ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង.កបញ្ចប់ជីវិតទាំងខ្លួនឯង ទាំង​របួសឈាមស្រោចខ្លួន…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ​៍​ឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ទំពួន​ម្នាក់បាន​​ស្រវឹងស្រាជិះ​ម៉ូតូ​ដួល​ខ្លួនឯងរង​របួសធ្ងន់ ប៉ុន្តែ​នៅ​ពេល​គាត់​ទៅ​ដល់​ផ្ទះ​បែរជា​​ចង​.​ក​សម្លាប់​ខ្លួនឯង​ទៅ​វិញ ។ ទាក់ទិន​ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​និង​ស្រុក ​ធ្វើការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​ហើយ​ទាំង​គ្រោះថ្នាក់​ចរាចរណ៍ និង​ចង​.​ក​សម្លាប់​​ខ្លួន…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ​៍​ឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ទំពួន​ម្នាក់បាន​​ស្រវឹងស្រាជិះ​ម៉ូតូ​ដួល​ខ្លួនឯងរង​របួសធ្ងន់ ប៉ុន្តែ​នៅ​ពេល​គាត់​ទៅ​ដល់​ផ្ទះ​បែរជា​​ចង​.​ក​សម្លាប់​ខ្លួនឯង​ទៅ​វិញ ។ ទាក់ទិន​ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​និង​ស្រុក ​ធ្វើការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​ហើយ​ទាំង​គ្រោះថ្នាក់​ចរាចរណ៍ និង​ចង​.​ក​សម្លាប់​​ខ្លួន ឯង​​។

សមត្ថកិច្ច​ឱ្យ​ដឹងទៀត​​ថា ជន​រង​គ្រោះ​ឈ្មោះ​ម៉ា​ម លើ​ប អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ទំពួន និង​ជា​សិ​ករ រស់នៅ​ភូមិ​សា​ម៉​ល ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ។ នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​​ទៅ​ផឹកស្រា​ផ្ទះ​មិត្តភក្តិ​តាំងពី​ម៉ោង​០២ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ សីហា រហូតដល់​​ម៉ោង​៦​ល្ងាច ទើប​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ តែ​គាត់​បាន​ដួល​ម៉ូតូ​នៅតាមផ្លូវ ដោយ​ខ្លួនឯង​រង​របួសធ្ងន់​ ។

សមត្ថកិច្ច​​​បញ្ជាក់​ថា ជន​រង​គ្រោះ​​​ដួល​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​៧៨ ត្រង់​ចំណុច​ភូមិ​-​ឃុំខាងលើ ​ដោយ​​រង​របួស​ផ្ទៃមុខ និង​រលាត់​ស្មា​ខាងស្តាំ ហើយ​ត្រូវ​បងប្អូន​គ្រាហ៍​គាត់​​ទៅ​ផ្ទះ ​ដែល​មាន​ចំងាយ​៥០០​ម៉ែត្រ​ពី​កន្លែង​ដួល​ម៉ូតូ​។ លុះ​​ទៅ​ដល់​ផ្ទះ ជន​រង​គ្រោះ​យក​ខ្សែ​អង្រឹង​ប្រវែង​៣​ម៉ែត្រ​ ឡើង​ចុងឈើ​កំពស់​៤​ម៉ែត្រ ហើយ​ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួនឯង​តែ​ម្តង ។

សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រួច​ហើយ ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្ថ​ឃាត​សម្លាប់​ខ្លួនឯង ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ចង​.​ក​នេះ​នៅឡើយ ។

អត្ថបទសរសេរ ដោយ