បើកបរសុខៗស្រាប់​តែ​ស្រែក​រក​​គេជួយផ្អើល​ក្បែរ​​គល់ស្ពានអាកាស​ស្ទឹងមានជ័យ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ពេល​ដែល​កំពុង​បើករថយន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជា​ធម្មតា ស្រាប់តែ​រថយន្ត​របស់​គាត់​បាន​ឆេះ​ចេញពី​ក្នុង​ម៉ាស៊ីនរថយន្ត ដោយ​មិនដឹង​មូលហេតុ និង​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ពេល​នោះ​សន្តិសុខ​ធនាគារ​បាន​ទាញ​បំពង់​បាញ់​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ពន្លត់​ទាន់​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែសីហា នៅ​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ ទល់មុខ​នឹង​ធនាគារ​វឌ្ឍនៈ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​។

ប្រភព​ពី​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​ក៏​មិនដឹង​ច្បាស់​ពី​មូលហេតុ អំពី​ការ​ឆេះ​រថយន្ត​នេះ​ទេ ហើយ​មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២J-៣៣៣៧​ធ្វើ​ដំណើរ​មកពីផ្សារ​ដី​ហុយ ក្នុង​ខណ្ឌ​សែន​សុខ គោលបំណង​យក​រថយន្ត​ទៅ​ផ្ញើ​​​នៅ​ក្នុង​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែ​សូ​វៀត ហើយ​ទៅ​សម្រាក​នៅផ្ទះ​សំណាក់​នៅ​មុខ​មន្ទីរពេទ្យ​នោះ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​ហេតុ ស្រាប់តែ​រថយន្ត​របស់​គាត់​មាន​ផ្សែងហុយ​ចេញពី​ក្នុង​ក្បាល​រថយន្ត​មក ឃើញ​ដូច្នោះ​គាត់​បាន​អែប​បើកបរ​រថយន្ត​មក​កៀន​នៅ​ទល់មុខ​ធនាគារ​វឌ្ឍនៈ ហើយ​បើក​សន្ទះ​ក្បាល​រថយន្ត​ពិនិត្យ​មើល ក៏​ឃើញ​រថយន្ត​នោះ​បាន​ឆេះ​មាន​ផ្សែងហុយ​ទ្រលោម​បាត់​ទៅ​ហើយ រួច​ក៏​ស្រែក​រក​គេ​ជួយ​។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​សន្តិសុខ​យាម​ធនាគារ បាន​ទាញ​យក​បំពង់​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​បាញ់​ពន្លត់ អស់​មួយ​បំពង់ ភ្លើង​បាន​រលត់​ទៅ​វិញ​ភ្លាម​ៗ​ទាន់​ពេលវេលា ទើប​បណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត​តែ​បន្តិចបន្តួចប៉ុណ្ណោះ ។ ក្នុង​ហេតុការណ៍​នេះ​គាត់​ជា​ម្ចាស់​រថយន្ត​ផ្ទាល់​ក៏​មិនដឹង​ច្បាស់​ថា មក​ពី​មូលហេតុ​អ្វី​ដែល តែ​គាត់​សន្និដ្ឋាន​ថា មក​ឆ្លង​ចរន្ត​ភ្លើង ។

ក្រោយ​កើតហេតុ រថយន្ត​ខាងលើ​ត្រូវ​បាន​ម្ចាស់ ទក់​ទង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ