​ចង់​ប្ដូរ​ថ្មី សូមទាន់​ទិញ ប្រយ័ត្ន​ស្ដាយក្រោយ ព្រោះ​ក្រុមហ៊ុន Apple អាច​នឹង​ប្រកាស​ពី iPhone​ថ្មី​ៗ​ចំនួន​៣​គ្រឿង​នៅ​ខែកញ្ញា​ខាង​មុខ​នេះ ក្នុង​នោះ​រួម​មាន ទូរស័ព្ទ iPhone X ថ្មី​, iPhone X ដែល​មាន​ទំហំ​៦,៥​អុ​ី​ញ និង iPhone ទំហំ​៦,១​អុ​ី​ញ ដែល​មាន​តម្លៃ​សមរម្យ ។

ទូរស័ព្ទ iPhone ទាំងនេះ នឹង​មាន​បច្ចេកវិទ្យា Face ID ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ដោះ​សោរ​ដោយ​គ្រាន់តែ​ប្រើ​មុខ​របស់​ខ្លួន ។ លើស​ពី​នេះ​ទៅ​ទៀត របាយការណ៍​ពី​ឆ្នាំ​មុន​បាន​ឲ្យ​ដឹង​ថា Apple នឹង​បង្កើន​ទំហំ​ថ្ម​របស់​ពួក​គេ​ផង​ដែរ ហើយ​ពួក​វា​នឹង​មាន Modem ថ្មី​ៗ​សម្រាប់​បច្ចេកវិទ្យា 4G LTE ផង​ដែរ ។

ប្រព័ន្ធ​ដំណើរការ iOS 12 របស់ Apple ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​លើ​គ្រប់ iPhone ចាប់ពី iPhone 5s ឡើង​ទៅ ប៉ុន្តែ​ប្រព័ន្ធ​នេះ​អាច​ដំណើរការ​បាន​ល្អ​ជាងគេ​លើ​ទូរស័ព្ទ​ថ្មី​ៗ​ទាំង​៣​ខាងលើ​នេះ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ទូរស័ព្ទ​ទាំង​៣​ម៉ូ​ដែល​ខាងលើ អាច​នឹង​មាន​ចំណុច​ពិសេស​ៗ​ដែល​មិន​អាច​រក​ឃើញ​លើ​ទូរស័ព្ទ iPhone ដទៃ ដូច Animoji លើ iPhone X ជាដើម ។

អ្នកគាំទ្រ Apple ដែល​ចង់បាន​ទូរស័ព្ទ​ថ្មី​ទាំងនេះ​គួរតែ​រង់ចាំ ហើយ​អ្នក​ដែល​មិន​ចង់បាន​ទូរស័ព្ទ​ស៊េរី​ថ្មី​ទាំង​៣ ក៏​គួរតែ​ចាំ​ប៉ុន្មាន​ខែ​ទៀត​ដែរ ព្រោះ​តម្លៃ iPhone ស៊េរី​មុន​ៗ អាច​នឹង​ធ្លាក់​ចុះ ។

មាន​សេចក្តីរាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Apple​អាច​នឹង​បញ្ឈប់​ការ​លក់ iPhone X បច្ចុប្បន្ន និង​ចេញ​លក់​ស៊េរី​ថ្មី​ៗ​ទាំងស្រុង ។ បើ​ដូច្នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​បន្ទាប់ អ្នក​អាច​នឹង​មើលឃើញ​មានការ​លក់ iPhone X ដែល​ប្រើ​រួច​ក្នុង​តម្លៃ​សមរម្យ​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ