ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​តែ​ឆ្កែ​២​ត្រឡប់​មក​ផ្ទះ​វិញ​…​ចុះ​បាត់​ប្តី

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ករណី​ប្តី​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ​នាំ​ឆ្កែ​ពីរ​ក្បាល​ចូល​ព្រៃ​ប្រពន្ធ​ឃើញ​តែ​សត្វ​ឆ្កែ​ត្រឡប់​មក​ផ្ទះ​វិញ បាត់​ប្តី​សូន្យឈឹង គិត​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ អស់​រយៈពេល​១០​ថ្ងៃ​ហើយ នៅ​មិន​ទាន់​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​នឹក​ប្តី​ដេក​យំ​រាល់​យប់…

ខេត្តរតនគិរី ៖ ករណី​ប្តី​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ​នាំ​ឆ្កែ​ពីរ​ក្បាល​ចូល​ព្រៃ​ប្រពន្ធ​ឃើញ​តែ​សត្វ​ឆ្កែ​ត្រឡប់​មក​ផ្ទះ​វិញ បាត់​ប្តី​សូន្យឈឹង គិត​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ អស់​រយៈពេល​១០​ថ្ងៃ​ហើយ នៅ​មិន​ទាន់​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​នឹក​ប្តី​ដេក​យំ​រាល់​យប់ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​ឃុំ និង​ស្រុក​បាន​ឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា បុរស​ដែល​បាត់​ខ្លួន​នោះ​មានឈ្មោះ នី មុ​ល អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​មុខរបរ​បន្ទប់​បន្សំ​ពីរ​ទៀត គឺ​ទី​១- ដើរ​រក​ដើម​ផ្កា​អ័​គី​ដេរ ទី​២- បណ្តើរ​ឆ្កែ​រក​សត្វព្រៃ ដែល​គាត់​មានកូន​ប្រុស​អាយុ​៦​ឆ្នាំ​មួយ​រូប រស់នៅ​ភូមិ​ស្រែ​ពក​ធំ ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់​នាង​បាន​ចេញពីផ្ទះ​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៩​ព្រឹក​ដោយ​នាំ​ឆ្កែ​របស់​គាត់​ធ្លាប់​បណ្តើរ​សត្វ​ចំនួន​២​ក្បាល ទៅ​ជាមួយ​បាត់​១​ថ្ងៃ​១​យប់ ទើប​ឃើញ​សត្វ​ឆ្កែ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ប៉ុន្តែ​ប្តី​របស់​គាត់​អត់​ឃើញ​ទេ ធ្វើ​ឲ្យ​បងប្អូន និង​សាច់ញាតិ​មានការ​ឆោឡោ​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​ឃុំ និង​ស្រុក​ឲ្យ​ជួយ​ដើរ​រុករក​នៅ​តំបន់​ព្រៃ ដែល​ប្តី​នាង​ធ្លាប់​បណ្តើរ​ឆ្កែ​រក​សត្វព្រៃ​ដែល​មាន​ចម្ងាយ​ឃ្លាត​ពី​ផ្ទះ​របស់​បុរស​បាត់​ខ្លួន​ខាងលើ​ជាង​១​គីឡូម៉ែត្រ ក្នុង​ការ​រុករក​មនុស្ស​មាន​ទាំង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប៉ូលិស​ជា​ច្រើន អ្នក​ខំ​ដើរ​រក​តាំងពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែ​ឆ្នាំ​ដដែល គ្រប់​ច្រកល្ហក​ទាំងអស់ នៅ​តែ​មិនឃើញ ពេល​នេះ​សាច់ញាតិ និង​សមត្ថកិច្ច​អស់​លទ្ធភាព​រក ។

ប្រពន្ធ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​ប្តី​ចេញពីផ្ទះ​នោះ​គាត់​បាន​ទាស់​ពាក្យ​សម្តី​ជាមួយនឹង​ប្តី​ពី​រឿង​កូន​តូច ដើរ​លេង​ផ្ទះ​គេ​ក៏​ចោទ​ប្រពន្ធ​ថា អត់​មើល​កូន​ក៏​កើតជា​រឿង​ជម្លោះ​ទៅ ។

ដោយ​បច្ចុប្បន្ន​នេះ​ស្ត្រី​ជា​ប្រពន្ធ និង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កូន​មុំ​បាន​សំណូមពរ​ដល់​សារ​ព​ត៌​មាន​កោះសន្តិភាព​មេត្តា​ចុះ​ផ្សាយ​ឲ្យ​សាធារណៈជន និង​បុរស​ជា​ប្តី​បានដឹង ព្រោះ​ពេល​នេះ​ប្រពន្ធ​កំពុង​រង់ចាំ​ប្តី​ត្រឡប់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ