ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៧​នាក់ របួសធ្ងន់​ស្រាល​៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៨​លើក​(​យប់​២​លើក​)​ស្លាប់​៧​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​ប្រុស​៣​នាក់ របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៨​លើក​(​យប់​២​លើក​)​ស្លាប់​៧​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​ប្រុស​៣​នាក់ របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​២​នាក់​, ​ប្រជែង​១​លើក​ស្លាប់​២​នាក់​, កត្តា​យាន​១​លើក​ស្លាប់​២​នាក់ ។

សរុប​ស្លាប់​៧​នាក់ : ម៉ូតូ​៧​នាក់​(​មិន​ពាក់មួក​៦​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​៤​លើក​ស្លាប់​៥​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​, រថយន្ត​ធំ​នឹង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៥​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៧​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​៦​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​៥​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក ។
រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តព្រៃវែង​២​លើក ស្លាប់​៣​នាក់ (​ស្រី​២​នាក់​),​ខេត្តកំពង់ស្ពឺ​២​ស្លាប់​២​នាក់ របួស​១​នាក់​, ខេត្ត​មណ្ឌល​គី​រី​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ភ្នំពេញ​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​១០៨២​គ្រឿង​(​ម៉ូតូ​៥៤%), មធ្យោបាយ​ល្មើស​១០៣​គ្រឿង​(​ម៉ូតូ​៧៦%), អប់រំ​៣៤​គ្រឿង​(​ម៉ូតូ​៣៣%),​មធ្យោបាយ​ពិន័យ​៦៩​គ្រឿង
(​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​១៤​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៥៥១​គ្រឿង​,​អប់រំ​៣៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​៤៣​គ្រឿង (​មួក​១៨​គ្រឿង​, កញ្ចក់​១៣​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ១២​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ