ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយយប់ភ្លេចចាក់សោ.របង…ព្រឹកឡើង​ខ្ទេចខ្ទីអស់​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ ម៉ូតូ​ចំនួន​៣​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ចំនួន​២​គ្រឿង និង​ម៉ាក​ហ្សូ​មមើរ​១​គ្រឿង ត្រូវ​ក្រុម​ចោរ​ចូល​លួច​យក​ទៅ​បាត់​ដោយ​សុ​វត្តិភាព កាលពី​យប់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨…

ខេត្តកំពង់ឆ្នាំង​៖ ម៉ូតូ​ចំនួន​៣​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ចំនួន​២​គ្រឿង និង​ម៉ាក​ហ្សូ​មមើរ​១​គ្រឿង ត្រូវ​ក្រុម​ចោរ​ចូល​លួច​យក​ទៅ​បាត់​ដោយ​សុ​វត្តិភាព កាលពី​យប់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ ក្នុងផ្ទះ​ប្រជាពលរដ្ឋ​មួយ កន្លែង ស្ថិត​ក្នុងភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក​ទឹម ច​ន្ឋី អធិការ​នគរបាល​ស្រុក​រលាប្អៀរ បានអោយ​ដឹង​ថា ម្ចាស់​ម៉ូតូ​ជា​ជន​រង​គ្រោះ ឈ្មោះ សុខ រស់ អាយុ​៦៩​ឆ្នាំ ភេទ​ស្រី មាន​ទីលំនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ខាងជើង​ផ្សារ​ព្រៃ​ខ្មែរ ស្ថិត​ក្នុងភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលា ប្អៀ​រ ខេត្តកំពង់ឆ្នាំង ។

លោក​បាន​បន្ត​ថា នៅ​មុន​ពេល​​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​២៨ សីហា កូនក្មួយ​ម្ចាស់ផ្ទះ​បាន​ទុក​ម៉ូតូ​ទាំង​៣​គ្រឿង​ចាក់សោ​.​ក​ជាប់​នៅ​ក្រោម​សំ​យ៉ាប​មុខ​ផ្ទះ ចំណែក​អ្នក​ក្នុងផ្ទះ​បាន​ចូល​សំរាក​ទាំងអស់​គ្នា​ដូច​សព្វដង លុះ​ព្រឹក​ឡើង បន្ទាប់​ពី​ម្ចាស់ផ្ទះ​ភ្ញាក់​ពី​ដំណក ទើប​មានការ​ភ្ញាក់ផ្អើ​ល​ថា ម៉ូតូ​ទាំង​៣​គ្រឿង​នោះ​ត្រូវ​ចោរលួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា​នេះ តាម​ការ​ស្រាវជ្រាវ​ជុំវិញ​ផ្ទះ​ជន​រង​គ្រោះ សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅ​តាម​បច្ចេកទេស​ជំនាញ ហើយ​បាន​បញ្ជាក់​អោយ​ដឹង​ថា​៖ នៅ​ជុំវិញ​របង​ផ្ទះ​ពុំ​ឃើញ​មាន​ស្លាកស្នាម​ក្រុម​ចោរ​ចូល​លួច​ម៉ូតូ​ឡើយ ។ ក្រោយ​ពី​ការ​ដេញ​ដោយ និង​ស្រាវជ្រាវ ទើប​ម្ចាស់ផ្ទះ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​នៅ​យប់មិញ គាត់​ភ្លេច​ចាក់សោរ​ទ្វាររបង​ផ្ទះ ដោយសារ​រង់ចាំ​បង​មក​ពី​ក្រុងភ្នំពេញ ដែល​រៀង​រាល់​យប់​គាត់​បាន​ចាក់សោ​ទ្វាររបង ។

ចំណែក​នៅ​កន្លែង​ដាក់​ម៉ូតូ​នៅ​ក្រោម​តាក​មុខ​ផ្ទះ​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ពិនិត្យ ឃើញ គ្រាប់​សោ​.​ក​ម៉ូតូ​មួយ​ចំនួន​នៅ​រាយ​ប៉ាយ​លើ​ដី ដែល​អាច​បញ្ជាក់​បាន​ថា​៖ ក្រុម​ចោរ​បាន​ចូល​តាម​ទ្វាររបង​មុខ​ផ្ទះ ចូល​កាច់ក ម៉ូតូ​ទាំង​៣​គ្រឿង យក​ទៅ​បាត់​។ ក្នុង​ករណី​នេះ សមត្ថកិច្ច​នៅ​មិន​ទាន​សន្និដ្ឋាន​បែប​ណា​នោះ​ទេ ។

ករណី​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​ស្រុក និង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កំពុង​សហការ​គ្នា ធ្វើការ​ស្រាវ
ជ្រាវ​តាម​និ​តិ​វិធី ដើម្បី​រកមុខ​សញ្ញា​ជនសង្ស័យ​លួច​ខាងលើ​នេះ ព្រោះ​ថាបើ​ចោរលួច​មែន ក្រុមជនសង្ស័យ​មាន​គ្នា​មិន​តិច​ជាង​៥​នាក់​ទេ ទើប​លួច​យក​ម៉ូតូ​ទាំង​៣​គ្រឿង​នេះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ