ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្ត​ចំនួន​៣ទាំង​កណ្តាលអធ្រាត្រ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ត​សហការ​ជាមួយ​ព្រះរាជអាជ្ញា​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​និង​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​ក្លិប​កំសាន្ត​ខារ៉ាអូខេ ឃាត់ខ្លួន​ជនសង្ស័យ​ព្រមទាំង​ដកហូត​គ្រឿងញៀន និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​៣០…

ខេត្តបន្ទាយមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ត​សហការ​ជាមួយ​ព្រះរាជអាជ្ញា​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​និង​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​ក្លិប​កំសាន្ត​ខារ៉ាអូខេ ឃាត់ខ្លួន​ជនសង្ស័យ​ព្រមទាំង​ដកហូត​គ្រឿងញៀន និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍​ត​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ដោយ​មានការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដូច​ជា​ការ​ដាក់​វិធាន​ពី​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​ហើយ​លោក​បាន​សហការ​ជាមួយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ចុះ​ពិនិត្យ និង​បង្ក្រាប​ចាប់ពី​ចាប់​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​នៅ​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​៣​កន្លែង​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កម្លាំង​នគរបាល​ជំនាញ​ចុះ​ពិនិត្យ​ក្លិប​កំសាន្ត​ចំនួន​៣​កន្លែង​នៅ​ក្រុង​សិរី​សោភ័ណ​មាន ក្លិប​កំសាន្ត​ឈ្មោះ​ហ្គោ​ល​ថោ​ន និង​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ក្លិប​កំសាន្ត​ឈ្មោះ​ឡាក់​ហ្វី​រ៉ា ដែល​ជួល​ដោយ​ជនជាតិ​ចិន និង​ក្លិប​កំសាន្ត​ឈ្មោះ​ថា​ច់​ដោ​ន ត្រូវ​បានក​ម្លាំ​នគរបាល​ជំនាញ​ចុះ​ពិនិត្យ និង​បង្ក្រាប​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​នាំ​យក​មក​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​។

លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​ចុះ​ពិនិត្យ​ក្លិប​កំសាន្ត និង​ខារ៉ាអូខេ​នៅ​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ចំនួន ហើយ​ប្រតិបត្តិការ​នេះ​នឹង​បន្ត​អនុវត្តន៍​រហូត​ដើម្បី​លុប​បំបាត់​រាល់​បទល្មើស​គ្រឿងញៀន​ដែល​មាន​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់ និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ភូមិ​.​ឃុំ​មាន​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ