អាច​​អ្នក​ស្គាល់​គ្នាហើយ​…​ទើប​រំលោភ​រួច​សម្លាប់​នាង​បែប​នេះ


ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​​ថា ស្ត្រី​ម្នាក់​ត្រូវ​ឃាតករ​​សម្លាប់ ហើយ​ទម្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​២៩ សីហា ស្ថិត​នៅ​ចំណុច​ក្រុម​ទី២៩ ក្នុងភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ដែល​គេ​សង្ស័យ​ជា​ករណី​រំលោភ​សម្លាប់​ ។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ មាន​អាយុ២៦​ឆ្នាំ ​​។ មុនពេលកើតេហតុ ស្ត្រី​រង​គ្រោះ​បាន
​ចេញ​ទៅ​ឃ្វាល​​គោ តែ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ដូច​សព្វដងទេ ​រហូត​ដល់​យប់​ហើយ​នៅ​តែ​មិនឃើញ​ទៀត​ ។ ក្រោយ​ពី​បាត់​ដំណឹង ​ក្រុម​គ្រួសារ​បាន​ទៅ​តាម​រក​នៅ​កន្លែង​ឃ្វាលគោ​ក៏​មិនឃើញដែរ​ តែ​​​បាន​ប្រទះ​​ឃើញមួក​របស់​ជន​រង​គ្រោះ​​នៅ​ក្បែ​រស្រះ​ទឹក​ ទើប​មានការ​សង្ស័យ​ចុះ​រាវ​​ក្នុង​ស្រះ​ទឹក​នោះ​ ក៏​ប្រទះ​ឃើញ​សាកសព​នាង​តែ​ម្ដង​ ។

សមត្ថកិច្ច​និយាយ​ថា ជន​រង​គ្រោះ​មាន​ស្នាម​របួស​ត្រង់​ក្បាល​ជា​ច្រើន​កន្លែង ហើយ​ស្លាប់​ក្នុង​អាក្រាត​កាយ​។ បើ​តាម​ការ​ពិនិត្យ​លើ​ស្ថានភាព​សាកសព គេ​សង្ស័យ​ជា​ករណី​រំលោភ​សេពសន្ថវ​:​ រួច​សម្លាប់​បំបិទមាត់​។ ជន​ដៃដល់​អាច​ជា​មនុស្ស​ស្គាល់គ្នា​ជាមួយនឹង​ស្ត្រី​រង​គ្រោះ​នេះ ដូច្នេះ​ហើយ​ទើប​បានជា​សម្លាប់​ទម្លាក់​ចូល​ក្នុង​ស្រះ​ទឹក​បែប​នេះ​ ។

មន្ត្រី​ជំនាញ​បាន​និង​កំពុង​ពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​នេះ​ហើយ​ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ