ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! តារា​​ម្នាក់​និយាយទាំង​អួល​ដើម.ក​រឿង​ធ្វើបុណ្យ​៧​ថ្ងៃ​ជូន​ម្តាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រោះតែ​ទឹកចិត្ត​នឹក​ដល់​អ្នក​មានគុណ​តារា​សម្តែង​លោក ​ហេង សុ​គ​ន្ធ ពិតជា​មិន​ទាន់​ស្រឡះ​ចិត្ត​ទេ​ ក្នុង​ពេល​ដំណើរ​បុណ្យ​គម្រប់​ខួប​៧​ថ្ងៃក្រោយ​អ្នក​ម្តាយ​​បាន​ចែក​​ឋាន​ បែរជា​រក​លុយ​ពី​កន្លែង​ណា​មក​រៀបចំ​ក្នុង​ពេល​ការ​ចំណាយ​កន្លង​មក​អស់ពី​ខ្លួន​ទៅ​ហើយ​។ តារា​សម្តែង​ចំណូល​ថ្មី​ម្នាក់​បាន​ទម្លាយ​ចេញ​នូវ​ទុក្ខសោក​របស់​ខ្លួន​ដែល​រង​ទុក្ខ ​ព្រោះ​ម្តាយ​​ដែល​ជា​អ្នក​មានគុណ​បាន​ទទួលមរណ​ភាព…

រាជធានី​ភ្នំពេញ ៖ ព្រោះតែ​ទឹកចិត្ត​នឹក​ដល់​អ្នក​មានគុណ​តារា​សម្តែង​លោក ​ហេង សុ​គ​ន្ធ ពិតជា​មិន​ទាន់​ស្រឡះ​ចិត្ត​ទេ​ ក្នុង​ពេល​ដំណើរ​បុណ្យ​គម្រប់​ខួប​៧​ថ្ងៃក្រោយ​អ្នក​ម្តាយ​​បាន​ចែក​​ឋាន​ បែរជា​រក​លុយ​ពី​កន្លែង​ណា​មក​រៀបចំ​ក្នុង​ពេល​ការ​ចំណាយ​កន្លង​មក​អស់ពី​ខ្លួន​ទៅ​ហើយ​។

តារា​សម្តែង​ចំណូល​ថ្មី​ម្នាក់​បាន​ទម្លាយ​ចេញ​នូវ​ទុក្ខសោក​របស់​ខ្លួន​ដែល​រង​ទុក្ខ ​ព្រោះ​ម្តាយ​​ដែល​ជា​អ្នក​មានគុណ​បាន​ទទួលមរណ​ភាព ​ព្រោះតែ​ជំងឺឆ្លង​ដល់​ដំណាក់កាល​ធ្ងន់​ពេក​។ ហើយ​ខំ​​ប្រឹង​សន្សំ​លុយ​កាល​មិន​ទាន់​ជួប​រឿងនេះ ​លោក​ហេង សុ​គ​ន្ធ ​បាន​ចំណាយ​ច្រើន​​ថ្លៃ​ព្យាបាល​ម្តាយ​។ ​នៅ​ចុង​ក្រោយ​លោក​សារភាព​ថា ​អស់​ល​ទ្ធ​ភាព​ទាំង​ស្រុង​ ហើយ​អត់​រំពឹង​ថា​ ៧​ថ្ងៃ​ម្តាយ​បាន​ប្រាក់​ពី​ណា​មក​ធ្វើបុណ្យ​ពេញ​មុខមាត់​នោះ​ទេ។

ក្នុង​សំដី​អួល​ដើម​.ក​លោក ​ហេង សុ​គ​ន្ធ ​ដែល​ជា​និស្សិត​ពេទ្យ ​ហើយ​ស្រឡាញ់​សិល្បៈ​បាន​ប្រាប់​ថា ​លោក​បាន​យក​ប្រាក់​សន្សំ​ពី​ការងារ​កន្លង​មក​ យក​មក​ព្យាបាល​អ្នក​ម្តាយ​អស់​ជា​បន្តបន្ទាប់​នៅ​តែ​មិន​អាច​ធូរ​។ ​យ៉ាងណា​ជា​ការ​ដឹងគុណ​ ទោះ​លោក​អត់​ និង​ជួប​ប្រទះ​ពី​បញ្ហា​សេដ្ឋកិច្ច​បែប​ណា​ ក៏​លោក​នៅ​តែ​ស្ទុះស្ទាជួយ​យក​អ្នក​ម្តាយ​ទៅ​ព្យាបាល​ជា​ប្រចាំ​។

​លោកបន្ត​ថា​ លុយ​ចំណាយ​កាល​គាត់​នៅ​ពេទ្យ​ទាំង​ខ្ទាស់​ៗ​ឱ្យ​ពេទ្យ​ឡើង​ញ័រ​ដៃ​ក្តុកក្តួល​បំផុត​។​ លោក​ថា ​«​ម្តាយ​ខ្ញុំ​ស្លាប់​នៅ​ពេទ្យ​ទា​ហ៊ាន ​ដោយ​គាត់​មាន​ជំងឺ​ទឹកនោមផ្អែម ស្ពៀត​​សរ​សៃ​ឈាម​បេះដូង និង​បែក​ទង​ប្រ​ម៉ាត់​» ។ ហើយអ្វី​ដែល​លោក​មិន​ចង់​ឱ្យ​ខក​ចិត្ត​ គឺ​ចង់​ធ្វើបុណ្យ​ឱ្យម្តាយ​គម្រប់​៧​ថ្ងៃ​ ដើម្បីឱ្យ​វិ​ញ្ញា​ក្ខ​ន្ធ​គាត់​បាន​​ស្ងប់ចិត្ត​ ប៉ុន្តែ​របាំង​ឧបសគ្គ​ គឺ​ជួប​ធ្ងន់​ណាស់​ ការ​ខ្សោះ​លុយ​អត់​ដឹង​ពឹង​លើ​អ្នក​ណា​ទេ​។​

​លោក​បន្តទៀតថា ហើយ​អ្វី​ដែល​លោក​គិត​បាន​ពេល​​នេះ ​គឺ​មាន​តែ​ព័ត៌មាន​អាច​ផ្សាយ​ជួយ​ បើ​ទោះ​មិន​បាន​ជួយ​ច្រើន​ក៏រំ​ពឹង​ថា ​មាន​គេ​អាណិត​ ឬ​មាន​គេ​ឃើញ​ស្គាល់​ជួយ​បាន​។​ ម្ល៉ោះហើយ​លោក​មាន​តែ​សុំ​ចិត្ត​ដល់​ខាង​ស្ថាប័ន​ព័ត៌មាន​ជួយ​ ​ព្រោះ​ក្នុង​ពិភព​សិល្បៈ​លោក​អត់​ស្គាល់​គេ​ទូលំទូលាយ​ណាស់ណា​ទេ​។​ ដូចនេះ​លោក​សូម​អំពាវនាវ​ដល់​​អ្នក​ស្គាល់​លោក​ទាំងអស់​ជួយ​តាម​ចិត្ត​បុណ្យ​ ដោយ​ពិធីបុណ្យ​៧​ថ្ងៃ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍​និង​អាទិត្យ​។

លោកថា អ្វី​ជា​បន្ទុក​លោក​ក៏​នៅ​ចិញ្ចឹម​ប្អូន​ៗ​ប៉ុន្មាន​នាក់​ទៀត ​ដើម្បីឱ្យ​​បាន​រៀនសូត្រ​ហើយ​ល​ទ្ធ​ភាព​គឺ​ទន់​តែ​ម្តង​ អត់​ដឹង​ថា​ ទៅ​ជ្រុង​ណា​ទេ​។​ លោក​សង្ឃឹមថា​ អំពើ​ល្អ​សាង​ជូន​អ្នក​មានគុណ​ និង​តបស្នង​ឱ្យ​លោក​ជួប​អ្វី​ដែល​ល្អ​ក្នុង​ឆាកជីវិត​តទៅ​ទៀត​។

យើង​រំពឹង​ថា​ អ្នក​ជិតដិត​ញាតិ​មិត្ត​ជិតខាង​ក្នុង​ និង​ក្រៅ​សិល្បៈ​ជួយ​តារា​ចំណូល​ថ្មី​រូប​នេះ​ឱ្យ​​បាន​សម្រេច​បំណង​ជូន​ដល់​ម្តាយ​ជាទី​ស្រឡាញ់​បាន​លាចាក​ទាំង​កូន​ៗ​ស្តាយ​ផង។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ