ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! ទាញ​ទម្លាក់​ពីលើ​ម៉ូតូ​ចាក់​១​កាំបិត​ផ្តាច់​ជិ​វិត​យក​តែ​ម្តង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​គូទំនាស់​នៅ​ក្នុង​វង់​ផឹក​ស្ទាក់​ចាក់​មួយកាំបិត​បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៩ សីហា នៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង​ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​រំចេក ស្រុក​ព្រះស្តេច…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​គូទំនាស់​នៅ​ក្នុង​វង់​ផឹក​ស្ទាក់​ចាក់​មួយកាំបិត​បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៩ សីហា នៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង​ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​ណ៌​នេះ​ឈ្មោះ ទូច ពេជ្រ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្បែ​កន្លែង​កើតហេតុ​ខាងលើ​ត្រូវ​បាន​ជនល្មើស​ចាក់​មួយ​កាំបិត​ចំ​ដើមទ្រូង​ផ្នែក​ខាងឆ្វេង​បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។ ចំណែក​ជនល្មើស​មានឈ្មោះ ផៃ ឆាយ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​មានការ​ចាក់​សម្លាប់​គ្នា​នេះ​ជន​រង​គ្រោះ និង​ជនល្មើស​បាន​ទៅ​ផឹកស៊ី​ជាមួយ​គ្នា​នៅផ្ទះ​លក់​ស៊ុប​មួយ​កន្លែង​ហើយ​ម្ចាស់ផ្ទះ​ក៏​ផឹក​ជាមួយ​ដែរ​គឺ​ផឹក​គ្នា​៣​នាក់ ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង​ទាំងអស់​គ្នា​ហើយ​នោះ ស្រាប់តែ​ជន​រង​គ្រោះ និង​ជនល្មើស​ទាស់សម្តី​គ្នា​រហូត​កើតជា​ហិង្សា​ប្រតាយប្រតប់​គ្នា​តែ​ភ្លាម​នោះ​ម្ចាស់ផ្ទះ​បាន​ជួយ​ចាប់​ឃាត់ និង​បំបែក​អ្នក​ទាំង​២​ចេញពី​គ្នា​ហើយ​ក៏​បែកផ្លូវ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​ជនល្មើស​បាន​ដើរ​ចេញ​ទៅ​មុន​មួយសន្ទុះ​ក្រោយមក​ទើប​ជន​រង​គ្រោះ​ឡើង​ជិះ​ម៉ូតូ​ពីក្រោយ​បងថ្លៃ​ស្រី​ឈ្មោះ ស៊ុ រតនៈ ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបត់​ចូល​ផ្ទះ​ជន​រង​គ្រោះ ស្រាប់តែ​ជនល្មើស​ស្ទុះ​ចេញ​មក​ពីក្រោយ​ទាញ​ជន​រង​គ្រោះ​ទម្លាក់​ពីលើ​ម៉ូតូ​រួច​យក​កូនកាំបិត​ចិតបន្លែ​ចាក់​ជន​រង​គ្រោះ​មួយ​កាំបិត​ចំ​ដើមទ្រូង​ផ្នែក​ខាងឆ្វេង បណ្តាល​អោយ​ជន​រង​គ្រោះ​ប្រកាច់​រហូត​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ធ្វើ​អោយ​មានការ​ផ្អើល​ឆោឡោ​ឡើង​ដឹង​ដល់​សមត្ថកិច្ច​ចុះ​មក​ចាប់​ឃាត់ខ្លួន​ជនល្មើស​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រំចេក​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ