ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្នៃ​ម៉ូ​ដ​ក្រចក​ថ្មី ទាញ​កំហឹង​ពី​មហាជន​!

5 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ហាង​ធ្វើ​ក្រចក​មួយ​កន្លែង​បង្កើត​ម៉ូ​ដ​ក្រចក​ថ្មី ដោយ​យក​ស្រមោច​មក​ឃុំ​ដែល​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​ថា ធ្វើបាប​សត្វ​មានជីវិត​។ ហាង​ក្រចក​យីហោ…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ហាង​ធ្វើ​ក្រចក​មួយ​កន្លែង​បង្កើត​ម៉ូ​ដ​ក្រចក​ថ្មី ដោយ​យក​ស្រមោច​មក​ឃុំ​ដែល​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​ថា ធ្វើបាប​សត្វ​មានជីវិត​។

ហាង​ក្រចក​យីហោ Nail Sunny beauty salon នៅ​រុ​ស្ស៊ី មាន​កេ​រ្ត៍​ឈ្មោះ​ល្បី​ដោយសារ​ពូកែ​រក​ម៉ូ​ដ​ក្រចក​ថ្មី​ៗ ដែល​គ្រប់​គ្នា​មិន​ធ្លាប់​មាន​។ តែ​លើក​នេះ ម៉ូ​ដ​ហាក់បីដូចជា​ប្លែក​ជ្រុល​។ គេ​យក​ក្រចក​មក​.​ត ដែល​មាន​ប្រហោង​នៅ​ខាងក្នុង សម្រាប់​ដាក់​សត្វ​ស្រមោច (រស់​) ចូល ហើយ​បិទ​រន្ធ​ភ្ជិត​មក​វិញ​។ ដូចនេះ ស្រមោច​នឹង​នៅ​ក្នុង​ក្រចក រត់​ទៅ​មក​។  វីដេ​អូ​នេះ ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង Instagram ដែល​ទាក់ទាញ​ចំនួន​ទស្សនា​បាន​ដល់​ទៅ ១.៨​លាន​។ ភាគច្រើន​នៃ​ការ Comment គឺ​សុទ្ធតែ​អវិជ្ជមាន​។

មនុស្ស​ជា​ច្រើន​នាក់ លើក​ឡើង​ថា វា​ជា​ការ​ធ្វើបាប​សត្វ ហើយ​ពួក​គេ​មិន​ចង់​យក​ជីវិត​មក​លេង ដោយ​គ្រាន់តែ​ចង់​ប្លែក​ខុស​គេ​នោះ​ទេ​។ អ្នកខ្លះ​ថា ពួក​គេ​មិន​ចង់​មាន​សត្វ​ស្រមោច​ងាប់​នៅ​ក្នុង​ក្រចក នៅ​២​ស​ប្តា​ហ៍​ក្រោយ​ឡើយ​។

ដោយសារ​តែ​ចង់​បកស្រាយ ហាង​ក្រចក​ខាងលើ​ក៏​បាន​បង្ហោះ​វី​ដេ​អូ​មួយទៀត បង្ហាញ​ពី​ការ​ដោះ​លែង​ស្រមោច​វិញ​មុន​ពេល​ពួក​វា​ផុតដង្ហើម​។ តែ​ការ​ធ្វើ​ដូចនេះ​មិន​បាន​ធ្វើ​ឲ្យ​មហាជន​ឈប់​ខឹង​នោះ​ទេ​។ ពួក​គេ​លើក​ឡើង​ថា ពួក​ស្រមោច​ទាំងនោះ​នៅ​តែ​ទទួល​រង​ការ​ធ្វើបាប​ផ្លូវចិត្ត បើ​ទោះបីជា​មិន​ងាប់​ក៏​ដោយ​។

ចំពោះ​លោក​អ្នក តើ​ការ​ធ្វើ​ដូចនេះ​សាក​សម​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ