ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ថ្ងៃ​គត់​…​ទើប​ឃើញ​សព​លោក​ថៅកែ​ទាំង​ក្ឌុក ក្ឌួ​ល​អួល​ដើម​.​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​ថៅកែ​អតីត​សណ្ឋាគារ ឆាយ ហុង ដែល​មានឈ្មោះ ល្បី​បាន​ធ្លាក់ទឹក​លិច​បាត់​រយៈពេល​៤​ថ្ងៃ​មក​ហើយ​នោះ បាន​អណ្តែត​ហើយ កាលពី​វេលា​ម៉ោង​៦​និ​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា…

រាជធានី​ភ្នំពេញ ៖ សព​ថៅកែ​អតីត​សណ្ឋាគារ ឆាយ ហុង ដែល​មានឈ្មោះ ល្បី​បាន​ធ្លាក់ទឹក​លិច​បាត់​រយៈពេល​៤​ថ្ងៃ​មក​ហើយ​នោះ បាន​អណ្តែត​ហើយ កាលពី​វេលា​ម៉ោង​៦​និ​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ល្វា សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ គឺ​នៅ​កន្លែង​ដែល​ជិះ​ម៉ូតូ​ទឹក​ក្រឡាប់​នោះ​តែ​ម្តង ។

សព​លោក ហុ​ក ប៊ុ​ន ហ៊ុយ ហៅ​តា​ហ៊ុយ ភេទ​ប្រុស អាយុប្រមាណ​៤៧​ឆ្នាំ ជា​ថៅកែ​អតីត​សណ្ឋាគារ​ឆាយ​ហុង និង​បច្ចុប្បន្ន​ជា​ថៅកែ​ហាង​គុយទាវ​មួយ​កន្លែង នៅ​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​បាន​ជួប​គ្រោះថ្នាក់​តាំងពី​ថ្ងៃ​ទី​២៦ ខែសីហា​នេះ​នៅ​ចំណុច​ដង​ទន្លេមេគង្គ​ក្នុងភូមិ​ល្វា សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ខណៈ​ពេល​ដែល​បើក​ម៉ូតូ​ទឹក ដែល​ទិញ​ថ្មី​លំហែរ​កាយ​តាម​ដង​ទន្លេមេគង្គ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃអាទិត្យ​ថៅកែ​អតីត​សណ្ឋាគារ​រូប​នោះ បាន​បើក​ម៉ូតូ​ទឹក ខ្លះ​ហៅ​ថា អូ​ប៊័រ ដែល​ទើបតែ​ទិញ​ក្នុង​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ លំហែរ​កាយ​តាម​ដង​ទន្លេ ។ មិនដឹង​ជា​មូលហេតុ​អ្វី​នោះ​ទេ នៅ​ពេល​បើកបរ​នោះ​ក៏​បាន​ក្រឡាប់​ធ្លាក់ទឹក​លិច​បាត់ ហើយ​ម៉ូតូ​ទឹក​ក៏​បាន​អណ្តែត​តាម​ទឹក​ចូល​ខាង ហើយ​នគរបាល​ក៏​បាន​រក្សា​ទុក ។

ក្រោយមក​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ជួល​ទូក​ជួយ​រក​អស់​រយៈពេល​៤​ថ្ងៃ រក​ពុំ​ឃើញ ស្រាប់តែ​មក​ដល់​ថ្ងៃនេះ​ឃើញ​សព​បាន​អណ្តែត​ឡើង​នៅ​កន្លែង​ដែល​គ្រោះថ្នាក់​នោះ ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើ​តាម​ប្រពៃណី​នៅ​វត្ត​បាក់​ខែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ