ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ប្តី​ប្រុង​អារ​.​ក​សម្លា.ប់​…​ចុង​ក្រោយ​នាង​នៅ​តែ​អភ័យទោស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​សុំ​ឱ្យ​នគរបាល​ជួយ​នាំ​ខ្លួន​ប្ដី​នាង ​ទៅ​សាកសួរ​និង​អប់រំនិង​ឱ្យធ្វើ​កិច្ចសន្យា ដោយ​នាង​​អះអាង​ថា ចាប់តាំងពី​ពេល​រៀប​ការ​រួច រហូត​មក​ទល់​ពេល​នេះ ប្ដី​នាង​មិន​បាន​រកស៊ី​ច​ញ្ចឹ​មនាង​ទេ ។ ផ្ទុយ​ទៅ​វិញ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​សុំ​ឱ្យ​នគរបាល​ជួយ​នាំ​ខ្លួន​ប្ដី​នាង ​ទៅ​សាកសួរ​និង​អប់រំនិង​ឱ្យធ្វើ​កិច្ចសន្យា ដោយ​នាង​​អះអាង​ថា ចាប់តាំងពី​ពេល​រៀប​ការ​រួច រហូត​មក​ទល់​ពេល​នេះ ប្ដី​នាង​មិន​បាន​រកស៊ី​ច​ញ្ចឹ​មនាង​ទេ ។

ផ្ទុយ​ទៅ​វិញ ថែម​ទាំង​បាន​ប្រើ​ហិង្សា​វាយ​ធ្វើបាប​នាង​ជា​បន្តបន្ទាប់ ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រុង​អារ​.​ក​សម្លាប់​នាង​ថែម​ទៀត ។ ប៉ុន្តែ​ក្រោយមក ដោយសារ​គិត​ពី​មនោសញ្ចេតនា​របស់​ប្ដី ទើប​នាង​សុំ​ត្រឹម​ឱ្យ​នគរបាល​ជួយ​អប់រំ​ណែនាំ​ទៅ​វិញ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​៣០ សីហា នេះ ស្ថិត​នៅ​ក្នុង​បន្ទប់​លេខ​៤២ ផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្នោះ ប៊ូ ហុង អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ ។ រីឯ​ប្ដី​ឈ្មោះ ឆៃ ច​ន្តា អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ គឺ​នៅ​តែ​ផ្ទះ​ឱ្យ​នាង​រកស៊ី​ចិញ្ចឹម មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ចំការលើ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ រូប​នាង​និង​ប្ដី​បាន​រៀប​ការ​ជាមួយ​គ្នា​៤​ឆ្នាំ​កន្លង​មក​ហើយ ហើយ​បង្កើត​បានកូន​ស្រី​តូច​ម្នាក់ ។

ស្ត្រី​រូប​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ចាប់តាំងពី​រៀប​ការ​រួច​រយៈពេល​៤​ឆ្នាំ​នេះ​នាង​គ្មាន​សេចក្ដី​សប្បាយ​រីករាយ​ម្ដងណា​ឡើយ​គឺ​ស្គាល់​តែ​ភាព​គ្រាំគ្រា​ចិត្ត​រហូត​មក​ដោយសារ​តែ​លោក​ប្ដី​រូប​នេះ​ធ្វើបាប​ទាំង​ផ្លូវចិត្ត​និង​ផ្លូវ​កាយ​។​ដោយ​មិន​គិត​ការងារ​រកស៊ី​ទេ​នៅ​តែ​ផ្ទះ ហើយ​នាង​ជា​អ្នក​ចេញ​ធ្វើការ​រោងចក្រ​កាត់ដេរ​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ទៅ​វិញ មិនតែប៉ុណ្ណោះ​លោក​ប្ដី​បាន​វាយដំ​រូប​នាង​ជា​បន្តបន្ទាប់​ស្ទើរ​រាល់ថ្ងៃ​ថែម​ទៀត​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ដោយឡែក នៅ​មុន​ពេល​កើតហេតុ ម៉ោង​ប្រមាណ​០៦​ព្រឹក ខណៈ​នាង​កំពុង​តែ​ដេក​នៅ​ក្នុង​បន្ទប់​ជាមួយ​ប្តី​ខាងលើ រួម​ជាមួយ​និង​កូនស្រី​តូច​ម្នាក់​ទៀត​នោះ បាន​មមើរ ហើយ​បាន​វាយ​នាង​១​ដៃ​ចំ​ខ្នង ធ្វើ​ឱ្យ​នាង​ភ្ញាក់​ពី​ដំណេក ។ ហើយដោយ​សារ​ងឿងឆ្ងល់​នាង​សួរ​ថា «​ហេតុ​អ្វី​បាន​វាយ​ខ្ញុំ?​»​។

ភ្លាម​ៗ​នោះ លោក​ប្ដី​មិន​បាន​ឆ្លើយ​តប​ទេ ស្រាប់តែ​ប្តី​ស្ទុះ​ក្រោក រត់​វឹង​ទៅ​យក​កាំបិត ចែត​១ និង​កាំបិត​បុ័ងតោ​១ គំរាម​អារ​.​ក​នាង​ចោល និង​និយាយ​ថា​«​អញ​ឱ្យ​នាង​ឯង​ងាប់​ពេល​ណា ងាប់​ពេល​ហ្នឹង​» ។

ដោយសារ​តែ​មានការ​ភិតភ័យ​ខ្លាំង​ពេក ម្យ៉ាង​នៅ​ក្នុង​បន្ទប់​មាន​ទាំង​កូន​តូ​ចៀង ខ្លាច​ប្ដី​សម្លាប់​នោះ ទើប​នាង​រៀប​ប្រាប់​អ្នក​ជិតខាង​ឱ្យ​ជួយ​រាយការណ៍​ដល់​នគរបាល​ចុះ​ទៅ​ឃាត់ខ្លួន​ប្ដី និង​ដកហូត​យក​វត្ថុ​តាង គឺ​កាំបិត​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២ ដើម្បី​សួរនាំ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ