ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហាហ្វេសប៊ុក… បោក​ទៅបោកមក​ រួចគ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​ម្នាក់ បាន​ត្រូវ​ប្រុស​ព្រាន​លួងលោម​សុំ​ស្នេហ៍​តាម​ហ្វេ​សប៊ុ​ក ហើយ​ទាក់ទង​សុំ​ស្គាល់​ផ្ទះ​ជួល​ស្នាក់​នៅបាន​តែ​មួយ​យប់ ព្រឹក​ឡើង​ឆបោក​យក​ទូរស័ព្ទ​ទៅ​បាត់​កាលពី​ជាង​មួយ​អាទិត្យ​មុន ។ ដោយ​ខឹង​ពេក​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៨ ខែសីហា…

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​ម្នាក់ បាន​ត្រូវ​ប្រុស​ព្រាន​លួងលោម​សុំ​ស្នេហ៍​តាម​ហ្វេ​សប៊ុ​ក ហើយ​ទាក់ទង​សុំ​ស្គាល់​ផ្ទះ​ជួល​ស្នាក់​នៅបាន​តែ​មួយ​យប់ ព្រឹក​ឡើង​ឆបោក​យក​ទូរស័ព្ទ​ទៅ​បាត់​កាលពី​ជាង​មួយ​អាទិត្យ​មុន ។ ដោយ​ខឹង​ពេក​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៨ ខែសីហា នៅ​រង្វង់​មូល​ចោម​ចៅ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ជា​ប្រុស​ព្រាន​នេះ​ឈ្មោះ បូ រ៉ា​វី អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ចំណែក​នារី​រង​គ្រោះ​ឈ្មោះ យួន បូរាណ អាយុ​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​រកា ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ទូរស័ព្ទ​ដែល​ប្រុស​ស្នេហ៍​ហេងស៊យ​ឆបោក​យក​ទៅ​នោះ​ម៉ាក​អាយ​ហ្វូ​ន​៥ កញ្ចក់​ខ្មៅ ទើបនឹង​ទិញ​តម្លៃ​៩០​ដុល្លារ ។ កម្មការិនី​រូប​នេះ​បាន​និយាយ​ប្រាប់​អ្នក​យកព័ត៌មាន​ថា កាលពី​ថ្ងៃ​ទី​១៩ ខែសីហា​កន្លង​មកនេះ វេលា​ម៉ោង​៣​រសៀល នាង​បាន​ទាក់ទង​គ្នា​តាម​ហ្វេ​ស​ប៊ុ​ករាប់​គ្នា​ជា​គូស្នេហ៍ ហើយ​បុរស​រូប​នេះ​បាន​សុំ​ស្គាល់​ផ្ទះ​ជួល នាង​ក៏​ឲ្យ​មក​លេង​ដល់​បន្ទប់​ជួល​របស់​នាង ដែល​ជួល​រួម​គ្នា​ជាមួយ​មិត្តភក្តិ​ស្រី​ស្នាក់​នៅ​ចំនួន​៥​នាក់ ។ ខណៈ​មក​លេង​ដល់​បន្ទប់​ជួល​របស់​នាង ក៏​បាន​ហូប​បាយ​ជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​របស់​នាង​នៅ​វេលា​ល្ងាច ហើយបុរស​នេះ​បាន​សុំ​នាង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​ជាមួយ​គ្នា​មួយ​យប់ ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២០ ខែសីហា នាង​ចេញ​ទៅ​ធ្វើការ ហើយ​ប្រុស​ព្រាន​ស្នេហ៍​ខាងលើ​បាន​ខ្ចី​ទូរស័ព្ទ​នាង​មើល​លេង ។ ដោយសារ​នឹក​ថា​ជា​ប្រុស​ស្នេហ៍​ទៅ​ហើយ នាង​ក៏​ឱ្យ​ទូរស័ព្ទ​យក​ទៅ​មើល​លេង​ចុះ ។ ចំណែក​ជន​ឆបោក​ជា​ប្រុស​ស្នេហ៍​នោះ បាន​សុំ​សម្រាក​បន្ត​ទៀត​ហើយ​ប្រាប់​នាង​ថា ពេល​ចេញពី​ធ្វើការ​ទិញ​ម្ហូប​ឱ្យ​ហូប​ផង ហើយ​នាង​ក៏​ទៅ​ធ្វើការ​បាត់​ទៅ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នាង​ចេញពី​ធ្វើការ​វិញ​បាន​ទិញ​ម្ហូប​តាម​បណ្តាំ​យក​មក​ហូប​ជុំ​គ្នា ។ លុះ​មក​ដល់​បន្ទប់ ប្រុស​ស្នេហ៍​រូប​នេះ​បាន​ចាក់សោ​ទ្វារ​បន្ទប់ ហើយ​យក​ទូរស័ព្ទ​របស់​នាង​ព្រមទាំង​ឆ្នាំង​សាក​ទៅ​បាត់ ។ នាង​បាន​ទូរស័ព្ទ​ទាក់ទង​សុំ​យក​ទូរស័ព្ទ​វិញ តែ​ជន​នេះ​មិន​ត្រឹមតែ​មិន​ឱ្យ​ទូរស័ព្ទ​វិញ​ទេ ថែម​ទាំង​បិទ​លេខ​ទូរស័ព្ទ​នាង​ចោល មិន​អាច​ទាក់ទង​ចូល​ទៀត ។

នាង​និយាយ​ថា មុន​ពេល​ត្រូវ​ចាប់ខ្លួន​នេះ នាង​បាន​ប្រើ​ល្បិច​ដោយ​ខ្ចី​ទូរស័ព្ទ​មិត្ត​ស្រី​ម្នាក់​ទាក់ទង​ទៅ​ប្រុស​ស្នេហ៍​ហេងស៊យ​រូប​នេះ ដោយ​ទាក់ទង​គ្នា​ដូច​គ្រា​ដំបូង​ព្រមទាំង​ប្រើ​ល្បិច​បន្លំ​ជានារី​ផ្សេង​និយាយ​ផ្អែម ហើយ​ចង់​ស្គាល់គ្នា​ដោយ​ណាត់ជួប​នៅ​រង្វង់​មូល​ចោម​ចៅ ។ ពេល​ព្រមព្រៀង​គ្នា​ហើយ​នោះ នាង​លបមើល​ឃើញ​ជន​ឆបោក​មក​ដល់​រង្វង់​មូល​ចោម​ចៅ​តាម​ការ​ណាត់​មែន ក៏​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​នាំ​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។

ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ទូរស័ព្ទ​របស់​នាង​មែន និង​យក​ទៅ​លក់​ឱ្យ​បងប្រុស​របស់​ខ្លួន​បាន​២៥​ដុល្លារ ។ ចំណែក​នារី​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្ដឹង​ទេ គ្រាន់តែ​សុំ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​និង​ហៅ​បង​របស់​ជន​រូប​នេះ​យក​ទូរស័ព្ទ​ឱ្យ​នាង​វិញ ហើយ​ឱ្យ​បង​ជា​អ្នក​ធានា​ប្អូន​របស់​ខ្លួន​និង​ឱ្យ​ត្រឡប់​ទៅ​វិញ ។

នាង​និយាយ​ប្រាប់​កោះសន្តិភាព​ទៀត​ថា រីឯ​និស្ស័យ​ស្នេហ៍​ដែល​ឆេះ​ដូច​ភ្លើងចំបើង​នោះ សូម​ឲ្យ​ចប់​គ្នា​ត្រឹម​នេះ​ចុះ ៕ ​

អត្ថបទសរសេរ ដោយ