ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​លោក កឹ​ម សុខា មិន​ដូច​កូនចៅ​! តុលាការ​សម្រេច​បន្ត​ឃុំខ្លួន​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចុង​ក្រោយ​តុលាការ​បាន​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ៦​ខែ​ទៀត បដិសេធ​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​ការពារ​ក្តី ។ លោក ផែង…

រាជធានី​ភ្នំពេញ ៖ ចុង​ក្រោយ​តុលាការ​បាន​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ៦​ខែ​ទៀត បដិសេធ​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​ការពារ​ក្តី ។

លោក ផែង ហេង មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣០ សីហា​នេះ​ថា ក្នុង​ពេល​សាកសួរ​ជន​ត្រូវ​ចោទ​លោក កឹ​ម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ព្រះរាជអាជ្ញា​បាន​ស្នើ​សុំ​ឲ្យ​មានការ​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ។ តែ​ក្រុម​មេធាវី​បាន​ធ្វើ​សំណើរ​ឲ្យ​មានការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ លោក​ថា​« តាម​នី​តី​វិធី​អាច​ធ្វើ​បាន​ពីរ​ដង ហើយ​ម្តង​មាន​រយៈពេល​៦​ខែ​» ។ លោក​មេធាវី​បាន​លើក​ឡើង​ថា លោក កឹ​ម សុខា ក៏​បាន​ស្នើ​សុំ ឲ្យ​មានការ​ដោះ​លែង​គាត់​វិញ ។

លោក កឹ​ម សុខា បាន​ថ្លែង​លោក​ជា​អ្នក​សុំ​សុំ អ្នក​ស្វែងរក​សន្តិភាព​និយម​ដោយ​អហិង្សា និង​សុំ​នៅ​ក្រៅ​ឃុំ​ហើយ​ចូល​រូ​ម​គ្រប់​នីតិវិធី​ទាំងអស់ ។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក លោក គី ឬ​ទ្ធី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ៦​ខែ​ទៀត ។

គួរ​បញ្ជាក់​ថា លោក កឹ​ម សុខា អាយុ​៦៤​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​របស់​លោក សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក បន្ទាប់​ពី​សង្ស័យ​បទ​ស​ទ្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស និង​បាន​ឃុំខ្លួន​តាម​បទ​ចោទ​នេះ​តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​រហូត​ពេល​នេះ ។ ទោះបីជា​ក្រុម​មេធាវី​ការពារ និង​ជន​ត្រូវ​ចោទ​បាន​ប្តឹង​សុំ​ដោះ​លែង​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយសារ​បញ្ហា​សុខភាព តែ​តុលាការ​ទាំង​បី​ថ្នាក់​មិន​អនុញ្ញាត​បន្ត​ឃុំខ្លួន​ចំនួន​ពីរ​ដង (​ម្តង​៦​ខែ​) នេះ​ជា​លើក​ទី​២(៦​ខែ​)​ទៀត ៕

កែសម្រួលដោយ