ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​មិន​តិច​ទេ ! អី​ក៏​សម្បូរ​ម្ល៉េះ​ករណី​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ហូប​អាហារ​ជាមួយ​មិត្តភក្តិ ហើយ​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​លុះ​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ឆក់​យក​កាបូបស្ពាយ​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​ដែរ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ជិត​នឹង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ហូប​អាហារ​ជាមួយ​មិត្តភក្តិ ហើយ​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​លុះ​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ឆក់​យក​កាបូបស្ពាយ​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​ដែរ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ជិត​នឹង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ ។

ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ចោរឆក់​កាបូប​មានឈ្មោះ ហេង ចិន្តា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ចំណែក​មិត្តភក្តិ​ម្នាក់​ទៀត​ដែល​ជា​អ្នក​ឌុ​ប គឺ​មិន​បាន​ឲ្យ​ដឹង​ឈ្មោះ​ឡើយ ។ សម្ភារ​ដែល​បាត់បង់​មាន​លុយ​ដុល្លារ​១០០​ជាង​ដុល្លារ លុយ​ខ្មែរ​២០​ម៉ឺន ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង សៀវភៅ​ធានា​គារ​១​ក្បាល កាត ATM មួយ​សន្លឹក និង​អត្តសញ្ញាណ​ប័​ណ្ឌ​មួយ​សន្លឹក ។

តាម​សម្តី​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​កាបូប​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​មាន​គ្នា​២​នាក់ ស្រី​ៗ​បាន​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះ​ស៊ី​ហ​នុ 1A- 4788 ចេញពី​ហូប​អាហារ​ជា​មិត្តភក្តិ​មួយ​ចំនួន​ទៀត​នៅ​ម្តុំ​ផ្សា​របឹង​កេងកង ហើយ​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​បុរស​ដែល​ជា​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​ឌ្រី​ម​សង់ ពណ៌​ខ្មៅ​មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ​បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​គាត់​ដែល​ដាក់​អោប​នៅ​ប្រឡោះ​កណ្តាល​បាន​សម្រេច ហើយ​ជនសង្ស័យ​រូប​នោះ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​រត់គេច​ខ្លួន​ឡើង​ទៅ​ផ្លូវ​២៧១​បាត់​ស្រមោល​តែ​ម្តង ។

ប្រភព​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ជនសង្ស័យ​ឆក់​យក​កាបូប​បាន​សម្រេច​ហើយ រូប​គាត់​ជា​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ​នគរបាល​បឹង​សាឡា​ង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ពេល​ទៅ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​សាឡា​ង​បាន​នាំ​គាត់​មក​ចង្អុលបង្ហាញ​កន្លែង​កើតហេតុ ព្រោះ​ខ្លាច​មិនមែន​ទឹកដី​របស់​ខ្លួន តែ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​នៅ​ទឹកដី​របស់​ខ្លួន​ពិតប្រាកដ​មែន​ក៏​បាន​នាំ​រូប​គាត់​ជា​ជន​រង​គ្រោះ​យក​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​សាឡា​ង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ