ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​មុន្នី ពិសី តួ​អ្វី​ក៏​សម្ដែង​ដែរ​ឱ្យ​តែ​អ្នកដឹកនាំ​រឿង​តំរូវ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា ​មុន្នី ពិសី ក្នុងវ័យ​២០​ឆ្នាំ ដោយសារ​តែ​មាន​និស្ស័យស្រលាញ់​សិល្បៈ​សម្ដែង​តាំងពី​កំណើត​មកបាន​បណ្ដែត​ ជីវិត​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​នេះ​តាំងពី​ឆ្នាំ​២០០៧​មក ។ កន្លង​មក​ក្រៅពី​ចូលរួម​សម្ដែង​កាយវិការ​ខារ៉ាអូខេ នាង​ធ្លាប់​ចូលរួម​សម្ដែង​ក្នុងខ្សែភាពយន្ដ​បាន​មួយ​រឿងគឺ​រឿង “​អព្ភូតហេតុ​មឈូស​កែវ​” ដោយ​អ្នកដឹកនាំ​រឿងតម្រូវ​ឱ្យ​នាង​សម្ដែង​ជា​តួ​ម្ដាយ​របស់​តួអង្គប្រុស ។

រាជធានី​ភ្នំពេញ ៖ កញ្ញា ​មុន្នី ពិសី ក្នុងវ័យ​២០​ឆ្នាំ ដោយសារ​តែ​មាន​និស្ស័យស្រលាញ់​សិល្បៈ​សម្ដែង​តាំងពី​កំណើត​មកបាន​បណ្ដែត​ជីវិត​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​នេះ​តាំងពី​ឆ្នាំ​២០០៧​មក ។ កន្លង​មក​ក្រៅពី​ចូលរួម​សម្ដែង​កាយវិការ​ខារ៉ាអូខេ នាង​ធ្លាប់​ចូលរួម​សម្ដែង​ក្នុងខ្សែភាពយន្ដ​បាន​មួយ​រឿងគឺ​រឿង “​អព្ភូតហេតុ​មឈូស​កែវ​” ដោយ​អ្នកដឹកនាំ​រឿងតម្រូវ​ឱ្យ​នាង​សម្ដែង​ជា​តួ​ម្ដាយ​របស់​តួអង្គប្រុស ។  ចំពោះ​ការ​សំដែង​កាយវិការ​ខា​រ៉ាអូ​ខេ នាង​ត្រូវ​បាន​ផលិតកម្ម​ក្រៅប្រទេស និង​ក្នុង​ប្រទេស​មួយ​ចំនួន​ហៅ​ឱ្យ​ចូលរួមសម្ដែង​ជា​បន្ដបន្ទាប់ ជា​ពិសេស​ថ្មី​ៗ​នេះ​នាងបាន​ចូលរួម​សម្ដែង​កាយវិការ​ខារ៉ាអូខេ​សំរាប់​ចេញ​លក់​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ឱ្យផលិតកម្ម​សាន់​ដេ​។

ថ្មី​ៗ​នេះមាន​ស្ថានីយទូរទស្សន៍​មួយ​ចង់ឱ្យនាង​ឡើង​ច្រៀង​ជា​កិត្ដិយស​នៅ​លើ​ឆាក​ប្រគំតន្ដ្រី​ចុង​សបា្ដហ៍​ដែរ ប៉ុន្ដែ​ដោយសារ​តែ​នាងជា​តារា​សម្ដែង​មិន​ចេះ​ច្រៀង ដូច្នេះ​នាងបាន​បដិសេធ​មិន​ទទួល​ទេ  ។ ទោះ​ជាង​យ៉ាងណា​ក្ដី នាង​តាំងចិត្ដ​ខិតខំ​ប្រឹងប្រែង​ហាត់រៀនច្រៀង ហើយ​នៅ​ពេល​ចេះ​ច្រៀង​ហើយ​នោះនាង​នឹង​ឡើង​ច្រៀង​ជា​កិត្ដិយស​តាម​កម្មវិធីប្រគំ​តន្ដ្រី​របស់​ស្ថានីយទូរទស្សន៍​មិន​ខាន ។
ពិសី​និយាយ​ថា  ដើម្បី​មានឈ្មោះ​ល្បី​ក្នុងពិភព​សិល្បៈ​សម្ដែង ទោះបី​អ្នកដឹកនាំ​រឿងតម្រូវ​ឱ្យ​នាង​សម្ដែង​ជា​តួអង្គ​អ្វី​ក៏​សម្ដែង​ដែរ មិន​ថា​ជា​តួឯក ឬ​តួរង តួ​ម្ដាយ ឬ​តួ​កាច​ឆ្នាសឆ្នើម ឬ​តួអង្គ​ឆ្កួត​នោះ​ទេ គឺ​ឱ្យ​តែ​គេ​ផ្ដល់ឱកាសនាង​សម្ដែង​ជូន​ទាំងអស់ ។ ទោះបីជាបែប​ណា​ក្ដី នាង​មិន​ចង់​មានរឿង​ស្នេហាអាស្រូវ​ចូល​មក​ពាក់ព័ន្ធ​ក្នុង​អាជីព​សិល្បៈទេ ។ ពេល​នេះ​នាង​តាំងចិត្ដ​ថា នឹង​រក​ឱកាសហាត់រៀន​ច្រៀង​ដើម្បី​ចាប់​អាជីព​នេះ​ផងដែរ ។

កញ្ញាមុន្នី ពិសី មានស្រុក​កំណើត​នៅ​ភូមិ ព្រែក​តា​តន់ ឃុំ​ព្រែក​ព្រះស្ដេច ស្រុក​បាត់ដំបង ខេត្ដបាត់ដំបង ។ ឪពុក​របស់​នាង​ឈ្មោះ ទេព មុន្នី ម្ដាយ​ឈ្មោះ​យ៉ាង លឿ​ត ។ នាងមាន​បងប្អូន​៤​នាក់ក្នុង​នោះ​ស្រី​២​នាក់ ចំណែក​នាង​ជា​កូន​ទី​២ នៅ​ថ្ងៃ​អនាគត​នាងមាន​បំណង​ចង់​បើកហាង​លក់​សំលៀក​បំពាក់​ទាន់សម័យ និង​ចង់​ក្លាយជា​តារាភាពយន្ដ និង​តារាចំរៀង​មាន​កេ​រ្ដ្ដិ៍​ឈ្មោះ​ល្បី ៕