រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ តារាសម្ដែងលោក ហង្ស សម្បើមស័ក្ដ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងស្រទាប់មហាជនយ៉ាងខ្លាំង ដោយសារតែលោកបានបង្ហោះសារយ៉ាងរសើបដោយចោទថា ផលិតកម្មមហាហង្សមិនព្រមបើកលុយឱ្យលោកដូចគ្នានឹងតារាសម្ដែងកញ្ញា ណាក់ ស្រីណា ដែលធ្លាប់វាយប្រហារផលិតកម្មមហាហង្សកន្លងមក។
យ៉ាងណាមិញ ការបង្ហោះរបស់លោកបានធ្វើឱ្យលោក អ៊ិន សុភិន បង្ហោះជាចំហរនូវបណ្ដឹងដែលចេញដោយមេធាវី ដោយក្នុងបណ្ដឹងនោះបានអះអាងថា លោក ហង្ស សម្បើមស័ក្ដ មិនមកបំពេញការងារថតរឿង «សង្គ្រាមមរតក» ធ្វើឱ្យភាពយន្តមួយនេះត្រូវកាត់ឈុតចោល ស្របគ្នាដែលលោក ហេង នរៈកក្កដា ក៏បានបង្ហោះសារលូកមាត់ក្ដៅៗ។
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានអះអាងថា ហេតុផលដែលខាងមហាហង្សមិនព្រមបើកលុយ៥០ភាគរយឱ្យលោក ហង្ស សម្បើមស័ក្ដ គឺបណ្ដាលមកពីលោកមិនបានមកថតភាពយន្តរឿង «សង្គ្រាមមរតក» ឱ្យចប់សព្វគ្រប់តាមអ្វីដែលបានព្រមព្រៀងនោះទេ ដោយភាពយន្តទាំងមូលមានចំនួន៥០ភាគ តែភាពយឺតយ៉ាវដែលបណ្ដាលមកពីលោក ហង្ស សម្បើមស័ក្ដ មិនមានពេលថតឱ្យគ្រប់គ្រាន់ ទើបធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តកាត់ប្លង់មួយចំនួនចោល ហើយថតបានតែ៣៨ភាគឱ្យខាងទូរទស្សន៍។
លោកបានបញ្ចេញឯកសារបណ្ដឹងមួយ ដែលមេធាវីតំណាងឱ្យក្រុមហ៊ុន បានជូនដំណឹងឱ្យលោក ហង្ស សម្បើមស័ក្ដ មកបំពេញការងារឱ្យចប់សព្វគ្រប់ ដើម្បីកុំឱ្យមានការសងថ្លៃខូចខាតរបស់ផលិតកម្ម ឬត្រូវបង្កក់ប្រាក់កម្រៃមិនទាន់បើក។
យ៉ាងណាមិញ លោកថា ខ្លួនសុខចិត្តដំកល់បណ្ដឹងនោះ ដោយនៅតែប្រកាន់ជំហរបើកលុយឱ្យគ្រប់ដដែល ដោយគ្រាន់តែសម្រេចចិត្តបង្កក់ឱ្យយូរបន្ដិតប៉ុណ្ណោះ ដើម្បីឱ្យបានដឹងថា បើពេលថតរឿងធ្វើបាបផលិតករ គឺផលិតករត្រូវធ្វើបាបវិញពេលសុំបើកលុយ។ ប៉ុន្តែផ្អែកតាមការបង្ហោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក និងក្រុមហ៊ុនរបស់លោកនេះ គឺលោកនឹងធ្វើតាមច្បាប់ ដោយសារតែអះអាងថា លោកហង្ស សម្បើមស័ក្ដ ក៏ធ្វើឱ្យភាពយន្តរឿង «សង្គ្រាមមរតក» របស់លោកខាតបង់ជាច្រើន ព្រោះតែការរវល់មិនថតបានទៀងទាត់។
លោកបន្តថា តួដែលក្រុមហ៊ុនពិបាករឿងលុយ គឺសំដៅតែតួដែលធ្វើឱ្យក្រុមផលិតករពិបាកប៉ុណ្ណោះ ដោយលោកបានអះអាងថា បើតួដែលមកថតមិនទៀងទាត់ក៏ខាងផលិតកម្មពិបាករឿងលុយដែរ ប្រហែលជាខាងផលិតកម្មត្រូវបិទទ្វារហើយ។
ស្រដៀងនឹងការលើកឡើងខាងលើ លោក ហេង នរៈកក្កដា បានបង្ហោះនៅលើហ្វេសប៊ុកថា «ខ្ញុំសូមបញ្ចេញយោបល់បន្តិច សំរាប់ខ្ញុំថតឱ្យផលិតកម្ម (មហាហង្ស) ខ្ញុំដូចជាអត់ដែលមានបញ្ហាកើតឡើងចឹងសោះ ចុះមិចគេគ្រប់ៗគ្នាមានបញ្ហារហូតចឹង? ដូចរាល់ថ្ងៃនេះចឹង ខ្ញុំកំពុងបំពេញការងារឱ្យផលិតកម្ម (មហាហង្ស) គឺខ្ញុំកំពុងតែថតរឿង «ព្រលឹង» ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំថតអោយគាត់ខ្ញុំស៊ីថ្ងៃ ហើយកុងត្រាបាននិយាយថា ថតចប់បានមួយអាទិត្យបើកលុយមែន! ។
លោក ហេង នរៈកក្កដា បន្តថា ខ្ញុំថតចប់បានមួយអាទិត្យខ្ញុំបានបើកលុយទាំងអស់មែន ហើយស្រួលធ្វើការជាមួយខាងពួកគាត់ទៀត.! តែមិចបានពួកគាត់តែងតែមានបញ្ហារហូតចឹង? តែសំរាប់ខ្ញុំគឺវាមិនដែលមានរឿងអីកើតឡើងសោះ អ្វីដែលសំខាន់បំផុត គឺយើងត្រូវមកថតឱ្យទាន់ពេលវេលា គោរពតាមលក្ខខណ្ឌក្នុងកុងត្រា និងតាមនៅអ្វីដែលយើងនិយាយគ្នា..! ខ្ញុំសង្ឃឹមថា ភាគីទាំងសងខាងនឹងដោះស្រាយបញ្ហានេះបានឆាប់ៗនេះ🙏»។
គេមិនទាន់ដឹងថា តើតារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ នឹងមានប្រតិកម្មយ៉ាងណាចំពោះការវាយបកខាងលើយ៉ាងណានោះទេ ក្រោយពីសារដែលលោកប្រកាសទារលុយផលិតកម្មមហាហង្ស បានក្លាយជាប្រធានបទដ៏រសើបនៅក្នុងពេលនេះ៕
រាជធានីភ្នំពញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រារព្ធកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ប្រាក់កម្ចីជូន...
ប្រទេសបង់ក្លាដែស ៖ ពួកអ្នកពន្លត់ភ្លើងរាយការណ៍កាលពីថ្ងៃទី២១កុម្ភៈថា មនុស្សយ៉ាងតិច៧០នាក់បានត្រូវស្លាប់ ក្នុងអគ្គិភ័យយ៉ាងធំមួយ ដែលឆេះបណ្ដាអគារស្នាក់នៅ...
ខេត្តក្រចេះ ៖ ទីតាំងរណ្តៅរ៉ែមាសជាច្រើនកន្លែង ដែលអាជ្ញាធរអះអាងថា ជាទីតាំងកែច្នៃរ៉ែមាសខុសច្បាប់នៅតំបន់ព្រៃរ៉ែ ជុំវិញភូមិសាស្ត្ររបស់ក្រុមហ៊ុនវិនិយោគរ៉ែ...
ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មានពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញផ្នែកបច្ចេកទេសព័ត៌មានវិទ្យាថ្នាក់យោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋាន...
៥០ឆ្នាំមនុស្សមានប្រមាណត្រឹមតែ១យប់១ថ្ងៃនៃឋានទេវតាជាន់ចាតុម្ហារាជិកាប៉ុណ្ណោះ ដែលជាឋាននៅទាបជាងគេបំផុតក្នុងចំណោមឋានសួគ៌ទាំង៦ជាន់។ សេចក្តីនេះ...
មានស្ត្រីវ័យក្មេងជាច្រើនតែងយល់ថាខ្លួនឯងនៅក្មេង មានកម្លាំងមាំមួនក្នុងការទប់ទល់នឹងមេរោគដែលអាចធ្វើឲ្យកើតជំងឺ ផ្សេងៗ ។ ដូចនេះគេមិនសូវប្រុងប្រយ័ត្ន ឬ...
ខេត្តព្រៃវែង ៖ រឿងស្នេហាមួយនៅពេលដែលងប់ងុលខ្លាំងពេក មិនថាប្រុសឬស្រីទេ អាចបាត់បង់សតិ និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដោយមិនខ្វល់មិនខ្មាសអ្វីទាំងអស់ ទោះបីទង្វើ...
រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រភពមួយចំនួនបានប្រាប់ដល់សារព័ត៌មាន Rueters កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកថា សហរដ្ឋអាមេរិក និងប្រទេសចិនបានចាប់ផ្តើមព្រៀងការប្តេជ្ញាលើវិធាន...
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែគ្មានសេរីភាព ។ នេះបើតាមប្រកាសទទួលស្គាល់របស់...
រាជធានីភ្នំពេញ ៖ ពិធីដង្ហែអ្នកតាដែលជាប្រពៃណីរបស់បងប្អូនជនជាតិចិន ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចលើស្ពានអាកាសក្បាលថ្នល់ ទៅកាន់រង្វង់មូល...
ខេត្តសៀមរាប ៖ ឃាតករឈ្មោះ សាន ចិក ភេទប្រុស អាយុ៦៥ឆ្នាំ (ត្រូវជាកូនប្រសារជនរងគ្រោះ) ដែលសម្លាប់ឪពុកក្មេកឈ្មោះ ផន ប្រេម អាយុ៨៥ឆ្នាំ រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុក...
ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរនិងសមត្ថកិច្ចចម្រុះកម្ពុជា-ថៃ បានរួមគ្នាធ្វើអនាម័យបរិស្ថាននៅបន្ទាត់ព្រំដែនច្រកទ្វារអន្តរជាតិ...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ឲ្យអស់មន្ទិលសង្ស័យអំពីគម្រោងសាងសងអាកាសយានដ្ឋានថ្មី ដែលស្ថិតនៅក្រុងតាខ្មៅ និងជាប់ខេត្តតាកែវ ។...
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ត្រូវបានគេសង្ស័យថា បានធ្វើការវះកាត់កែសម្ផស្សដោយសារតែមានភាពខុសគ្នាខ្លាំងពេកពេលដែលចូលលេងដំបូង និង...
រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបរម៉ូតូកង់បីឥណ្ឌា Pass App បានដឹកនាងក្រមុំម្នាក់ពេលយប់លុះពេលទៅដល់កន្លែងស្ងាត់ បុរសនោះបានឈប់នោម ហើយខណៈនោះចំណង់តណ្ហាបានពុះកញ្ជ្រោល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១២លើក...
ខេត្តកំពង់ធំ ៖ បុរសជាជាងផ្សារដែកម្នាក់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូល បណ្តាលឱ្យស្លាប់ ខណៈកំពុងតែឡើងធ្វើដំបូលផ្ទះឲ្យភ្ញៀវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរ...
ទីក្រុងឡុងដ៍៖ ភ្នាក់ងារសារព័ត៌មាន Rueters បានរាយការណ៍នៅថ្ងៃទី២១ កុម្ភៈ នេះថាក្រុមហ៊ុន Samsung Electronics Co Ltd បានប្រកាសកាលពីថ្ងៃពុធ ពីស្មាតហ្វូនអាចបត់បែនបានតម្លៃជិត២ពាន់...
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យសង្វេគណាស់ ដែលស្ត្រីម្នាក់ឈ្មោះ សេង ស៊ាងអេង អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានស្លាប់ដោយសារ...
ជើងលេខប្រាប់ថា ថ្ងៃសុក្រ ទី២២ ខែកុម្ភៈលេខហុងស៊ុយ cmt $7777 ជាថ្ងៃពិសេសអស្ចារ្យ ឡើងលាភ ឡើងយសខ្ពង់ខ្ពស់លើកជោគជតារាសីនៃឆ្នាំទាំង៦អង្គុយលើកំពូលភ្នំប្រាក់ បរិបូណ៌ដោយ...