ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សព​តៃកុង​ឡាន​ដែល​បុក​ជន​រង​គ្រោះ​២​នាក់​ប្តី​-​ប្រពន្ធ​ស្លា.ប់(មានវីដេអូ)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៩ សីហា​នេះ​ បាន​រក​ឃើញ​សាកសព​តៃកុង​ឡាន ដែល​បុក​ជន​រង​គ្រោះ​២​នាក់ ប្តី​-​ប្រពន្ធ​ស្លាប់ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី…

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៩ សីហា​នេះ​ បាន​រក​ឃើញ​សាកសព​តៃកុង​ឡាន ដែល​បុក​ជន​រង​គ្រោះ​២​នាក់ ប្តី​-​ប្រពន្ធ​ស្លាប់ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រសៀល​ថ្ងៃ​ទី​២៨ ខែសីហា​នេះ នៅ​គល់​ស្ពាន​អ្នក​លឿង គឺ​សព​កប់​នៅ​ក្រោម​គំនរ​ដែក លិច​ក្នុង​ទឹក ។​

​សេចក្តីរាយការណ៍​បន្ត​ថា ករណីបាន​ឃើញ​សព​នៅ​ពេល​ដែល​គេ​ស្ទូច​យក​គំនរ​ដែក ដែល​លិច​ក្នុង​ទឹក ​កន្លែង​កើតហេតុឡើង​លើ ស្រាប់តែ​សព​ដែល​លិច​នៅ​ពីក្រោម​បាន​អណ្តែត​ឡើង​តែ​ម្តង ។

ក្រោយ​ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ យក​ទៅ​លំនៅ​ឋាន​វិញ នៅ​យប់​នោះ​តែ​ម្តង ៕

បញ្ជាក់៖ ឈរ​ចាំ​មើល​មុខ​ម្ចាស់​ឡាន​ដែល​ធ្លាក់​ទន្លេ​នេះ​គ្រប់​គ្នា​…​ខណៈ​ប្តី​-​ប្រពន្ធ​ស្លាប់​នៅ​នឹង​កន្លែង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ