ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​ធុំក្លិន ទើប​ឃើញនាងដេក​ស្តូក​ក្នុង​បន្ទប់ទឹក​ទៅ​ហើយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​ប្តី​ប្រពន្ធ​មួយគូ​នាំ​គ្នា​ដើរ​បេះ​បន្លែ​យក​ទៅ​ស្ល ស្រាប់តែ​ធុំក្លិន​ស្អុយ​ក៏​នាំ​គ្នា​ដើរ​រក​មើល​ក៏​ប្រទះ​ឃើញ​សព​មើល​មិន​ស្គាល់​ហើម​ស្អុយ និង​រលួយ​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​គេ​ទុក​ចោល ហេតុការណ៍​នេះ​កើត​ឡើង​​​កាលពី​ម៉ោង​៣​និង​៣៤​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​វាល​ធំ…

ខេត្តកំពង់ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​ប្តី​ប្រពន្ធ​មួយគូ​នាំ​គ្នា​ដើរ​បេះ​បន្លែ​យក​ទៅ​ស្ល ស្រាប់តែ​ធុំក្លិន​ស្អុយ​ក៏​នាំ​គ្នា​ដើរ​រក​មើល​ក៏​ប្រទះ​ឃើញ​សព​មើល​មិន​ស្គាល់​ហើម​ស្អុយ និង​រលួយ​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​គេ​ទុក​ចោល ហេតុការណ៍​នេះ​កើត​ឡើង​​​កាលពី​ម៉ោង​៣​និង​៣៤​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​វាល​ធំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​។

ក្រោយ​ពី​ប្រទះ​ឃើញ​ប្តី​ប្រពន្ធ​ទាំង​២​ក៏​រាយការណ៍​មក​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ​រក​ការ​ពិត​ថា តើ​នារី​រង​គ្រោះ​ស្លាប់​ដោយសារ​អ្វី? សព​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​​នោះ​ទេ នា​ព្រឹក​ថ្ងៃ​ទី​៣០ សីហា​នេះ ហើយ​សមត្ថកិច្ច​ជំនាញ​កំពុង​ត្រួត​ពិនិត្យ។

ប្រភព​ពី​នគរបាល​ស្រុក​ភ្នំស្រួច​ឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់ ១-​ឈ្មោះ​ទឹង ពៅ អាយុ​៤៥​ឆ្នាំ និង​ប្តី​ឈ្មោះ​ស ហន អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​វាល​ធំ ឃុំ​ត្រែង​ត្រ​យឹ​ង បាន​រាយការណ៍​មក​ថា ប្រទះ​ឃើញ​សព​នារី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​អាយុ​ប្រហែល​២៥​ឆ្នាំ​ដេក​ស្លាប់​ក្នុង​អាង​បន្ទប់ទឹក ដោយ​មាន​សភាព​ស្អុយរលួយ ស្ថិត​ក្នុង​ដីចំការ​របស់​ឈ្មោះ សំ ប៊ុ​ន​ណ្ណា​រិ​ទ្ធ (​អភិបាលរង​ខេត្តស្វាយរៀង ផ្ទះ​ទុក​ចោល​) នៅ​ភូមិ​វាល​ធំ ឃុំ​ត្រែង​ត្រ​យឹ ង​ស្រុក​ភ្នំ​ស្រួច។

ប្រភព​បន្ត​ថា មុន​ប្រទះ​ឃើញ​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នាំ​គ្នា​ដើរ​រក​បេះ​បន្លែ​យក​ទៅ​ស្ល ពេល​ដល់​ជិត​បន្ទប់ទឹក​ក្នុង​ដី​ខាងលើ ស្រាប់តែ​ធុំក្លិន​ស្អុយ​ខុស​ពី​ធម្មតា​គាត់​ក៏​នាំ​គ្នា​ដើរ​តាម​រក​ក្លិន​នោះ ។ ពេល​ចូល​ទៅ​ជិត​ដល់​បន្ទប់ទឹក​ក្លិន​កាន់តែ​ស្អុយ​ឡើង​ៗ ក៏​បើកទ្វារ​បន្ទប់ទឹក​នោះ​មើល​ធ្វើ​ឱ្យ​ពួក​គាត់​ភ័យ​លស់​ព្រលឹង​រត់​មក​ក្រៅ រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ សីហា​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​សព​នារី​រង​គ្រោះ​។

សូម​បញ្ជាក់​ថា សព​នារី​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់ទឹក​ខាង​ក្រោយ​​ផ្ទះ​របស់​ឈ្មោះ សំ ប៊ុ​ន​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង ដែល​ជា​ផ្ទះ​ទុក​ចោល​មិន​​មាន​មនុស្ស​ស្នាក់​នៅឡើយ​។ ហើយ​បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​បាន​ឡើយ ដោយពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ ។ នេះ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ