ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន ទទួល​ជួប​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​មិត្តភាព វៀតណាម​-​កម្ពុជា អបអរសាទរ​ចំពោះ​កម្ពុជា ដែល​សម្រេច​បាន លទ្ធផល​លើ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សមាគម​មិត្តភាព វៀតណាម​-​កម្ពុជា អបអរសាទរ​ចំពោះ​កម្ពុជា ដែល​សម្រេច​បាន លទ្ធផល​លើ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​ធ្វើ​ឲ្យ​កម្ពុជា​លេចធ្លោ​លើ​ពិភពលោក​។ ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ ប្រធាន​សមាគម​វៀតណាម​-​កម្ពុជា នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ សីហា លោក វ៉ូ ម៉ៅ ប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ សមាគម​វៀតណាម មក​កម្ពុ​ជានា​ពេល​នេះ គឺ​រឹតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ តាម​រយៈ​លើ​ចំណងមិត្តភាព​៥០​ឆ្នាំ​រវាង​កម្ពុជា​-​វៀតណាម និង​ខួប​៤០​ឆ្នាំ ដែល​កម្ពុជា​បាន​រំដោះ​ចេញពី​របប​ប៉ុ​ល​ពត​។

ពិសេស​សាទរ​ចំពោះ​កម្ពុជា ដែល​សម្រេច​បាន​ជ័យជម្នះ លើ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ បាន​ធ្វើ​ឲ្យ​កម្ពុជា លេចធ្លោ​រលើ​ឆាក​អន្តរជាតិ ហើយ​លោក​សង្ឃឹមថា កម្ពុជា​ពិតជា​មានការ​អភិវឌ្ឍ រីក​ចម្រើន​គ្រប់​វិស័យ​។ លោក វ៉ូ ម៉ៅ បញ្ជាក់​ថា សមាគម​ប្រទេស​ទាំង​ពីរ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា អនុវត្ត​រួម​គ្នា ហើយ​សមាគម​នេះ​បាន​ពង្រឹង​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ខេត្ត និង​ខេត្ត​ជាប់​ព្រំដែន ដូច​ជា​នៅ​តំបន់​ភាគ​ឦសាន​ជាដើម​។ បាន​សហការ​គ្នា​យ៉ាង​ល្អ ហើយ​ស្ថានទូត​វៀតណាម ក៏​បាន​សហការ​ទៅ​តាម​តួនាទី​របស់​ខ្លួន លើ​ការ​ទំនាក់ទំនង​រវាង​ស្ថានទូត និង​ស្ថានទូត​បាន​កាន់តែ​ល្អ​ទ្វេរ​ឡើង​។

លោក​បន្ត​ថា សមាគម​វៀតណាម កម្ពុជា​បាន​ជួយ​បណ្តុះបណ្តាល និស្សិត​កម្ពុជា ដែល​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម និង​បំផុស​ចលនា​អតីត​កម្មាភិបាល​វៀតណាម និង​សហគ្រិន​ឲ្យ​ទទួល​និស្សិត​កម្ពុជា​ធ្វើ​កូនធម៌ ដែល​កិច្ចសហការ​នេះ​បាន​អនុវត្ត​ចាប់ពី​ថ្នាក់លើ​ចុះ មក​ក្រោម​។ ជា​ការ​ឆ្លើយ​តប លោក​ជំទាវ​កិត្តិ​សង្ហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំ​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគម​មិត្ដភាព​កម្ពុជា​-​វៀតណាម​បាន​ថ្លែង​ថា កម្ពុជា​សម្រេច​បាន​ជោគជ័យ លើ​ការ​បោះ​ឆ្នោត ជ្រើសតាំង​សមាជិក​សភា នីតិកាល​ទី​៦ និង​ទទួល​បានការ​កោតសរសើរ ពី​អន្ដរជាតិ​ពិតប្រាកដ​។

លោក​ជំទាវ​បញ្ជាក់​ថា គណៈប្រតិភូ​សមាគម​មិត្តភាព វៀតណាម​-​កម្ពុជា​មក​ទស្សនៈកិច្ច​នៅ​កម្ពុ​ជានា​ពេល​នេះ ស្រប​ពេល​ដែល​កម្ពុជា​បាន​បញ្ចប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ហើយ​ការ​ទំនាក់ទំនង​មិត្តភាព នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន ភាព​ជិត​ស្និទ្ធ​ជាមួយ​គ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ប្រាប់​សមាគម មិត្តភាព​កម្ពុជា​-​វៀតណាម​ទៀត​ថា នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ខាង​មុខ​នេះ រដ្ឋសភា​ប្រជុំ​លើក​ដំបូង ក្រោម​ព្រះរាជ​ធិ​បតី​ព្រះមហាក្សត្រ​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង នៃ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ