ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​បាន​ទៅ​វា​គ្រាន់ ដល់​គេ​ទាន់​គឺ​វា​ក្រែល​ចឹ​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​ស្មា​សបាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​iPhone 6+ មិន​បាន​សម្រេច​ហើយ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្បែរ​នឹង​សាលា​វត្ត​ភ្នំ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​ស្មា​សបាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​iPhone 6+ មិន​បាន​សម្រេច​ហើយ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្បែរ​នឹង​សាលា​វត្ត​ភ្នំ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​មានឈ្មោះ​ហ៊ិ​ន ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។
ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ តាំង ចាន់​រ៉ា​ឌី ភេទ​ស្រី អាយុ​១៤​ឆ្នាំ មានមុខរ​បរជា​សិស្ស ស្នាក់​នៅ​ម្តុំ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខន ពណ៌​ត្រួយ​ចេក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១BA-១១៥៥ ទើបតែ​ចេញ​មក​ពីសា​លា​ហើយ​ក៏​ជិះ​ទៅ​ផ្ទះ​នៅ​ម្តុំ​ឬ​ស្សី​កែវ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ កណ្តាល ១G-៣៣១៤ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក iPhone 6+ បាន​សម្រេច​ជនសង្ស័យ​បម្រុង​នឹង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ​ដេញ​តាម​ចាប់​រួម​ថែម​ទាំង​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ មិន​ចាំ​ផ្លា​ក​លេខ​ជួយ​ដេញ​តាម​ចាប់​រហូត​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​រួច​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ណ​ក​របាល​ខណ្ឌដូនពេញ​ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​ទ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ