ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀ.ន​បី​នាក់​ត្រូវ​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុ​ន​ហួ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទាំង​បី​នាក់​ដែល​ឃាត់ខ្លួន​នេះ ត្រូវ​បាន​លោក​ដឹកនាំ​កម្លាំង មន្ត្រី​ក្រោម​ឱវាទ…

ខេត្តកំពង់ធំ ៖ លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុ​ន​ហួ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទាំង​បី​នាក់​ដែល​ឃាត់ខ្លួន​នេះ ត្រូវ​បាន​លោក​ដឹកនាំ​កម្លាំង មន្ត្រី​ក្រោម​ឱវាទ របស់​លោក​ធ្វើការ​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៩ ឆ្នាំ​២០១៨ នៅ​ចំណុច រោងចក្រ​ដំឡូង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​យាយ​ទៀង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

លោក​បន្ត​រថា ជន​ទាំង​បី​នាក់​ខាងលើ​នេះ ត្រូវ​បាន​លោក​ដាក់​កម្លាំង​ធ្វើការ​តាមដាន​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ទើប​ឃាត់ខ្លួន​បាន ជា​លទ្ធផល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ទី​១.​ឈ្មោះ ញឹ​ម សៀ​ក​វេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ដី​ថ្មី ឃុំ​តា​ប្រុ​ក ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ទី​២.​ឈ្មោះ ជា លាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ពណ្ណរាយ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍។

និង​ទី​៣. ឈ្មោះ សំ មក​រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ពណ្ណរាយ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ រួម​ជាមួយនឹង​វត្ថុ ដែល​ដកហូត​បាន​មាន​ថ្នាំ​ញៀន​៤​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​៤​គ្រឿង និង​ម៉ូតូ​៣​គ្រឿង យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្តរ​តាម​ផ្លូវច្បាប់​៕


https://youtu.be/eBxnQSe58GI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ